កុំទាន់អាលប្រថុយខាតលុយ និងខាតពេល! ចង់បង្កើតប្រេនជប៉ុនស្របច្បាប់អាចពិគ្រោះយោបល់ជាមួយក្រុមហ៊ុនជប៉ុន (SISYPHUS) ដែលមាន CEO ជាស្ត្រីខ្មែរឆ្នើមបានសហការជាមួយក្រុមហ៊ុនចុះបញ្ជី (NAVYLEE)
Soeun LinaAUGUST 25 2026

សហគ្រិនជាច្រើនស្រឡាញ់ចង់បានប្រេនផលិតផលជប៉ុន និងចង់ផលិតអាហារបំប៉នចេញពីប្រទេសជប៉ុន ដែលជាប្រទេសសម្បូរសារធាតុផ្សំជំនួយសុខភាព មានការត្រួតពិនិត្យម៉ត់ចត់ក្នុងខ្សែសង្វាក់ផលិតកម្ម ជាពិសេសមានរូបមន្តប្រកបដោយប្រសិទ្ធភាពនិងស្តង់ដារសុវត្ថិភាពខ្ពស់ ដែលអន្តរជាតិទទួលស្គាល់។ ប៉ុន្តែភាគច្រើនមានការស្ទាក់ស្ទើរ

ដោយសារមិនដឹងត្រូវចាប់ផ្តើមពីចំណុចណា? ត្រូវចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងបែបណាខ្លះ? ហើយត្រូវបង់ពន្ធយ៉ាងដូចម្តេច ដើម្បីឱ្យក្លាយជាអាជីវកម្មស្របច្បាប់។ អ្វីដែលកាន់តែពិបាកជាងនេះទៅទៀតនោះ គឺមិនដឹងត្រូវស្វែងរករោងចក្រផលិតអាហារបំប៉ន ឬគ្រឿងសំអាងណាដែលគួរឱ្យទុកចិត្តនៅប្រទេសជប៉ុន។

ពេលនេះ ឈប់បារម្ភទៀតទៅ! ដំណោះស្រាយ One-Stop Solution មាននៅកម្ពុជាហើយ!

ក្រុមហ៊ុន ណាវីលី ខនសាល់ធីង (NAVYLEE CONSULTINGCO., LTD.) ដែលបង្កើតឡើងដោយលោកស្រី ចាន់ ណាវី មានបទពិសោធន៍ផ្នែកពន្ធដារ គណនេយ្យ និងចុះបញ្ជីអាជីវកម្មជាង ១៥ ឆ្នាំនៅកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ផ្លូវការជាមួយក្រុមហ៊ុន SISYPHUS INC. ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដឹកនាំដោយ CEO ជាស្ត្រីខ្មែរឆ្នើម (លោកស្រី សែម ណាវី) ដែលទស្សនាវដ្តីសេដ្ឋកិច្ចល្បីល្បាញ The Nikkei នីកកេរបស់ជប៉ុនធ្លាប់បានចុះផ្សាយកោតសរសើរ! ព្រឹត្តិការណ៍(MOU)នេះ គឺជាសក្ខីភាពនៃការចាប់ផ្ដើមជាផ្លូវការនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងក្រុមហ៊ុនទាំងពីរ ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងជប៉ុន ប្រកបដោយជោគជ័យ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។

Dsc F7104

នៅក្នុងឱកាសនោះដែរ អ្នកចូលរួមបានទទួលនូវចំណេះដឹងជាច្រើន ដូចជាយុទ្ធសាស្ត្រក្នុងការជ្រើសរើសផលិតផលដែលពេញនិយមដោយផ្តោតសំខាន់ខ្លាំងសម្រាប់សុខភាព ហើយលក់ដាច់យូរអង្វែង ដោយមានការពិគ្រោះយោបល់ផ្ទាល់យ៉ាងល្អិតល្អន់ជាមួយអ្នកជំនាញជនជាតិជប៉ុន លោក RYOTA SASAI ជាប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍផលិតផលជាមួយបច្ចេកវិទ្យាទំនើប ដែលមានបទពិសោធន៍ជាង១៦ឆ្នាំ និង ដំណើរការបង្កើតម៉ាកយីហោផ្ទាល់ខ្លួនរហូតទៅដល់ការធ្វើទីផ្សារលើផលិតផលរបស់ខ្លួនដោយមានទំនុកចិត្តពីប្រទេសជប៉ុនពិតប្រាកដ។ ជាពិសេសគឺយុទ្ធសាស្ត្រកាត់បន្ថយភាពស្មុគស្មាញក្នុងការចុះបញ្ជីបង្កើតក្រុមហ៊ុនដើម្បីនាំចូលផលិតផល​មកលក់នៅលើទីផ្សារអោយបានទូលំទូលាយដោយស្របច្បាប់ទាំងក្នុងនិងក្រៅប្រទេស តាមរយៈការធ្វើបទបង្ហាញដោយលោកស្រី វ៉ា រតនា ជានាយិកាគ្រប់គ្រងនៃក្រុមហ៊ុនណាវីលី ដែលជាសមាជិក FCCA, ACCA នៃចក្រភពអង់គ្លេស & KICPAA។ ហើយព្រឹត្តិការណ៍(MOU)នេះផងដែរ បានបង្កើតនូវទំនាក់ទំនងទំនុកចិត្តធុរកិច្ចជាតិ និងអន្តរជាតិក្នុងបរិយាកាសដ៏រីករាយ និងកក់ក្តៅបំផុត។

យ៉ាងណាមិញបច្ចុប្បន្ននេះ ការិយាល័យកណ្តាលរបស់ក្រុមហ៊ុន ណាវីលី ខនសាល់ធីង ឯ.ក ដែលស្ថិតនៅរាជធានីភ្នំពេញ បានក្លាយជាការិយាល័យដៃគូផ្លូវការរបស់ក្រុមហ៊ុន SISYPHUS INC. ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ ការិយាល័យកណ្តាលរបស់ក្រុមហ៊ុន SISYPHUS INC. ស្ថិតនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក៏បានក្លាយជាការិយាល័យដៃគូផ្លូវការរបស់ក្រុមហ៊ុន ណាវីលី ខនសាល់ធីង ឯ.ក ផងដែរ។ នេះប្រៀបដូចជាបងប្អូនបានពិគ្រោះយោបល់ជាមួយរោងចក្រនៅជប៉ុនផ្ទាល់ ដោយសារស្ថាបនិកក្រុមហ៊ុន SISYPHUS INC. ជាស្ត្រីខ្មែរដែលរស់នៅប្រទេសជប៉ុនជាច្រើនឆ្នាំពោរពេញទៅដោយសមត្ថភាព និងមានទំនាក់ទំនងល្អជាច្រើនជាមួយរោងចក្រនៅប្រទេសជប៉ុន។

ដោយឡែកតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិនេះ បងប្អូននឹងភ្ញាក់ផ្អើលជាមួយនឹងអត្ថប្រយោជន៌ជាច្រើនដោយមិនចាំបាច់ខាតពេលនិងខាតកម្លាំងដើម្បីស្វែងរករោងចក្រផលិតនៅប្រទេសជប៉ុន និងរត់ការឯកសារស្មុគស្មាញទៀតទេ ក្រុមហ៊ុនយើងខ្ញុំ​នឹងផ្តល់ជូននូវ៖

  • ការប្រឹក្សាយោបល់ពេញលេញ (One-Stop Solution): លើសពីដំណោះស្រាយក្នុងការចុះបញ្ជីអាជីវកម្ម ពន្ធដារ និងគណនេយ្យ ពេលនេះ NAVYLEE គឺជាស្ពានចងភ្ជាប់សហគ្រិនកម្ពុជាទៅកាន់ការបង្កើតម៉ាកយីហោផ្ទាល់ខ្លួន (OEM) លើផលិតផលគ្រឿងសំអាង និងអាហារបំប៉នសុខភាពពីប្រទេសជប៉ុនដោយផ្ទាល់។
  • បណ្តាញរោងចក្រស្តង់ដារជប៉ុនដ៏ទូលំទូលាយ: តាមរយៈដៃគូ SISYPHUS និងក្រុមហ៊ុន NAVYLEE បានផ្តល់ជូននូវជម្រើសរោងចក្រ OEM ជប៉ុនស្របច្បាប់រហូតដល់ ៦៤ រោងចក្រ (អាហារបំប៉ន ៤០ និងគ្រឿងសំអាង ២៤) ប្រកបដោយគុណភាព សុវត្ថិភាព និងបច្ចេកវិទ្យាខ្ពស់។
  • បង្កើនទំនុកចិត្ត និងការអនុលោមតាមច្បាប់: NAVYLEE ជួយសម្រួល និងការពារអាជីវកម្មរបស់បងប្អូនពីហានិភ័យផ្លូវច្បាប់តាមរយៈ ពិនិត្យឯកសារនាំចូលពីជប៉ុន និងចុះបញ្ជីម៉ាកយីហោ/ផលិតផល (គ្រឿងសំអាង និងអាហារបំប៉ន) នៅក្រសួងពាក់ព័ន្ធ។ រៀបចំរចនាសម្ព័ន្ធអាជីវកម្ម និងប្រកាសពន្ធត្រឹមត្រូវ ស្របតាមច្បាប់កម្ពុជា ដើម្បីក្លាយជាផលិតផលដែលមានស្តង់ដារជប៉ុនពិតប្រាកដ មានច្បាប់អនុញ្ញាតចរាចរណ៍ត្រឹមត្រូវ នឹងផ្តល់ភាពជឿជាក់ដល់ម្ចាស់អាជីវកម្ម និងអតិថិជន។
  • ការគាំទ្រទីផ្សារបែបទំនើប: អតិថិជនរបស់ NAVYLEE នឹងទទួលបានសេវាកម្មគាំទ្រពិសេសពីជប៉ុន រួមមាន ការថតវីដេអូរោងចក្រ ការធ្វើតេស្តសុវត្ថិភាព និងការប្រម៉ូតដោយវេជ្ជបណ្ឌិត ឬ Influencers ជប៉ុន ដើម្បីជួយឱ្យផលិតផលលក់ដាច់ខ្លាំងនៅលើទីផ្សារ

2

គួរបញ្ចាក់ផងដែរថា លោកស្រី ចាន់ ណាវី បានបង្កើតក្រុមហ៊ុន ណាវីលី ខនសាល់ធីង ឯ.ក នៅឆ្នាំ ២០១៧ ជាក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងមានគោលបំណងធ្វើជាដៃគូយុទ្ធសាស្ត្រប្រកបដោយទំនុកចិត្តខ្ពស់ ដើម្បីផ្តល់ដំណោះស្រាយលើកិច្ចការ សវនកម្មពន្ធដារ គណនេយ្យ ហិរញ្ញវត្ថុ និងចុះបញ្ជីបង្កើតក្រុមហ៊ុន ជាពិសេសជួយជ្រោមជ្រែងអាជីវកម្មនៅកម្ពុជាឱ្យរីកចម្រើន ប្រកបដោយប្រសិទ្ធភាព និងអនុលោមភាពតាមច្បាប់។ ដោយឡែក SISYPHUS INC. គឺជាក្រុមហ៊ុនដែលបង្កើតឡើងដោយស្ត្រីខ្មែរ គឺ លោកស្រី សែម ណាវី ដែលបានឈរជើងយ៉ាងរឹងមាំនៅប្រទេសជប៉ុន និងត្រូវបានក្រុមហ៊ុននានានៅជប៉ុនទទួលស្គាល់ថាជាដៃគូសហការវិនិយោគដ៏ល្អមួយ។ សូម្បីតែទស្សនាវដ្តីសេដ្ឋកិច្ចដ៏ល្បីល្បាញ The Nikkei ក៏បានកោតសរសើរពីសមត្ថភាពរបស់កូនខ្មែររូបនេះ និងបានបោះពុម្ពផ្សាយអត្ថបទជាង ៣ ម៉ឺនច្បាប់ចែកចាយនៅទូទាំងប្រទេសជប៉ុនផងដែរ។ ទោះបីជាជួបបញ្ហាច្រើនយ៉ាងណាក៏ដោយ លោកស្រីបានជម្នះឧបសគ្គរាប់មិនអស់ រហូតអាចបង្កើតអាជីវកម្មយ៉ាងរឹងមាំ និងកំពុងមានប្រតិបត្តិការនៅបណ្តាប្រទេសផ្សេងៗជាច្រើនទៀតដូចជាកម្ពុជា ម៉ាឡេស៊ី វៀតណាម ចិន និងថៃ ជាដើម។

Dsc F7104

បងបង្អូននេះជាកូន​ខ្មែរ​ដំបូង​បង្អស់​ដែល​ធ្វើ​ផលិតផល​អោយ​ក្រុម​ហ៊ុន​ជប៉ុន​ ​និង​លក់​គ្រឿង​ផ្សំ​អោយ​រោងចក្រ​ជប៉ុន​និង​ក្រុមហ៊ុន​ជប៉ុន​ជា​ច្រើន​នៅ​ប្រទេស​ជប៉ុន​។ចឹងពីមុនយើងធ្លាប់​តែ​ខ្មែរ​ចង់​បាន​ផលិតផល​ជប៉ុន​ តែ​លើក​នេះ​កូន​ខ្មែរ​ជាអ្នក​ធ្វើ​ផលិតផល​អោយ​ជប៉ុន​វិញ​បានហើយ។

ធ្វើអាជីវកម្មសម័យនេះ មិនបាច់រត់ការស្មុគស្មាញ និងខាតពេលទៀតទេ។ ចាប់ដៃគូជាមួយ NAVYLEE ជាដៃគូយុទ្ធសាស្ត្រដែលជួយប្រែក្លាយសុបិនបង្កើតប្រេនជប៉ុនរបស់លោកអ្នក ឱ្យក្លាយជាការពិតប្រកបដោយអនុលោមភាព និងភាពជោគជ័យ!

📞 ទំនាក់ទំនងណាត់ជួបពិគ្រោះយោបល់ ដើម្បីទទួលបានការណែនាំចំគោលដៅ៖ 012 83 5156 / 098 83 5156

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia