មហាវិថីធំៗចំនួន ២ នៅភាគខាងត្បូងរាជធានីភ្នំពេញ នឹងត្រូវសាងសង់រួចរាល់នៅបំណាច់ឆ្នាំ២០២៤នេះ
Bunthoeun KoemFEBRUARY 23 20241.8 K views

ដើម្បីសម្រួលដល់ការធ្វើដំណើរឲ្យមានភាពងាយស្រួល រាជរដ្ឋាភិបាលបានផ្ដូចផ្ដើមការសាងសង់ស្ពាន ផ្លូវល្បឿនលឿន និងផ្លូវតូចធំជាច្រើនទៀតទាំងនេះរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្ដាខេត្ដ ដែលបានដាក់ឲ្យដំណើរការហូរហែរ។ ក្នុងនោះដែរ គម្រោងមហាវិថីធំៗចំនួន ២ ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ក៏គម្រោងសម្រេចរួចរាល់នៅក្នុងបំណាច់ឆ្នាំ២០២៤ នេះ ខណៈបច្ចុប្បន្នគម្រោងទាំងពីរកំពុងដំណើរការយ៉ាងសកម្មដើម្បីសម្រេចគោលដៅ។

 

១. មហាវិថីឧកញ៉ាមហាវិថី ឈុន គង់

 

មហាវិថី ឈុន គង់ ត្រូវបានស្ថាបនាដោយក្រុមហ៊ុនអាយអិនជី ហូលឌីង (ING Holdings) បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៩ ខែមិថុនា​ ឆ្នាំ២០២៤។ មហាវិថីថ្មីនេះមានសរុបប្រវែង ៤ គីឡូម៉ែត្រ និងមានទទឹងផ្លូវ ៥០ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ឆ្ពោះទៅកាន់ផ្លូវជើងឯក(ផ្លូវលេខ២១៧)។ ក្នុងនោះទំហំ ៣០ ម៉ែត្រជាតួផ្លូវសម្រាប់យានជំនិះ និងចិញ្ចើមផ្លូវទំហំ ១០ម៉ែត្រសងខាង។

 

តាមការគ្រោងទុកមហាវិថីនេះ នឹងគ្រោងបញ្ចប់ការសាងសង់នៅបំណាត់ឆ្នាំ២០២៤ នេះផងដែរ។ នៅពេលបើកការផ្លូវថ្មីមួយខ្សែនេះនឹងជួយសម្រួលដល់ការធ្វើដំណើរប្រជាពលរដ្ឋនៅភាគខាងត្បូងរាជធានីភ្នំពេញឲ្យកាន់តែមានភាពងាយស្រួលជាងមុន ពិសេសពលរដ្ឋនៅក្នុងខណ្ឌមានជ័យ។

 

D19e1986 8860 4326 Aa6c 47d59eadfd7c

 

២. មហាវិថី ៦០ ម៉ែត្រ ភ្ជាប់ទៅព្រលានយន្ដហោះអន្ដរជាតិតេជោក្រុងតាខ្មៅ

 

មហាវិថីថ្មីនេះត្រូវបានសាងសង់តភ្ជាប់ពីមហាវិថីសម្ដេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ និងតភ្ជាប់ទៅព្រលានយន្ដហោះអន្ដរជាតិក្រុងតាខ្មៅ មានប្រវែងសរុប ១៣.៥ គីឡូម៉ែត្រ។ គិតមកដល់ពេលបច្ចុប្បន្ននេះ មហាវិថី ៦០ ម៉ែត្រ បានសម្រេចការសាងសង់ ៨៥ ភាគរយហើយ ហើយអាចនឹងបញ្ចប់ការសាងសង់ក្នុងបំណាត់ឆ្នាំ២០២៤នេះផងដែរ។

 

ផ្លូវថ្មីមួយខ្សែនេះ គឺសាងសង់ឡើងដើម្បីសម្រួលដល់ធ្វើដំណើររបស់ភ្ញៀវទេសចរណ៍នៅព្រលានយន្ដហោះអន្ដរជាតិតេជោក្រុងតាខ្មៅ មានទីតាំងស្ថិតនៅខេត្ត កណ្តាល ខណៈព្រលានយន្ដហោះអន្ដរជាតិថ្មីនេះ គ្រោងនឹងបើកដំណើរការនៅឆ្នាំ២០២៥ ខាងមុខនេះ៕

 

Official Launch of the Samdech Techo Hun Sen Boulevard

4859e8ac F33a 4f18 8b6e F1e9d4ee29d8

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia