ខេត្ដសំណាង! ចុងឆ្នាំ២០២៣នេះ រោងចក្រ សហគ្រាសសរុបចំនួន ២៥ នឹងមកបើកដំណើរការនៅក្នុងខេត្ដកំពង់ស្ពឺ
Bunthoeun KoemAUGUST 15 20238.7 K views

នៅក្នុងពេលឆាប់ៗខាងមុខនេះ រោងចក្រ សហគ្រាស សរុបចំនួន ២៥ នឹងមកបើកដំណើរការអាជីវកម្មរបស់ខ្លួននៅក្នុងខេត្ដកំពង់ស្ពឺ និងត្រូវការកម្លាំងពលកម្មសរុបជាង ៥ ម៉ឺននាក់ផងដែរ។ នេះបើយោងតាមការចុះផ្សាយនីរដ្ឋបាលខេត្ដកំពង់ស្ពឺនាពេលថ្មីៗនេះ។

តាមការបញ្ជាក់ពីរដ្ឋបាលខេត្ដបានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែសីហា ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំគណៈប្រតិភូអញ្ជើញជួបពិភាក្សាការងារ និងពិនិត្យច្រវ៉ាក់ផលិតកម្មតាមបណ្តារោងចក្រ សហគ្រាស នៅខេត្តក្វាងចូវ សាធារណៈរដ្ឋប្រជាមានិតចិន។ ជាលទ្ធផល គណៈប្រតិភូបានអញ្ជើញជួបពិភាក្សាការងារ និងទស្សនៈកិច្ចផ្ទាល់ដូចមានខាងក្រោម :

១- សួនឧស្សាហ៍កម្ម SITOY GROUP ស្ថិតនៅសង្កាត់ ហូវ ជៀក ក្រុង តុង ហ្គ័ន (មាន ៤រោចក្រ សហគ្រាស) ដែលកំពុងផលិតកាបូបម៉ាកយីហោល្បីៗនាំចេញទៅក្រៅប្រទេស ហើយ ម៉ាកយីហោទាំងអស់នេះ នឹងទៅបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ។ លោក TERAS YEUNG អគ្គនាយកក្រុមហ៊ុន SITOY GROUP បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកប្តេជ្ញាដោយភាពជឿជាក់ នឹងទៅបង្កើតសាខានៅខេត្តកំពង់ស្ពឺ ចំនួន ២ រោងចក្រ (ផលិតកាបូបម៉ាកល្បីៗ) មានតម្រូវការកម្លាំងពលកម្មជំហានដំបូងចំនួនប្រមាណ ៣,០០០កន្លែង។

២- សួនឧស្សាហ៍កម្ម ហុង អ៉ី  (មាន ៦ រោងចក្រ សហគ្រាស)  ដែលមាន រោងចក្រ សហគ្រាស ចំនួន ៦ (កាត់ដេរសម្លៀកបំពាក់) នឹងត្រូវទៅបង្កើតនៅខេត្តកំពង់ស្ពឺ នឹងមានតម្រូវការកម្លាំងពលកម្មជំហានដំបូងប្រមាណ ៦,០០០កន្លែង)។

៣- សួនឧស្សាហកម្ម ហ្វីចូវ (មាន ៤៤ រោងចក្រ សហគ្រាស) ជារោងចក្រ ផលិតសម្លៀកបំពាក់ និងតម្បាញ, ផលិតស្បែកជើង, គ្រឿងបង្គុំអេឡិកត្រូនិក, ស្រោមទូរស័ព្ទនិងស្គ្រីនទូរស័ព្ទ, ជ្រលក់ព័ណ៌ក្រណាត់) សួនឧស្សាហកម្មនេះមាន រោងចក្រ សហគ្រាស ១៧ នឹងត្រូវទៅបង្កើតនៅខេត្តកំពង់ស្ពឺ ដែលមានតម្រូវការកម្លាំងពលកម្មជំហានដំបូងប្រមាណ ១៤,០០០នាក់។

សរុបជារួម រោងចក្រ សហគ្រាស ដែលនឹងត្រូវទៅបង្កើតនៅខេត្តកំពង់ស្ពឺ មានចំនួន ២៥កន្លែង ហើយជាជំហានដំបូងនេះ មានតម្រូវការកម្លាំងពលកម្មប្រមាណ ២៣,០០០កន្លែង ដែលនឹងត្រូវមានវត្តនៅខេត្តកំពង់ស្ពឺ នាចុងឆ្នាំ២០២៣ នេះ លើតម្រូវការសរុបប្រមាណជាង៥០,០០០កន្លែង៕

367736458 1246839792658867 7977429757251920175 N

367452404 1246839759325537 6961278476639644651 N

367444565 1246838529325660 589493358354505952 N

ខេត្ដកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគថ្មីតម្លៃជាង ១៤ លានដុល្លារ
Bunthoeun KoemSEPTEMBER 22 2025142 views

កំពង់ស្ពឺគឺជាខេត្ដដ៏មានសក្ដានុពល និងទាក់ទាញយ៉ាងខ្លាំងសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក។ ជាក់ស្ដែងនៅថ្មីៗនេះ ខេត្ដកំពង់ស្ពឺក៏ទើបទទួលបានគម្រោងវិនិយោគថ្មីតម្លៃ ១៤.១ លានដុល្លារ ដែលជារោងចក្រផលិតក្រដាសកាតុង។ នេះបើយោងតាមការចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា។ 

 

550091669 1252442826913981 1964176030898594714 N

 

ប្រភពដដែលបានបញ្ជាក់ រោងចក្រថ្មីនេះ មានទីតាំងស្ថិតនៅភូមិច្រកបានសុខ ឃុំខ្ចុំក្រាំង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ ហើយនៅពេលបើកដំណើរការគម្រោងនេះក៏នឹងផ្ដល់ឱកាសការងារបានចំនួន ២៧២ នាក់ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរ។

 

550052088 1252442876913976 2589907133348764945 N

 

ក្នុងរយៈពេល៨ខែ នៃ ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧.២ ពាន់លានដុល្លារ។ ក្នុងនោះខេត្ដកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគសរុប ១១៧ គម្រោង៕

 

548631681 1252442830247314 443236170648149517 N (1)

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia