សូមជ្រាបជាដំណឹង! ធនាគារជាតិ សម្រេចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានហិរញ្ញវត្ថុមួយនេះចេញហើយ!
Toeuy HongAPRIL 10 202612.2 K views

 

 មុននេះបន្តិច ធនាគារជាតិនៃកម្ពុជាបានប្រកាសថាធនាគារជាតិនៃកម្ពុជាបានសម្រេចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ អេច-ផេ-សីវីស( H-Pay SERVICE PLC) កាលពីថ្ងៃទី២០ខែមីនាឆ្នាំ២០២៦នេះ។

 

នៅក្នុងសេចក្ដីប្រកាសធនាគារជាតិនៃកម្ពុជាក៏បានបញ្ជាក់ផងដែរថាការដកហូតអាជ្ញាបណ្ណរបស់គ្រឹះស្ថានមួយនេះគឺដោយសារតែធនាគារជាតិពិនិត្យឃើញថាគ្រឹះស្ថាននេះពុំបានអនុលោមតាមច្បាប់បទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជាឡើយ។

 

ធនាគារជាតិក៏បានបញ្ជាក់ផងដែរបន្ទាប់ពីបានដករហូតអាជ្ញាបណ្ណហើយនោះធនាគារជាតិបានទុករយៈពេល១៥ថ្ងៃឲ្យគ្រឹះស្ថានេះដើម្បីស្វែងរកក្រុមហ៊ុនជម្រះបញ្ជី។ ហើយធនាគារជាតិបានតែងតាំងកុ្រមហ៊ុនសវនកម្ម រីចឆ៍&ផាតនើរជាក្រុមហ៊ុនជម្រះបញ្ជីរបស់ គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ អេច-ផេ-សីវីស( H-Pay SERVICE PLCP)សូមអានសេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជាខាងក្រោមនេះ៕

Haba 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia