សូមជ្រាប់ជាដំណឹង! ធនាគារជាតិសម្រេចដកហូតអាជ្ញាបណ្ណរបស់គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់មួយនេះហើយ
Toeuy HongSEPTEMBER 11 20266.5 K views

បើយោងតាមសេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១១ខែកញ្ញានេះ បានឲ្យដឹងថាកាលពីថ្ងៃទី៣ខែសីហាឆ្នាំ២០២៦នេះ ធនាគារជាតិបានដកហូតអាជ្ញាបណ្ណរបស់គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ធានស៊ូ អ៊ិនធើណេសិនណល ថេកណឡជី ម.ក ដោយអនុវត្តតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

 

យោងតាមសេចក្ដីប្រកាសដដែលនេះបានឲ្យដឹងទៀតធនាគារជាតិបានតែងតាំងក្រុមហ៊ុន ម៉ូរីសុនកាក់ អិមខេអេ អឌីត-អឹខោនធីង ឯ.ក ជាអ្នកជម្រះបញ្ជីតាមមាត្រា៦៨នៃច្បាប់ស្ដីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

 

ចំពោះការទូទាត់សងប្រាក់ទៅកាន់អតិថិជនរបស់គ្រឹះស្ថានផ្ដល់សេវាទូទាត់សងធានស៊ូ អ៊ិនធើណេសិនណល ថេកណឡជី ម.ក នឹងត្រូវអនុវត្តដោយអ្នកជម្រះបញ្ជីតាមលំដាប់អាទិភាពដូចបានកំណត់ដោយច្បាប់ស្ដីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ សូមអានសេចក្ដីប្រកាសខាងក្រោមនេះ៕

 Thatst

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia