ចង់ជិះឡានថ្មីតែស្ទើរលុយ! អាចមើលឡាន ៥ ម៉ូដែលនេះបាន ខណៈតម្លៃតែជាង ១ ម៉ឺនដុល្លារ
Bunthoeun KoemJULY 21 20264.7 K views

បច្ចុប្បន្នការវិវត្តនៃទីផ្សាររថយន្តក្នុងស្រុកបាននាំមកនូវម៉ូដែលថ្មីៗដែលផ្ដល់នូវតម្លៃសមរម្យ និងសមត្ថភាពខ្ពស់ ដែលអាចជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់បានយ៉ាងច្រើន។ ក្នុងនោះដែរ ប្រសិនបើអ្នកមានលុយត្រឹមតែជាង ១ ម៉ឺនដុល្លារក្នុងដៃ តែចង់ស្វែងរករថយន្តដែលទំនើប និងសន្សំសំចៃ ពេលនេះដែរយើងនឹងនាំប្រិយមិត្ដមកស្គាល់រថយន្ដ ៥ ម៉ូដែល ដោយក្នុងនោះរួមមាន៖

 

១. រថយន្ដ BYD Seagull

 

រថយន្ដ BYD Seagull ត្រូវបានផលិតឡើងជាមួយរចនាបថទាន់សម័យ និងស្អាតគួរឱ្យចាប់អារម្មណ៍។ រថយន្តនេះមានទំហំតូចសម្រាប់ការបើកបរនៅក្នុងទីក្រុងជាមួយនឹងការរចនាដែលផ្តល់នូវភាពងាយស្រួលក្នុងការចត និងបើកបរបានដោយឆ្លាតវៃ។

 

រថយន្ដមួយប្រភេទនេះ គឺប្រើប្រាស់អគ្គិសនីសុទ្ធ ដោយសាកថ្មមួយពេញអាចបើកបរបាន 300 គីឡូម៉ែត្រ។ តាមការបញ្ជាក់ពីក្រុមហ៊ុន BYD រថយន្ដមួយម៉ូដែលនេះដាក់លក់ក្នុងតម្លៃ 16,800 ដុល្លារ ជាពិសេសក៏មានការ​ធានា​​រយៈពេល 8 ឆ្នាំ ឬស្មើនឹងចម្ងាយបើកបរប្រមាណ 160,000 គីឡូម៉ែត្រផងដែរ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខទូរស័ព្ទ៖ 017 555 924

 

20230315海鸥基础图5893a002高配 暖阳白

 

២. រថយន្ដ BYD Seal 5 DMI

 

រថយន្ត BYD Seal 5 DMI គឺជាប្រភេទរថយន្ត Sedan ប្រើបច្ចេកវិទ្យា Plug-in Hybrid (DM-i) ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារវាមានរូបរាងស្អាត បច្ចេកវិទ្យាទំនើប និងការសន្សំសំចៃខ្ពស់។ ចំណុចខ្លាំងបំផុតរបស់ Seal 5 គឺប្រព័ន្ធ DM-i (Dual Mode Intelligent) ដែលផ្ដោតសំខាន់លើការប្រើប្រាស់អគ្គិសនីជាចម្បង និងម៉ាស៊ីនសាំងជាបន្ទាប់បន្សំ។

 

Atlantis Gray

 

ជាក់ស្ដែង វាស៊ីសាំងតិចបំផុត ពោលគឺត្រឹម ២.៩៣ លីត្រ ក្នុង ១០០ គីឡូម៉ែត្រ។ នៅពេលសាកថ្មពេញ និងចាក់សាំងពេញ  Seal 5 អាចបើកបរបានចម្ងាយសរុបរហូតដល់ទៅជាង ,០០០ គីឡូម៉ែត្រ។ ចំពោះការបើកបរដោយអគ្គិសនីសុទ្ធ (EV Mode): អាចរត់បានចម្ងាយពី ៥០ គីឡូម៉ែត្រ ដល់ ១២០ គីឡូម៉ែត្រ (តាមស្ដង់ដារ NEDC) ដោយមិនប្រើសាំងសោះ។ រថយន្ដនេះដាក់លក់ក្នុងតម្លៃ ១៩ ៦០០ ដុល្លារ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខទូរស័ព្ទ៖ 017 555 924

 

៣. រថយន្ដ Changan EADO

 

ថ្មីៗនេះក្រុមហ៊ុន Changan Cambodia ទើបនឹងបានប្រកាសអំពីរថយន្ដអគ្គិសនី Changan EADO EV ប្រភេទ Sedan ថ្មីស្រឡាង។ ដោយរថយន្ដមួយម៉ូដែលនេះ គឺមានតម្លៃត្រឹមតែ ១៦ ៩០០ ដុល្លារតែប៉ុណ្ណោះ។ ចំណុចពិសេសនៃរថយន្ដអគ្គិសនីមួយនេះ គឺសាកថ្មីមួយពេលនេះអាចធ្វើដំណើរបានចម្ងាយ ៤១០ គីឡូម៉ែត្រ។ ក្នុងនោះវាបានបំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន (Fast Charging) ដោយប្រើពេលត្រឹមតែ ៣០ ទៅ ៥០ នាទី ប៉ុណ្ណោះ ដើម្បីសាកពី ៣០% ទៅ ៨០%។ ចំណែកការសាកធម្មតានៅផ្ទះប្រើពេលប្រហែល ៨ ម៉ោង។

 

694330585 1337835848399664 7996417572285046292 N

 

៤. រថយន្ត Bingo S

 

រថយន្ត Bingo S គឺជាប្រភេទរថយន្ត SUV ខ្នាតតូចដែលត្រូវបានផលិតដោយក្រុមហ៊ុន Wuling ត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ ជាមួយរូបរាងដ៏ទាក់ទាញ ទំនើប ទាន់សម័យ និងដើរដោយថាមពលអគ្ដិសនីសុទ្ធ ១០០ ភាគរយ។ ដោយក្នុងនោះតួរថយន្ដមានបណ្ដោយ ៤.២៦៥ ម៉ែត្រ ទទឹង ១.៧៨៥ ម៉ែត្រ និកម្ពស់ ១.៦ ម៉ែត្រ ខណៈគម្លាតកង២.៦១០ម៉ែត្រ។ មានបំពាក់នូវកាមេរ៉ា 540° មើលជុំវិញរថយន្ត ថ្មរថយន្តមានទំហំ 41.9 kWh ពោងសុវត្ថិភាពចំនួន ៤ គ្រាប់ស្តង់ដា បច្ចេកវិទ្យាអាគុយដ៏ទំនើក ស្តង់ដាគុណភាព PPB

 

Wuling Bingo S Ev 2 1 E1755759536650

 

៥. រថយន្ដ GTV LIVAN

 

រថយន្ដ GTV LIVAN គឺជាប្រភេទរថយន្ដ SUV ផលិតឡើងដោយក្រុមហ៊ុន 𝐆𝐓𝐕 𝐌𝐎𝐓𝐎𝐑 ដែលបានសហការជាផ្លូវការជាមួយ 𝐋𝐈𝐕𝐀𝐍 𝐀𝐔𝐓𝐎 ដែលជាម៉ូឌែលមួយរបស់ក្រុមហ៊ុន 𝐆𝐞𝐞𝐥𝐲 𝐀𝐮𝐭𝐨 ដើម្បីបង្ហាញនូវម៉ូឌែលរថយន្ត 𝐒𝐔𝐕 ដែលថ្មីសន្លាងមួយនេះ។

 

រថយន្ត GTV LIVAN គឺបានបំពាក់ម៉ាស៊ីនទំហំ ១.៥ លីត្រ ដែលផ្ដល់កម្លាំងខ្លាំងល្មមសម្រាប់ការប្រើប្រាស់ទូទៅ ទាំងក្នុងក្រុង និងផ្លូវឆ្ងាយ។ ចំណុចខ្លាំងបំផុតគឺ ការសន្សំសំចៃប្រេងឥន្ធនៈ ដែលជួយកាត់បន្ថយចំណាយបានច្រើនសម្រាប់អ្នកប្រើប្រាស់ប្រចាំថ្ងៃ។ ចំពោះតម្លៃដាក់លក់មាន ត្រឹមតែ $𝟏𝟓,𝟗𝟎𝟎 ប៉ុណ្ណោះ។  សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខទូរស័ព្ទ៖ 015 685 557

 

654970419 122261862398141871 4655970915655281173 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia