The all-new Hyundai PALISADE ឆ្នាំ២០២៦ បានមកដល់កម្ពុជាហើយ
ធី ស្រីល័ក្ខJANUARY 24 2026199 views

នាពេលថ្មីៗនេះ ក្រុមហ៊ុនហ៊ីយ៉ាន់ដាយបាននាំយកវត្តមានកំពូលរថយន្តSUVប្រណិត និងទំនើប The all-new Hyundai PALISADE ឆ្នាំ២០២៦  មកកាន់ព្រះរាជាណាចក្រកម្ពុជាជាផ្លូវការក្នុងសន្និសីទសារព័ត៌មាន នៅទីលានវាយកូនហ្គោល ហ្គ្រេនភ្នំពេញ​។ 


ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយបានលើកឡើងពីវត្តមានដ៏អស្ចារ្យរបស់ The all-new Hyundai PALISADE នេះថា​៖ «យើងជឿជាក់ថា The all-new Hyundai PALISADE នឹងកំណត់ស្តង់ដារថ្មីមួយសម្រាប់រថយន្ត SUVនៅប្រទេសកម្ពុជា ជាមួយនឹងការរចនាថ្មី ភាពទំនើប ផ្នែកខាងក្នុងធំទូលាយ ប្រព័ន្ធសុវត្ថិភាពវៃឆ្លាតជំនួយដល់អ្នកបើកបរកម្រិតខ្ពស់ និងបទពិសោធន៍នៃការបើកបរ»។

2

The all-new Hyundai PALISADE ត្រូវបានរចនាឡើងអមជាមួយនឹងប្រណិតភាព ផាសុកភាព បច្ចេកវិទ្យាថ្មី និងសុវត្ថិភាពដែលប្រកបដោយទំនុកចិត្ត សម្រាប់ប្រើប្រាស់បែបគ្រួសារ និងអាជីវកម្ម។

Untitled 3

ក្នុងសន្និសីទសារព័ត៌មានក៏មានការចូលរួមជាភ្ញៀវកិតិ្តយសពីសំណាក់ម្ចាស់កំពូលរថយន្តSUV The all-new Hyundai PALISADE ឆ្នាំ២០២៦ ដែលបង្ហាញជាសក្ខីភាពអំពីទំនុកចិត្ត និងការគាំទ្រមកកាន់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយផងដែរ។

 Untitled 4

ចក្ខុវិស័យរបស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយគឺផ្តល់នូវវឌ្ឍនភាពសម្រាប់មនុស្សជាតិ ដោយបង្កើតយានជំនិះសម្រួលជីវិតរស់នៅប្រចាំថ្ងៃ ផ្តល់ទំនុកចិត្តពេលធ្វើដំណើរ និងបំពេញតម្រូវការរបស់គ្រួសារ និងជីវិតរស់នៅបែបទំនើប។

Untitled 5

សូមបញ្ជាក់ថា Hyundai Cambodia ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ហើយបានផ្តល់សេវាកម្ម​ដែល​មានគុណភាពខ្ពស់ជូនអតិថិជន។ ក្រុមហ៊ុន ខេមកូ ម៉ូធ័រ ខមភេនី ជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសផ្គត់ផ្គង់នូវរថយន្តប្រភេទ SUV និង MPV ជាច្រើនក្នុងរយៈពេល ១៦ឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្នក្រុមហ៊ុនហ៊ីយ៉ាន់ដាយមានអគារដាក់តាំងបង្ហាញរថយន្តហ៊ីយ៉ាន់ដាយ៣សាខា មជ្ឃមណ្ឌលថែទាំរថយន្តហ៊ីយ៉ាន់ដាយ៣សាខា និងរោងចក្រដំឡើងរថយន្តដោយកូនខ្មែរក្នុងព្រះរាជាណាចក្រកម្ពុជា។

 Untitled 6

ទំនាក់ទំនងមកឥឡូវនេះ ទីប្រឹក្សាផ្នែកលក់រីករាយស្វាគមន៍ នឹងជម្រាបជូនរាល់ព័ត៌មានលម្អិត

តាមរយៈលេខទូរស័ព្ទ៖ 010 755 133, 097 755 8133
ឬតាមរយៈតេឡេក្រាម៖ https://t.me/hyundaihotline
សាខាព្រះមុនីវង្ស៖ https://goo.gl/maps/ZGCcvYvkoNayGzNn8

សាខាCity Store https://goo.gl/maps/1efL4VwHqhzVZr479
សាខាសៀមរាប៖ https://goo.gl/maps/homjsR1AZ7AZS4e77 


Untitled 7Untitled 8Untitled 9Untitled 10

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia