ផ្លូវជាតិលេខ១ បច្ចុប្បន្នបានក្លាយជាទីតាំងដ៏ពេញនិយមមួយនៅក្នុងរាជធានីភ្នំពេញ ដោយសារជាទីតាំងស្ថិតនៅជាប់បណ្ដោយដងទន្លេមេគង្គ និងផ្លូវអាស៊ានហាយវ៉េ ដែលអំណោយផលខ្លាំងសម្រាប់ការរស់នៅ។ កត្ដាទាំងនេះហើយ បានធ្វើឲ្យក្រុមហ៊ុនធំៗជាច្រើនបានបោះទុនអភិវឌ្ឍន៍គម្រោងលំឋានជាច្រើននៅតំបន់នេះ។
ហើយថ្ងៃនេះដែរ យើងនឹងនាំប្រិយមិត្ដមកស្គាល់គម្រោងលំនៅឋានធំៗដែលកំពុងបង្ហាញវត្ដមាននៅតំបន់ផ្លូវជាតិលេខ១ នេះ ហើយក៏កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ។ ដោយក្នុងនោះរួមមាន៖
១. បុរី ប៉េង ហួត
បើនិយាយពីបុរី នោះគេនឹងនឹកឃើញដល់បុរី ប៉េង ហួត មុនគេ ខណៈបុរីដ៏ល្បីឈ្មោះមួយនេះបានអភិវឌ្ឍន៍គម្រោង ដឹស្តា ផ្លាទីនីម (The Star Platinum) ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះ និងជាទីក្រុងរណបដ៏ធំមួយ ស្ថិតនៅតំបន់បឹងស្នោរ បណ្ដោផ្លូវជាតិលេខ១។

នៅក្នុងគម្រោងដ៏ធំដែលលាតសន្ធឹងលើផ្ទៃដីរាប់រយហិកតា និងបានបំបែកជាគម្រោងលំនៅឋានតូចៗជាច្រើនដូចជា គម្រោងដឹស្ដាផ្លាទីនីម អេកូ ឌែលតា គម្រោងដឹស្ដាផ្លាទីនីម អេកូ មេឡូឌី គម្រោងដឹស្ដាផ្លាទីនីម អេកូ រ៉ូមែនស៍ គម្រោងដឹស្ដាផ្លាទីនីម អេកូ សាន់រ៉ាយ គម្រោងដឹស្ដាផ្លាទីនីម អេកូ វេរ៉ាន់ដា គម្រោងដឹស្ដាផ្លាទីនីម អេកូ ប៉ូឡារីស២ គម្រោងដឹស្តាផ្លាទីនីម ខេភីថល វ័ន គម្រោងដឹស្តាផ្លាទីនីម យូរ៉ូវីល និងគម្រោងដឹស្ដាផ្លាទីនីម អេកូ ប៉ូលី។ ដោយនៅក្នុងគម្រោងនីមួយៗសាងសង់នូវផ្ទះប្រណិតៗជាច្រើនប្រភេទ ផ្ដោតលើផាសុកភាព និងការរស់នៅលំដាប់ខ្ពស់។
ក្រៅពីលំនៅឋាន ក្រុមហ៊ុនក៏មានការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធទំនើបៗជាច្រើនទៀតដូចជា ផ្សារទំនើប, សួនអឺរ៉ុប ភីអេច អឺរ៉ូ ផាក (PH Euro Park) កន្លែងកម្សាន្តបែបអឺរ៉ុបដ៏ពេញនិយម ដែលមានការរចនាម៉ូដសំណង់ដូចទៅនឹងបណ្តាប្រទេសនៅអឺរ៉ុប (ដូចជា Eiffel Tower ជញ្ជាំងបុរាណ និងទន្លេកាត់កណ្ដាលសួន)។ សាលសន្និបាត និងអាពាហ៍ពិពាហ៍ ភីអេច ហ្គ្រេន សេនធ័រ (PH Grand Hall): សាលរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ និងព្រឹត្តិការណ៍ធំៗលំដាប់ផ្កាយប្រាំ។ PH Polaris F&B ដែលជាតំបន់បណ្ដុំទៅដោយហាងអាហារ ភោជនីយដ្ឋាន កាហ្វេល្បីៗ និងសេវាកម្មចម្រុះសម្រាប់អ្នករស់នៅក្នុងបុរី និងភ្ញៀវខាងក្រៅ។ សម្រាប់អ្នកដែលចង់បានលំនៅឋាននៅបុរី ប៉េង ហួត បឹងស្នោ អាចទាក់ទងសាកសួរព័ត៌មានលម្អិតតាមរយៈលេខទូរស័ព្ទ៖ 016/017 596 789។

២. បុរី ហាយ-ធិច លុចសារី
បុរី ហាយ-ធិច បានសាងសង់ផ្ទះដ៏ពេញនិយម និងល្អបំផុតមួយនៅក្នុងប្រទេសកម្ពុជា ដោយផ្ទះនីមួយៗមានកន្លែងធំទូលាយដើម្បីធានាថាអ្នកនិងគ្រួសារអាចរស់នៅប្រកបដោយផាសុកភាព។ ក្រៅពីគុណភាពសំណង់ បុរីក៏មានលក្ខណៈពិសេសច្រើន ជាមួយការផ្តល់ជូនសិទ្ធិកាន់កាប់ពេញលេញ។
បុរី ហាយ-ធិច លុចសារី មានទីតាំងនៅក្នុងសង្កាត់និរោធ ខណ្ឌច្បាអំពៅ បណ្ដោយផ្លូវជាតិលេខ១ គម្រោងនេះពិតជាមានលក្ខណៈពិសេសបំផុត ដោយសារនៅក្នុងតំបន់នេះ មានដូចជា៖ មន្ទីរពេទ្យ សាលារៀន ភោជនីយដ្ឋាន ហាងលក់ទំនិញ និងមជ្ឈមណ្ឌលកម្សាន្តផ្សេងៗ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខទូរស័ព្ទ៖ 085 320 777 / 087 621 777 / 088 2838 777។
៣. បុរី មង្គលភ្នំពេញ
បុរី មង្គលភ្នំពេញ ក៏បានអភិឌ្ឍន៍គម្រោងទី៨ របស់ខ្លួននៅក្នុងតំបន់ផ្លូវជាតិលេខ១ ផងដែរ។ លោក អាន រ៉ាឌី អគ្គនាយកបុរី មង្គលភ្នំពេញ បានគូសបញ្ជាក់ពីមូលហេតុចម្បង ៣ យ៉ាងដែលកំណត់យកតំបន់នេះជាគោលដៅអភិវឌ្ឍន៍ ដោយសារជាតំបន់ប៉ូលសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏មានឥទ្ធិពល មានទីតាំងស្ថិតនៅលើផ្លូវអាស៊ាន (ផ្លូវជាតិលេខ១) តភ្ជាប់ទៅកាន់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងក្បែរគម្រោងប្រវត្តិសាស្ត្រ ព្រែកជីកហ្វូណនតេជោ។ លើសពីនេះ គម្រោងក៏ស្ថិតនៅកៀកនឹងតំបន់អភិវឌ្ឍន៍ទំនើបៗដូចជា កោះនរា, ផ្លូវ ៦០ ម៉ែត្រ, ផ្សារទំនើប AEON 3, សាលាអន្តរជាតិ CIA, មន្ទីរពេទ្យជោរៃ និងមជ្ឈមណ្ឌលកម្សាន្តជាច្រើន ដែលផ្តល់ភាពស៊ីវិល័យ និងភាពងាយស្រួលបំផុតសម្រាប់ការរស់នៅ។

បុរីមង្គលភ្នំពេញ មិនត្រឹមតែសាងសង់ផ្ទះសម្រាប់រស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់លើសុខភាពរបស់ម្ចាស់ផ្ទះផងដែរ។ ដោយក្នុងនោះអ្នករស់នៅក្នុងគម្រោងទទួលខ្យល់អាកាសបរិសុទ្ធពីដងទន្លេ និងបឹងធម្មជាតិ។ លោក អាន រ៉ាឌី បានសង្ខេបថា គម្រោងទី៨ របស់បុរីមង្គលភ្នំពេញ គឺជាជម្រើសវិនិយោគដ៏វៃឆ្លាតបំផុតសម្រាប់អ្នកដែលស្វែងរកតុល្យភាពរវាង ការងារ និងការសម្រាកលម្ហែកាយ ក្នុងតម្លៃសមរម្យ និងគុណភាពខ្ពស់។ សម្រាប់អ្នកចង់បានផ្ទះនៅក្នុងគម្រោងមួយនេះអាចទាក់ទងទៅកាន់លេខទូរស័ព្ទ៖ 015/095 90 90 90៕




