កម្ពុជា-ជប៉ុន កំពុងសិក្សាគម្រោងសាងសង់ស្ពានថ្មី ឆ្លងកាត់ទន្លេមេគង្គតភ្ជាប់តំបន់សំខាន់ ២ នេះ
Bunthoeun KoemJULY 10 20269 views

ក្រសួងសាធារណការ និងដឹកជញ្ជូន​ ដែលជាសេនាធិការបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា (JICA) បាននិងកំពុងសិក្សាគម្រោងសាងសង់ស្ពានថ្មីមួយទៀតឆ្លងកាន់ទន្លេមេគង្គ ដោយតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់តំបន់អរិយក្សត្រ (ស្ពានក្ដីតាកុយ-អរិយក្សត្រ)។ ខណៈគម្រោងសាងសង់ស្ពានថ្មីនេះគឺស្ថិតគម្រោងរួមគ្នាជាមួយនឹងការធ្វើឲ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ១ ផងដែរ។

 

741428359 1013730397925714 1484891978896959892 N

 

ក្នុងនោះដែរ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ តំណាងក្រសួសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ឯក ឃុនឌឿន អភិបាលរង រាជធានីភ្នំពេញ បានចូលរួមជាសហអធិបតីក្នុងសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយលើកទី២ លើការសិក្សាគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ១ និងសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដោយមានការចូលរួមពីតំណាងទីភ្នាក់ងារសហប្រតិបត្តិការ នៃប្រទេសជប៉ុន (JICA) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធផងដែរ។

 

739762668 1819891675660205 531357245288229557 N (1)

 

គោលបំណង នៃសិក្ខាសាលានេះ គឺដើម្បីលើកឡើងពីលទ្ធផល ដែលក្រុមការងារបានសិក្សាគម្រោងកន្លងមករួមមាន៖

 

១). ការវាយតម្លៃ នៃលទ្ធភាពគម្រោង ២). ការរៀបចំរចនាបទបឋម និងការប៉ាន់ស្មានប្រមាណតម្លៃ ៣). ការរៀបចំរបាយការណ៍សិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (IESIA) និង ៤). ការសិក្សារៀបចំផែនការសកម្មភាពការតាំងទីលំនៅឡើងវិញ (RAP)។ ក្រោយពីបានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងយកចិត្តទុកដាក់លើគ្រប់ទិដ្ឋភាព អង្គសិក្ខាសាលាបានឯកភាព និងគាំទ្រលើការសិក្សាគម្រោង។

 

741275891 1572173370937215 9092255665754287020 N (1)

 

សូមជម្រាបថា គម្រោងស្ថាបនាសាងសង់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន តភ្ជាប់ពីតំបន់ផ្លូវជាតិលេខ១ រាជធានីភ្នំពេញ ឆ្លងកាត់ទន្លេមេគង្គឆ្ពោះទៅតំបន់ក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្រោមហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន។ យ៉ាងណាមកដល់ពេលនេះ នៅមិនទាន់កំណត់ពេលវេលាបើកការដ្ឋានសាងសង់នៅឡើយនោះទេ៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia