គម្រោងស្ពានថ្មី (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបានជាង ៨៧ ភាគរយហើយ
Bunthoeun Koem•NOVEMBER 23 2026•34 views

គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្រេចបាន ៨៧,៨០% បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។ នេះបើយោងតាមការចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗកន្លងទៅ។

 

914812990 1173418785369918 181374026385691333 N

 

តាមការបញ្ជាក់ពីក្រសួង វឌ្ឍនភាពនៃគម្រោងរួមមាន ៖ ១/ ផ្នែកគ្រឹះស្ពាន សម្រេច ១០០%។ ២/ រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន១០០ % ។ ៣/ រចនាសម្ព័ន្ធលើនៃស្ពានតភ្ជាប់ សម្រេចបាន១០០%។ ៤/ រចនាសម្ព័ន្ធលើនៃស្ពានមេ សម្រេចបាន៩១% ៥/បណ្តាញ ផ្លូវសម្រេចបាន ៥៣% ។ តួស្ពានទាំង២ ត្រុវបានតភ្ជាប់ ។ ក្រុមការងារវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុនសំណង់សៀងហៃ ដែលបានអនុវត្តការងារកន្លងមក និងកំពុងដំណើរការ ដោយគោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាត្រឹមត្រូវ ប្រកបដោយគុណភាព និងសោភ័ណភាព ។

 

910811364 1694447208736610 6070664329752696773 N

 

តាមការប៉ាន់ស្មានគម្រោងស្ពាន អាចនឹងបញ្ចប់នៅពាក់កណ្តាល ឆ្នាំ២០២៧ ខាងមុខនេះ ។ អង្គភាពគ្រប់គ្រងគម្រោងបានណែនាំឱ្យក្រុមហ៊ុនពន្លឿនការងារ ដែលនៅសេសសល់ ដើម្បីត្រៀមសម្រាប់អញ្ជើញថ្នាក់ដឹកនាំ កំណត់ពេលវេលាជាក់លាក់ធ្វើពិធីតភ្ជាប់។ សូមបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ជាស្ពានទី៧តាមដងទន្លេបាសាក់ ហើយក៏ជាស្ពានទី៤បន្ទាប់ពីស្ពានកោះនរា ស្ពានព្រះមុនីវង្ស និងស្ពានកោះអន្លង់ចិន ភ្ជាប់មហាវិថីស៊ី ជីនពីង ដែលសាងសង់ឡើង មាន៤ គន្លងផ្លូវ៕

 

907486345 1823728798943031 6687195458135639247 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia