ដំណឹងល្អសម្រាបអ្នកច្បារអំពៅ ខណៈស្ពានកោះពេជ្រ-កោះនរាអាចនឹងបើកប្រើប្រាស់ជាបណ្តោះអាសន្ននៅថ្ងៃទី ២៧ តុលា
Bunthoeun KoemSEPTEMBER 13 2023544 views

 

រដ្ឋបាលរាជធានីភ្នំពេញ នឹងស្នើសុំការអនុញ្ញាតពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យបើកប្រើប្រាស់ជាបណ្តោះអាសន្ននៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ខាងមុខ ដើម្បីកាត់បន្ថយការកកស្ទះនៅស្ពានព្រះមុនីវង្ស។ នេះបើយោងតាមការបញ្ជាក់ពីមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញនៅមុននេះបន្ដិច។

 

មន្ទីរសាធារណការបានលើកឡើងថា នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីភ្ជាប់តួស្ពាន កោះពេជ្រ-កោះនរា។

 

សូមជម្រាបថា ស្ពាននេះត្រូវបានបើកការដ្ឋានសាងសង់នៅក្នុងអំឡុងខែតុលា ឆ្នាំ២០២០ មានប្រវែងសរុប ៨៤៤ ម៉ែត្រ ទទឹង ២៤.៥ ម៉ែត្រ មាន២គន្លងរថយន្តទៅមក ១គន្លងទោចក្រយានយន្តទៅមក និង ១គន្លងថ្មើរជើងទៅមក ព្រមទាំងមានផ្លូវកាត់ក្រោមគល់ស្ពានស្របច្រាំងទន្លេកោះពេជ្រ និងច្រាំងទន្លេកោះនរា។

 

ស្ពានដ៏សំខាន់នេះផងដែរ ត្រូវបានវិនិយោគសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដែលមានទុនសរុប ៣៨ លានដុល្លារអាមេរិក និងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕

 

375972672 296732226335427 7869428881250822433 N

378578887 296728233002493 5463639020930574016 N

376861231 850395016452943 521844211927785156 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia