កំណាត់ផ្លូវជាតិលេខ៧ ថ្មី ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ
Bunthoeun KoemJULY 7 202656 views

នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ គម្រោងសាងសង់ឡើងវិញកំណាត់ផ្លូវជាតិលេខ៧ ដែលចាប់ផ្ដើមពីចំណុចស្គុន ទៅក្រុងកំពង់ចាម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ ដោយពិធីសម្ពោធនេះធ្វើឡើងក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា រួមមានជាមួយលោក វ៉ាង វិនពីន (Wang Wenbin) ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅព្រះរាជាណាចក្រកម្ពុជា។

 

យោងតាមរបាយការណ៍បច្ចេកទេសគម្រោងពង្រីក និងលើកកម្រិត គុណភាពកំណាត់ផ្លូវជាតិលេខ៧នេះ មានប្រវែង ប្រមាណ ជាង ៤៥ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់ មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ត្រូវបានស្ថាបនាជា ប្រភេទផ្លូវ ក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៩សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវពី ២គន្លង ទៅ ៤គន្លង ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ម៉ែត្រ និងសួនពុះទ្រូងផ្លូវ ១,៥ម៉ែត្រ។

 

Img 6845

 

គម្រោងនេះរួមបញ្ចូលនូវការសាងសង់ស្ពានថ្មីចំនួន ១កន្លែង ប្រវែង ៤០ម៉ែត្រ មានទទឹង ២៤ម៉ែត្រ ស្ពានថ្មីចំនួន ៦កន្លែង ផ្សេងទៀត ប្រវែងសរុប ១០៦ម៉ែត្រ មានទទឹង ១២ម៉ែត្រ និងពង្រីកបន្ថែម ស្ពាន ចាស់ដែលមានស្រាប់ចំនួន ១កន្លែង ទទឹង ១០,៥ម៉ែត្រ, ដាក់លូ គ្រប់ប្រភេទចំនួន ៣៣០កន្លែង ,បំពាក់កាមេរ៉ាត្រួតពិនិត្យ ល្បឿន រថយន្ត ២កន្លែង បំពាក់ស្ថានីយ ជញ្ជីង ថ្លឹងរថយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់វៃឆ្លាត និងត្រួតពិនិត្យដោយស្វ័យប្រវត្តិ (AI and Weigh-in-Motion) ចំនួន ២កន្លែង និងបំពាក់ស្លាកសញ្ញា ចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព ទៅតាមបទដ្ឋានបច្ចេក ទេសផ្លូវថ្នល់។

 

គម្រោងនេះអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាង សង់ចំនួន ៤០ខែ ហើយគ្រោងដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៦ ដោយចំណាយថវិកាសរុបប្រមាណជាង ១១៧ លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិត ចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការ ដោះស្រាយផលប៉ះពាល់ ការបោសសម្អាត គ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ ផ្ទុះ និងពន្ធអាករផ្សេងៗ៕

 

Img 6842

Img 6843

Img 6846

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia