ឮហើយរំភើប! ប្រធានវិទ្យាស្ថានមកពីបរទេស នឹងនាំអ្នករកស៊ីមកពីប្រទេសធំៗនិងទ្វីប១ឱ្យមកវិនិយោគនៅខ្មែរ
ធី ស្រីល័ក្ខAPRIL 9 2024136 views

លោក តាន់ ស្រ៊ី មីឆែល យ៉េវ (Tan Sri Michael Yeoh) ដែលជាប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិក បានជម្រាបជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ថាលោកគ្រោងនឹងនាំមកនូវសហគ្រិន អ្នកវិនិយោគជាច្រើន ដែលផ្ដោតទៅលើ វិស័យហិរញ្ញវត្ថុ វិស័យកសិកម្ម វិស័យថាមពលដែលកកើតពីជីវម៉ាស មកវិនិយោគនៅម្ពុជា។

លោក តាន់ ស្រ៊ី មីឆែល យ៉េវ បានបន្តថា លោកបានគោរពស្នើសុំសម្ដេចធិបតី ដើម្បីបានរៀបចំនូវវេទិកា ២ សំខាន់ ដែលគ្រោងរៀបចំនៅខែវិច្ឆិកា ឆ្នាំ 2024 នេះ ដែលចង់ឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ ៖

42

ទី១. កិច្ចប្រជុំកំពូលសកលស្ដីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន ២០២៤ ( Global Chinese Economic and Technology Summit 2024 )

ទី២. កិច្ចប្រជុំកំពូលស្ដីពីសហគ្រិនភាព និង សេដ្ឋកិច្ចអាស៊ី (ASIA Economic Entrepreneurship Summit) ដែលនឹងនាំអ្នកវិនិយោគិនពីបណ្ដាប្រទេសទូទាំងពិភពលោក វិនិយោគិនពី អាមេរិក អ៉ឺរ៉ុប ចិន មកកាន់តំបន់អាស៊ាន ពិសេសកម្ពុជា ដើម្បីស្វែងរកឱកាសដើម្បីវិនិយោគ ដោយលោកសង្ឃឹមថាវេទិកាទាំងពីរនេះនឹងទាក់ទាញវិនិយោគិននៅក្នុងតំបន់ និងជុំវិញពិភពលោក ហើយលោកបានជម្រាបថា សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានឯកភាពនៃការស្នើសុំអញ្ជើញសម្ដេចធិបតី ជាអធិបតីថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាទាំងពីរនេះរួចហើយ។

44

សម្ដេចតេជោ បានរំលេចផងដែរថា នៅក្នុងបណ្ដាប្រទេសអាស៊ានយើងនេះ យើងមិនព្រួយបារម្ភពីការខ្វះស្បៀងនោះទេ ដោយសារបណ្ដាសមាជិកអាស៊ានមួយចំនួនជាប្រទេសផលិតស្រូវ ស្បៀង ហើយប្រទេសមួយចំនួនទៀតគឺជាប្រទេសដែលនាំចូលនូវស្បៀងអាហារ ដូច្នេះយើងអាចបំពេញឲ្យគ្នាទៅវិញទៅមក ហើយត្រូវធ្វើខិតខំធ្វើសមាហរដ្ឋកម្មលើវិស័យពាណិជ្ជកម្ម ការវិនិយោគផ្សេងៗជាមួយគ្នា។

43

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia