ចាប់ពីពេលនេះតទៅ ចង់ទៅដើរលេងនៅប្រទេសម៉ាឡេស៊ីលែងពិបាកដូរលុយទៀតហើយ ក្រោយកម្ពុជាសហការជាមួយប្រទេសម៉ាឡេស៊ីឱ្យប្រជាជនខ្មែរដែលរស់នៅ ធ្វើការនិងទៅដើរលេងអាចទូទាត់ប្រាក់តាម QR Code បាន ។
កាលបើកឱ្យដំណើរការនូវប្រតិបត្តិការទូទាត់តាមរយៈ QR Code នេះត្រូវធ្វើបានធ្វើឡើង ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពី កិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី នេះធនាគារជាតិនៃកម្ពុជា និងធនាគារ។
អនុស្សរណៈយោគយល់នេះត្រូវបានរៀបចំឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ព្រមទាំងលើកកម្ពស់នវានុវត្តន៍ហិរញ្ញវត្ថុ និងការទូទាត់ឆ្លងដែនប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពបន្ថែមទៀត សំដៅផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងធុរជនរបស់ប្រទេសទាំងពីរ។ ដោយកិច្ចសហប្រតិបត្តិការនេះក៏នឹងជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុក្នុងស្រុកសម្រាប់ការទូទាត់ ព្រមទាំងជួយគាំទ្រដល់ការកិច្ចសហការត្រួតពិនិត្យការទូទាត់ឆ្លងដែន ឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពផងដែរ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន កម្ពុជាបានដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែន តាមប្រព័ន្ធQR-Code ជាមួយប្រទេសធំៗ ចំនួន ៦ រួមមាន ៖ ថៃ វៀតណាម ចិន ឥណ្ឌា ឡាវ និងប្រទេស ម៉ាឡេស៊ី ផងដែរ ៕