សុីចង់ប្រហែលម៉ូតូ! តស់មកស្គាល់រថយន្តស៊េរីថ្មី ១ម៉ូដែលស៊ីសាំងតិច រូបរាងស្អាត ខណៈតម្លៃខ្ទង់៣ម៉ឺន$
នារី AUTOMAY 23 20241.8 K views

នេះជា​ The All New Honda City Rs រូបរាង​​​​ឌី​ហ្សាញ​​​បែប​ទាន់សម័យ​ ​សុវត្ថិភាព​ខ្ពស់​​​​ និង​​​​​​កម្រិត​ Performance ​​​​គួរ​​ឲ្យ​​ចាប់​អារម្មណ៍​ខ្លាំងមែន​ទែន​ទៅ​លើ​​ ម៉ាស៊ីន​ i-VTEC ចំណុះ​ 1.5L ​​​​​​​​​​​​​​​​​​​​​​អាច​ផលិត​កម្លាំងបាន​ដល់​ 89Kw ឬ​ 119hp  ​និង​ 6600RPM​​​ ​​​ប៉ុន្តែ​​កម្រិត​នៃ​ការ​ស៊ីសាំង​​​​​​តិច​​មែន​ទែន ក្នុង​ 100km/5L ប៉ុណ្ណោះ បើ​​ប្រៀប​​​ធៀប​ជាមួ​យ​ឡាន​ Hybrid​ ដូចជា​ Toyota Prius ​​​​​​​​​​អាច​ថាប្រហាក​ប្រហែល​គ្នា​​​ទេ។​​​​

D70f129b Bed8 495e A936 1d5d0f539282

​​​​​Honda City RS ត្រូវ​បាន​នាំ​ចូល​​​ដោយ​ក្រុម​ហ៊ុន​ NCXHonda Cambodia ដែ​លជាអ្នក​​​ចែក​ចែង​​ផ្តាច់​មុខ​​​​មក​កាន់​ប្រទេស​កម្ពុជា។​ ជាក់​ស្តែង​​ ​​​ឡាន​​​ប្រភេទ​ Sedan ​នេះ​ ទៅ​លើ​ប្រ​ព័ន្ធជើង​​ក្រោម មាន​លក្ខណ:ពិសេស​ខ្លាំងមែន​ទែន​ ដោយ​​​​ត្រូវ​បាន​បំពាក់​ជាមួយ​នឹង​ប៉ូម​ប្រភេទរឺស័រ​ដោយ​​ផ្នែក​ខាងមុខ​ MacPherson និង​ខាងក្រោយ​ Torsion Beam ​​​​ផ្អោប​ជាមួយ​​នឹង​​​​​​យ៉ាន់​កង់​ទំហំ​ ១៦អ៊ីញ​ជាប្រភេទអាលុយ​មីញ៉ូម​ និង​មាន​​ប្រព័ន្ធ​​​​ហ្វ្រាំងឌីស​​​​​​​មុខ​ក្រោយ​ ​​អម​ជាមួយ​​​ប្រព័ន្ធ​ ABS ​​,ប្រព័ន្ធ​​​បែក​ចែក​សម្ពាធហ្វ្រាំង EBD និង​​ប្រព័ន្ធទប់​លំនឹង VSA ​​ព្រមទាំង​​ប្រព័ន្ធជំនួយ​ឡើង​ចំណោត​​ជាដើម ​​ដែល​​​ធ្វើ​ឲ្យ​ការ​បើកបរ​​​​​​​មាន​សុវត្ថិភាពខ្ពស់​​​​គ្រប់​ស្ថានភាពផ្លូវ។​

Bbd1a1a9 23b1 4e59 8d25 372f59c8eefd

អ្វី​​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​​​​​ជាងនេះទៅទៀត​​ ​​​​​​គឺ​​ទៅ​លើ​កម្រិត​​ Performance របស់​ឡាន​នេះ ​ត្រូវបាន​ប្រើ​​ម៉ាស៊ីន​ប្រចាំ​ត្រកូល​​របស់​ Honda គឺ i-VTEC ចំណុះ​​​​ 1.5L ​​មា​ន​ ៤ ស៊ី​ឡាំង ​​​​អម​ជាមួយ​បច្ចេក​វិទ្យា PGM-FI ​​​ជួយ​សន្សំសំចៃ​​​​​ទៅលើ​​កម្រិត​ស៊ី​សាំង​ ​និង​ប្រអប់​លេខ​ជាប្រភេទអូតូ​ ៦វគ្គ CVT ​​និង​ ៧វគ្គលេខដៃដែល​បញ្ជា​ដោយ​ Paddle Shift ដូចទៅ​នឹង​​ឡាន​​​ទំនើប​ៗ​​​​ដែរ​។

B9e147393f384589b156ab6326441d85 1200

ក្រៅ​តែពីនេះ​​ ​​​​City ​​ដំណើរ​​ការដោយ​ប៉ុងមុខ​ ​ឬ FWD ដែលមាន​ការ​អន្តរគមន៍​ពី​ Drive Mode ចំនួន​​៣ ដូចជា Eco Mode សម្រាប់​បើក​នៅក្នុង​ក្រុង​​​​​ ឬផ្លូវ​ស្ទះ, Normal Mode បើ​ក​លើ​ផ្លូវ​​ធម្មតា​  និង​ Sport Mode សម្រាប់​ការបើក​​​វ៉ាជែង ឬ​​​ត្រូវ​ការ​ប្រើ​ល្បឿន​លឿន។​

Prev Desktop Perbedaan Mendasar All New Honda City Sedan Dan City Hatchback Rs Cover 2021 All New Honda City1

​​​​​​គួរ​ជំរាប​ផងដែរ​ថា​ សម្រាប់​តម្លៃ​​​របស់​ Honda City RS លក់​នៅ​​ខ្មែរ​​​​​​ គឺ ៣៤,៥០០ដុល្លារ ​​​​ប៉ុន្តែក្នុងករណីបងប្អូនជាវនៅពេលនេះ ក្រុមហ៊ុននឹងមានការផ្តល់ជូនពិសេសដោយបញ្ចុះតម្លៃ ជាង ៤,៥០០ដុល្លារនិងកាន់តែពិសេសសម្រាប់ម៉ូឌែលផ្សេងៗទៀត ក៏មានការផ្ដល់ជូនតម្លៃដ៏ពិសេសពុំធ្លាប់មានផងដែរ។ ៕​​

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia