ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័តគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤ កឲ្យសាងសង់នៅក្នុងខេត្ដកំពង់ស្ពឺ និងខេត្ដកំពត ខណៈគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះមានទុនវិនិយោគរាប់រយលានដុល្លារ និងអាចបង្កើតឱកាសការងារបានរាប់ម៉ឺនកន្លែងផងដែរ។
យោងតាមសេចក្ដីប្រកាសណ៍ព័ត៌មានស្ដីពីគម្រោងវិនិយោគក្នុងឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងតំបន់សេដ្ឋកិច្ចពិសេសខាងលើនេះមានចំនួន ២ គម្រោងនៅក្នុងខេត្ដកំពង់ស្ពឺ និង ២ គម្រោងទៀតស្ថិតនៅក្នុងខេត្ដកំពត មានទុនវិនិយោគសរុប ៦៣៥ លានដុល្លារ។ នៅពេលបើកដំណើរការ គម្រោងទាំង ៤ នេះក៏នឹងបង្កើតឱកាសការងារសរុបចំនួន ១ ២៨៦ នាក់ជូនពលរដ្ឋនៅក្នុងតំបន់ផងដែរ។
សូមជម្រាបផងដែរថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជាទទួលបានគម្រោងវិនិយោគសរុប ១៤៦ គម្រោងមានទុនវិនិយោគសរុប ២.៥ ពាន់លានដុល្លារ និងអាចបង្កើតឱកាសការងារបានប្រមាណជាង ៨ ម៉ឺនកន្លែង។ នៅក្នុងចំណោមគម្រោងវិនិយោគទាំងអស់នេះ គម្រោងចំនួន ៩៥ ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ៥១ គម្រោងទៀតត្រូវបានចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត៕




