តិចអត់ដឹង! ត្រឹមដើមឆ្នាំ២០២៦នេះ ធនាគារជាតិសម្រេចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានហិរញ្ញវត្ថុ២នេះចេញហើយ!
Toeuy HongAPRIL 30 20264 views

នៅដើមឆ្នាំ២០២៦នេះ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្ដីប្រកាសពីការដករហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ចំនួន២គឺ គ្រឹះស្ថានទូទាត់សងប្រាក់ H-Pay SERVICE PLC និងគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ

 

សម្រាប់គ្រឹះស្ថានទូទាត់សងប្រាក់ H-Pay SERVICE PLC កាលពីថ្ងៃទី១០ខែមេសានេះ ធនាគារជាតិនៃកម្ពុជាបានប្រកាសថាការដកហូតអាជ្ញាបណ្ណរបស់គ្រឹះស្ថានមួយនេះគឺដោយសារតែធនាគារជាតិពិនិត្យឃើញថាគ្រឹះស្ថាននេះពុំបានអនុលោមតាមច្បាប់បទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជាឡើយ។

 

ធនាគារជាតិក៏បានបញ្ជាក់ផងដែរបន្ទាប់ពីបានដករហូតអាជ្ញាបណ្ណហើយនោះធនាគារជាតិបានទុករយៈពេល១៥ថ្ងៃឲ្យគ្រឹះស្ថានេះដើម្បីស្វែងរកក្រុមហ៊ុនជម្រះបញ្ជី។ ហើយធនាគារជាតិបានតែងតាំងកុ្រមហ៊ុនសវនកម្ម រីចឆ៍&ផាតនើរជាក្រុមហ៊ុនជម្រះបញ្ជីរបស់ គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ អេច-ផេ-សីវីស( H-Pay SERVICE PLCP)

 

ចំពោះគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ កាលពីថ្ងៃទី១០មេសានេះ ធនាគារជាតិនៃកម្ពុជាក៏បានជូនដំណឹងរំលឹកបន្ថែមពីការដករហូតអាជ្ញាបណ្ណរបស់ គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ដោយនៅក្នុងសេចក្ដីជូនដំណឹងបន្ថែមរបស់ធនាគារជាតិបានបញ្ជាក់ថាធនាគារជាតិនៃកម្ពុជាបានសម្រេចដកហូតអាជ្ញបណ្ណរបស់គ្រឹះស្ថាននេះកាលពីថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៤។

 

សូមបញ្ជាក់ផងដែរមកដល់ពេលនេះក៏មានធនាគារចំនួន២ហើយដែលធនាគារជាតិប្រកាសផ្អាកមិនឲ្យផ្ដល់សេវាធនាគារថ្មីរួមទាំងទទួលប្រាក់បញ្ញើនិងផ្ដល់ឥណទានដោយក្នុងនោះមានធនាគារ Prince និងធនាគារ Panda 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia