ខេត្ដសំណាង! រដ្ឋចេញអនុក្រឹត្យឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំជាង ៥០០ ហិកតានៅខេត្ដ១នេះ
Bunthoeun KoemMARCH 13 20269 K views

រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ សម្រេចឲ្យ បង្កើតតំបន់សេដ្ឋកិច្ចពិសេស កាណាឌីយ៉ា ផ្លូវជាតិលេខ៥១ ដែលមានទីតាំងស្ថិតនៅ ភូមិអង្គតាឡឹក ភូមិក្រាំងលាវ ភូមិត្រពាំងវែង១ ភូមិត្រពាំងវែង២ ភូមិគរ ឃុំសំបូរ ស្រុកសំរោងទង និងភូមិរោងដំរី ភូមិអង្គតាឯក ភូមិពន្នរ ភូមិត្រពាំងកំបោះ ភូមិព្រៃតាទ្រូ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមអនុត្រឹត្យចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ 

 

នៅក្នុងអនុត្រឹត្យដដែលបានបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេស កាណាឌីយ៉ា ផ្លូវជាតិលេខ៥១ នេះមានទំហំ ៥១៨ ហិកតា ៤០ អា និង ១៧ សង់ទីអា (ដូចមានប្លង់បង្ហាញទីតាំងក្បាលដី និងតារាងនិយាមកាចំណុចព្រំដីភ្ជាប់ជាឧបសម្ព័ន្ធ ដែលមានការឯកភាពពីក្រសួងមានសមត្ថកិច្ចជាចំណែកភ្ជាប់អនុក្រឹត្យនេះ)។

 

649919716 933902762775559 7300346160524908330 N

 

ផ្ទៃដីទាំងអស់ដែលស្ថិតក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេស កាណាឌីយ៉ា ផ្លូវជាតិលេខ៥១ ដូចមានកំណត់ខាងលើ គឺជាកម្មសិទ្ធិឯកជនស្របច្បាប់របស់ក្រុមហ៊ុនសម្រាប់ការអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពិសេស៕

 

649708162 933902679442234 6753115797261016873 N

650379511 933902699442232 5532946352186054847 N

651791086 933902719442230 619257353329798310 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia