ក្រុមហ៊ុន ជីប ម៉ុង លែន បើកសម្ពោធលក់ផ្ទះថ្មី ៥ ប្រភេទនៅក្នុងគម្រោងយក្ស ហ្រ្គេនលែនម៉ាក ២៧១
Bunthoeun KoemMAY 11 2026132 views

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុនយក្ស ជីប ម៉ុង បានប្រកាសបើកសម្ពោធលក់ជាផ្លូវការនូវវីឡាប្រណីតម៉ូដថ្មីចំនួន ៥ ប្រភេទព្រមគ្នា ក្នុងគម្រោង ហ្រ្គេនលែនម៉ាក ២៧១ ដែលជាគម្រោងដ៏ធំស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ។ ដោយ វិធីសម្ពោធលក់ផ្ទះថ្មីនេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាព លោកជំទាវ លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងថ្នាក់ដឹកនាំកំពូលៗក្រុមហ៊ុន ជីប ម៉ុង រួមទាំងភ្ញៀវកិត្ដិយសជាច្រើនរូបទៀត។

 

693347454 1407890328048085 6653618649440427200 N

 

តាមការបញ្ជាក់ពីអ្នកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានបញ្ជាក់ថា៖ផ្ទះវីឡាទំនើបទាំង​ ៥ ប្រភេទដែលបើកសម្ពោធនៅពេលនេះរួមមាន៖ Twin SR Villa, Queen B III Villa, Business Villa, Queen Grand II Villa និង King Grand Villa។ ផ្ទះវីឡាទាំង ៥ ប្រភេទនេះ ត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំង ដោយផ្ដោតសំខាន់លើភាពទំនើបស៊ីវិល័យ អភិជន សោភ័ណភាព និងភាពងាយស្រួលសម្រាប់ការរស់នៅ។ ការរចនាទាំងនេះគឺដើម្បីឆ្លើយតបនឹងតម្រូវការ និងបំណងប្រាថ្នារបស់អតិជនសម័យថ្មី ដែលបង្ហាញវត្ដមានដំបូងគេបង្អស់នៅក្នុងគម្រោង ហ្រ្គេនលែនម៉ាក ២៧១។

 

689594284 1407890748048043 2386410288807627977 N

 

សូមជម្រាបថា គម្រោង ហ្គ្រេនលែនម៉ាក ២៧១ គឺជាចំណុចស្នូលនៃទីតាំងសក្តានុពលសេដ្ឋកិច្ច ដោយសារវាស្ថិតនៅចំទីតាំងយុទ្ធសាស្ត្រដែលតភ្ជាប់ដោយមហាវិថីធំៗចំនួន ៣ ធំៗគឺ មហាវិថី ២៧១, ៣៧១ និងមហាវិថីសម្តេចតេជោហ៊ុន សែន (៦០ម៉ែត្រ) ជាពិសេសធ្វើដំណើរត្រឹមតែ ៣នាទីពីគម្រោង លែនម៉ាក ២៧១ ទល់មុខផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គាម៉ល ។

 

ក្នុងគម្រោងដ៏មហិមានេះ មិនត្រឹមតែផ្ដោតលើលំនៅឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលនូវមុខងារលំដាប់ពិភពលោក រួមមានដូចជាមជ្ឈមណ្ឌលសន្និបាត ជីប ដែលជាសាលសន្និបាត ធំជាងគេបំផុត អាចស្វាគមន៍ភ្ញៀវបានរហូតដល់ជាង ១០,០០០ នាក់, សាលារៀនអន្តរជាតិ, អាគារការិយាល័យទំនើប, កន្លែងកម្សាន្ត និងផ្សារទំនើបខ្នាតយក្ស ដែលនៅព័ទ្ធជុំវិញគម្រោង ផ្ដល់នូវភាពងាយស្រួលដល់ការរស់នៅប្រចាំថ្ងៃ រួមជាមួយ ឧទ្យានហ្គ្រេនលែនម៉ាក ជាប់មាត់ទឹក និងសួនច្បារដ៏ធំដែលជាសួនបៃតងសម្រាប់សហគមន៍សម្រាកលម្ហែកាយ។

 

689454895 1407891544714630 5048074900152583489 N

 

ដើម្បីឆ្លើយតបនឹងតម្រូវការ ដែលអតិថិជនចង់បានគេហដ្ឋានដ៏ល្អឥតខ្ចោះស្របតាមក្តីស្រមៃអតិថិជនកាន់តែលឿន ជីប ម៉ុង លែន ក៏បានចាប់ដៃគូយ៉ាងស្អិតរមួតជាមួយ ធនាគារ ជីប ម៉ុង ដែលជាធនាគារ ខ្មែរ មានគោលដៅចម្បងចង់ឱ្យប្រជាជនខ្មែរមានផ្ទះល្អៗនៅផ្ទាល់ខ្លួន ហើយស្នើកម្ចីបានការប្រាក់ទាបបំផុត ចាប់ពី ៦.៩៩% ក្នុងមួយឆ្នាំ, ឯកសារ និងការសិក្សាមានភាពងាយស្រួល។ អ្វីដែលពិសេសសម្រាប់អតិថិជនដែលធ្វើការកក់ផ្ទះចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នឹងទទួលបានរង្វាន់ និងការបញ្ចុះតម្លៃដូចជា៖ ការបញ្ចុះតម្លៃរហូតដល់ 9%, ការបញ្ចុះតម្លៃបន្ថែមរហូតដល់ $30,000 ព្រមទាំងទទួលបានទូរស័ព្ទ Samsung Galaxy S26 Ultra 1 គ្រឿងភ្លាមៗផងដែរ។ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់លេខ៖ 061 997 888

 

690635366 1407891131381338 1568626508661198003 N

690639291 1407891498047968 4312312082050912722 N

690602818 1407890624714722 1128820811286143286 N

690755505 1407890934714691 7120641886802850647 N

690749805 1407891084714676 3461013414240380877 N

694924426 1407890704714714 6609894077076752243 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia