គួរដឹង! ចង់កែឈ្មោះថ្មីនៅក្នុងអត្តសញ្ញាណបណ្ណ សាមីខ្លួនត្រូវធ្វើរឿងទាំងអស់នេះសិនទើបកែបាន
ធី ស្រីល័ក្ខFEBRUARY 16 2026469 views

បើតាមការលើកឡើងរបស់ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានយោងអត្តសញ្ញាណកម្ម បានបញ្ជាក់ច្បាស់ៗពាក់ព័ន្ធនឹងការកែតម្រូវឈ្មោះក្នុងអត្តសញ្ញាណប័ណ្ណដោយករណីចាំបាច់ ឬមិនមិនពេញចិត្តឈ្មោះដើមរបស់ខ្លួន គឺសមីខ្លួនអាចធ្វើការកែតម្រូវដាក់ឈ្មោះថ្មីបាន ប៉ុន្តែត្រូវកែសម្រួលឯកសារតាមលក្ខខណ្ឌដូចខាងក្រោម៖

 

១. ដើម្បីកែបានគឺត្រូវកែទិន្នន័យអត្រានុកូលដ្ឋានរបស់សមីខ្លួន តាមសេចក្តីណែនាំលេខ០០៦ទាំង ៩ចំណុចដែលអាចកែតម្រូវបាន ហើយក្នុងករណីស្នើសុំកែតម្រូវអត្រានុកូលដ្ឋានមិនបាន គឺសមីខ្លួនត្រូវទៅសុំសេចក្តីសម្រេចពីតុលា បន្ទាប់ពីបានសេចក្តីសម្រេចពីតុលាការអនុញ្ញាតឱ្យកែតម្រូវសិន ទើបសមីខ្លួនអាចកែតម្រូវអត្រានុកូលដ្ឋាន ហើយអាចបន្តទៅកែអត្តសញ្ញាណប័ណ្ណបាន។

 

ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង​ បានបញ្ជាក់បន្ថែមផងដែរថា ពាក់ព័ន្ធនឹងកែតម្រូវទិន្នន័យផ្សេងៗក្នុងអត្តសញ្ញាណប័ណ្ណគឺទាមទារនៅការកែអត្រានុកូលដ្ឋានជាមុន ឬក៏មោឃភាពទិន្នន័យអត្រានុកូលដ្ឋានប្រសិនបើមានលើសពីមួយមោឃភាពសិនទើបអាចកែតម្រូវបាន។

 

គួរបញ្ជាក់ផងដែរថា សម្រាប់ទីតាំងត្រូវទៅថតនិងស្នើ បងប្អូនអាចទៅថតនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ  ឬស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឬ សាខាផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្សារអ៊ីអន២ ឬនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ទីតាំងក្រោយវត្តនិរោធ ឬ សាខា ប.ស.ស ឬទីតាំងចល័តផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយចំនួនទៀត៕

644a9292 7ad9 4910 B835 459055b161fa

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia