ការធ្វើដំណើរនឹងកាន់តែមានភាពងាយស្រួល ខណៈរាជរដ្ឋាភិបាលកម្ពុជានឹងធ្វើការសាងសង់កំណាត់ផ្លូវជាតិលេខ៧ (ភាគខាងជើង) ដែលតភ្ជាប់ខេត្ដចំនួន ២ គឺខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ខណៈគម្រោងផ្លូវនេះសាងសង់ឡើងក្រោមក្របខ័ណ្ឌជំនួយឥតសំណងពីរដ្ឋាភិបាលចិន។
ជាក់ស្ដែងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងជានាយកគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៧ (ភាគខាងជើង) បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការជំរុញការអនុវត្តគម្រោង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវរដ្ឋលេខាធិការ និង ឯកឧត្តមអនុរដ្ឋលេខាធិការ ជានាយករងគម្រោង ឯកឧត្តមអគ្គនាយក ជាប្រធានគ្រប់គ្រងគម្រោង សមាជិកគម្រោង និងតំណាងក្រុមហ៊ុន CPMC។
កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យ ពិភាក្សាលើផែនការអនុវត្តការងារសិក្សាលម្អិត ក្នុងគោលដៅជំរុញគម្រោងនេះឱ្យដំណើរការទៅឆាប់រហ័ស ដើម្បីអាចបន្ដទៅនីតិវិធីលទ្ធកម្មក្នុងការជ្រើសរើសក្រុមហ៊ុនសាងសង់។
សូមជម្រាបថា គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ ៧ (ភាគខាងជើង) នេះប្រវែងសរុប ៩៦,៦៣គីឡូម៉ែត្រ ចាប់ពីចំណុចភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ រហូតដល់ត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង (ព្រំប្រទល់កម្ពុជា-ឡាវ)៕



