CDC អនុម័តគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃសរុបជាង ១៥០ លានដុល្លារនៅក្នុងខេត្ដក្រុង ២ នេះ
Bunthoeun KoemJUNE 11 2026283 views

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីខែឧសភា ឆ្នាំ២០២៦ កន្លងទៅ បានអនុម័តគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងតំបន់សេដ្ឋកិច្ចពិសេសសួនឌីជីថលកម្ពុជា ចំនួន ២ ដែលទុនវិនិយោគសរុបចំនួន ១៥៨ លានដុល្លារ និងអាចបង្កើតឱកាសការងារសរុបចំនួនជាង ២ ពាន់កន្លែងផងដែរ។

 

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CDC នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំងពីរខាងលើនោះមានទីតាំងស្ថិតនៅក្នុងខេត្ដកំពង់ស្ពឺ ១ គម្រោង និងរាជធានីភ្នំពេញចំនួន ១ គម្រោង។ ដោយនៅក្នុងនោះរួមមាន៖

 

១. ខេត្ដកំពង់ស្ពឺ៖ គឺជាគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលមានទីតាំងស្ថិតនៅក្នុងស្រុកភ្នំស្រួច មានទុនវិនិយោគសរុបចំនួន ១១៦ លានដុល្លារ។ ខណៈនៅពេលបើកដំណើរការគម្រោងនេះក៏នឹងបង្កើតឱកាសការងារបានចំនួន ៥១៨ កន្លែងជូនពលរដ្ឋនៅក្នុងតំបន់។

 

២. រាជធានីភ្នំពេញ៖ គឺជាគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសសួនឌីជីថលកម្ពុជា មានទីតាំងស្ថិតនៅខណ្ឌជ្រោយចង្វារ។ គម្រោងនេះមានទុនវិនិយោគសរុបចំនួន និងអាចបង្កើតឱកាសការងារបានចំនួន ២០៨០ កន្លែងជូនប្រជាពលរដ្ឋផងដែរនៅពេលដាក់ឲ្យដំណើរការ។ 

 

បើតាមរបាយការណ៍របស់ CDC នៅក្នុង ១ ខែឧសភា ឆ្នាំ២០២៦ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួន ៣៧ ដែលមានទុនវិនិយោគសរុបប្រមាណ៥៧០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ២៦ ពាន់កន្លែងឯណោះ៕ 

 

719099111 122276197514248245 4382593112653995386 N

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia