គម្រោងធំ ៣ តម្លៃសរុប ១០៨ លានដុល្លារ នឹងរះឡើងនៅតំបន់សក្ដានុពលមួយនេះ
Bunthoeun KoemJULY 29 202611 views

ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានសម្រេចអនុម័ត គម្រោងវិនិយោគថ្មីចំនួន ៣ ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលនឹងនាំយកទុនវិនិយោគសរុបប្រមាណ ១០៨ លានដុល្លារអាម៉េរិក ចូលក្នុងសេដ្ឋកិច្ចជាតិ ព្រមទាំងបង្កើត​ឱកាស​ការងារជូនប្រជាពលរដ្ឋ ក្នុងតំបន់ប្រមាណ ៧០០ នាក់។

 

758964564 1499487428889874 9102151303498454634 N

 

ការសម្រេចនេះ ត្រូវធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៦ នៃក្រុមការងារជំរុញ ការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាផ្ទាល់សម្តេច​ធិបតីនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក.វ.ឦសាន ដោយ មានការចូលរួមពីតំណាង​ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តទាំង ៤ (ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី) ក្នុងភូមិភាគឦសាន។

 

គម្រោងវិនិយោគធំៗទាំង ៣ រួមមាន៖ ការដាំដុះដើមកាហ្វេ និងកាកាវ, ការចិញ្ចឹមសត្វចម្រុះ និងសត្តឃាតដ្ឋាន,​ការបង្កើតរោងចក្រ​កែច្នៃ​ផលិតផលកសិកម្ម។

 

759188665 1499486802223270 6782473947102750845 N

 

ក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា, ទោះបីពិភពលោកកំពុងជួបនូវបញ្ហាប្រឈមជាច្រើន, កម្ពុជានៅតែរក្សាបាននូវភាពទាក់ទាញដល់វិនិយោគ, ទាំងក្នុងស្រុក និង បរទេស។ ជាក់ស្តែង, ក្រុមហ៊ុនចិនធំៗបានបង្ហាញពីគោលបំណងពង្រីកបន្ថែមវិនិយោគរបស់ខ្លួននៅកម្ពុជា នៅក្នុងជំនួបបន្តបន្ទាប់ជាមួយ សម្តេចធិបតីនាយករដ្ឋមន្ត្រី នាឱកាសដែលសម្តេចចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតនៅក្នុងប្រទេសចិន កាលពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ ។ ក្នុងន័យនេះ ក្រុមការងារត្រូវបន្តការខិតខំសម្របសម្រួល ប្រកបដោយស្មារតីបុរេសកម្ម និង ប្រសិទ្ធភាពខ្ពស់ ដើម្បីផ្តល់ការលើកទឹកចិត្តនានា និង ការសម្រួលនីតិវិធីជាកញ្ចប់ ដើម្បីពង្រឹងការជឿទុកចិត្តពីវិនិយោគិនជាតិ និង អន្តរជាតិ សំដៅបន្តលើកកម្ពស់បរិយាកាសវិនិយោគ និង ធ្វើឱ្យកម្ពុជាបន្តជាគោលដៅវិនិយោគដ៏សំខាន់ ក្នុងតំបន់ ។

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia