ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាជនកម្ពុជា ពេលនេះក្រុមហ៊ុនយក្ស ជីប ម៉ុង ដែលជាមានម្ចាស់ភាគហ៊ុនជាកូនខ្មែរសុទ្ធ ១០០ ភាគរយ បានបន្ដពង្រីកការសាងសង់រោងចក្រនិងផ្សារថ្មីរបស់ខ្លួនបន្ថែមទៀត។ ជាក់ស្ដែងបច្ចុប្បន្ននេះ ក្រុមហ៊ុនបាននិងកំពុងដំណើរការសាងសង់ផ្សាររោងចក្រថ្មី និងផ្សារថ្មី សរុបចំនួន ២ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។
១. សាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈ
កាលពីថ្មីៗនេះ ក្រុមហ៊ុនយក្ស ជីប ម៉ុង ជីប ម៉ុង បានបោះទុនទឹកប្រាក់ចំនួន ២៥០លានដុល្លារ ដើម្បីបើកការដ្ឋានសាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈនៅកម្ពុជាក្នុងផ្ទៃដី១៥ ហិចតា រោងចក្រនេះគឺស្ថិតនៅខណ្ឌដង្កោរ រាជធានីភ្នំពេញ ។ ជាមួយគ្នានោះដែរ ផលិតផលដែល ក្រុមហ៊ុនយក្ស ជីប ម៉ុង ផលិតនៅខ្មែរនោះរួមមានផលិតផលទឹកដោះគោ មី កាហ្វេនិងតែ ដោយសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកមកពីប្រទេសអាល្លឺម៉ង់ និងបារាំង។
ចាប់ពីពេលនេះ ខ្មែរ ប៊ែវើរីជីស ដែលខ្មែរយើងស្គាល់ជាង ១៦ ឆ្នាំមកហើយនឹងបន្តដំណើរថ្មីក្រោមឈ្មោះ «Chip Mong Food & Beverages» ដូច្នេះសូមបងប្អូនខ្មែរកុំភ្លេចចូលរួមគាំទ្រផលិតផលថ្មីរបស់ក្រុមហ៊ុនយក្ស ជីបម៉ុងទាំងអស់គ្នា Chip Mong Food & Beverages ស្តង់ដារលំដាប់ពិភពលោក។

២. ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ជ្រោយចង្វារ
កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមហ៊ុនយក្ស ជីប ម៉ុង បានប្រកាសបើកការដ្ឋានសាងសង់ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ជ្រោយចង្វារ ដោយពិធីបើកការដ្ឋានសាងសង់នេះ ក៏មានការអញ្ជើញចូលរួមពីលោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា លាង ឃុន, លោកជំទាវ តែ សុវណ្ណី ព្រមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន ជីប ម៉ុង។
សាខាថ្មីរបស់ផ្សារខ្មែរមួយនេះ មានទីតាំងស្ថិតនៅក្នុងតំបន់ដ៏មានសក្ដានុពល ទីប្រជុំជន ដែលនឹងលេចរូបរាងឆាប់ៗនេះ សម្រាប់បម្រើនិងបំពេញតម្រូវការអតិថិជនគ្រប់វ័យ ជាមួយទំនិញរាប់ម៉ឺនមុខ ទាំងទំនិញក្នុងស្រុក និងទំនិញនាំចូលពីក្រៅប្រទេស។
គួរជម្រាបថា នេះ ជាសម្ធិផលថ្មីមួយបន្ថែមជូនបងប្អូនខ្មែរ បន្ទាប់ពីការបើកសម្ពោធសាខាទី១៧ កួរស្រូវ ហើយក៏បានសរបញ្ជាក់អោយឃើញយ៉ាងច្បាស់ ពីចង្ខុវិស័យដ៏វែងឆ្ងាយរបស់ផ្សារទំនើបកូនខ្មែរ ក្នុងការបោះជំហានឆ្ពោះទៅកាន់ ១០០ទីតាំង តាមការគ្រោងទុកផងដែរ៕



