ធ្លាក់ថ្លៃហើយ! នេះជាតម្លៃថ្មីរថយន្ដ Peugeot ដែលក្រុមហ៊ុនដាក់នៅកម្ពុជា
Bunthoeun KoemFEBRUARY 27 20262 K views

ជាដំណឹងពិសេសមួយសម្រាប់អ្នកស្រឡាញ់រថយន្ដ Peugeot ដែលយីហោដ៏ល្បីល្បាញ់របស់បារាំងដែលមានអាយុកាលជាង ២០០ ឆ្នាំ នៅពេលនេះបានប្រកាសពីការដាក់លក់តម្លៃថ្មី ដែលមានតម្លៃទាបជាងមុន។ ខណៈការទម្លាក់តម្លៃនេះ ដោយសារក្រុមហ៊ុន Stellantis ដែលជាក្រុមហ៊ុនមេបាននិងកំពុងពង្រីកការដំឡើងរថយន្ត Peugeot នៅក្នុងតំបន់អាស៊ានដែលជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងពន្ធនាំចូលមកកាន់កម្ពុជា បើធៀបនឹងការនាំចូលផ្ទាល់ពីអឺរ៉ុប។

 

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ការបើកដំណើរការ អគារតាំងលក់រថយន្ដ Peugeot ថ្មីនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ កញ្ញា ផន សូលីដា ប្រធានផ្នែកប្រតិបត្ដិក្រុមហ៊ុន Peugeot Cambodia សម្រាប់តម្លៃថ្មីនៃរថយន្ដ Peugeot ដែលដាក់លក់នៅលើទីផ្សារកម្ពុជាមានដូចខាងក្រោម៖

 

·         រថយន្ដ Peugeot 408 GT មានតម្លៃ ៥៤ ០០០ ដុល្លារ

·         រថយន្ដ Peugeot 408 Premium មានតម្លៃ ៤៧ ០០០ ដុល្លារ

·         រថយន្ដ Peugeot 408 Allure មានតម្លៃ ៤៥ ០០០ ដុល្លារ

·         រថយន្ដ Peugeot 3008 មានតម្លៃ ៤៣ ០០០ ដុល្លារ។

ដោយឡែករថយន្ដ Peugeot 2008 ដែលក្រុមហ៊ុនទើបនឹងនាំចូលវិញគឺមានតម្លៃ ៣៣ ០០០ ដុល្លារ។

 

632350357 122172155270771113 4375634814404066159 N

 

សូមជម្រាបផងដែរថា រថយន្ដ Peugeot មានវត្ដមាននៅក្នុងទីផ្សារកម្ពុជាជាច្រើនឆ្នាំរួចមកហើយ និងទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់។ ក្នុងនោះដែរកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន RMA Cambodia ក៏បានចូលខ្លួនមកពង្រីកទីផ្សារ Peugeot បន្ថែមទៀត ជាពិសេសការនាំចូលម៉ូដែលថ្មីសន្លាងគឺ Peugeot 408

 

សម្រាប់លោកអ្នកដែលចង់ប្រើប្រាស់រថយន្ដ Peugeot ដែលបានរៀបរាប់ខាងលើលោកអ្នកអាចអញ្ជើញទៅកាន់ Showroom របស់ក្រុមហ៊ុនដើម្បីធ្វើតេស្ដ ឬបើកសាកល្បងដែលមានទីតាំងស្ថិតនៅវិថី Financial ផ្សារទំនើបអូឡាំព្យា ឬទាក់ទងទៅកាន់លេខទូរស័ព្ទ៖ 078 888 730 សម្រាប់សាកសួរព័ត៌មានបន្ថែម៕

 

634023712 122172154994771113 573224221824703923 N

634984102 122172155240771113 1037041909477727263 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia