លោក ងន សាំង៖ ការវិនិយោគលើធនធានមនុស្ស មិនមែនជាជម្រើស ប៉ុន្តែជាកត្តាស្លា.ប់រស់នៃអាជីវកម្ម (Video inside)
ធី ស្រីល័ក្ខAUGUST 1 202646 views

នៅក្នុង «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦» នាថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានរំលេចពីតួនាទីសំខាន់នៃការអភិវឌ្ឍធនធានមនុស្ស និងការគាំទ្រយ៉ាងសកម្មរបស់ SDF ចំពោះក្រុមហ៊ុនរបស់លោក។

 2026 08 01 12.55.09

លោកបានមានប្រសាសន៍ថា៖ «ដោយសារតែអត់បណ្តុះបណ្តាលបុគ្គលិក ទើបយើងរកលុយអត់បាន! ទោះបីជាមានផែនការ ឬយុទ្ធសាស្ត្រល្អយ៉ាងណាក៏ដោយ ចុងក្រោយអាជីវកម្មអាស្រ័យខ្លាំងបំផុតលើ មនុស្សហ្នឹងឯង»

 2026 08 01 12.55.42

លោកក៏បានបញ្ជាក់ថា SDF មិនត្រឹមតែផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ការបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែក្រុមការងារ SDF ក៏មានភាពសកម្ម រួសរាយរាក់ទាក់ និងខិតខំគាំទ្រដល់ក្រុមហ៊ុនយ៉ាងជិតស្និទ្ធផងដែរ។

 2026 08 01 12.56.21

លោកក៏បានលើកទឹកចិត្ត ឱ្យគ្រប់ក្រុមហ៊ុន-សហគ្រាសទាំងអស់ រៀបចំការបណ្តុះបណ្តាល និងប្រញាប់ស្នើសុំការគាំទ្រផ្នែកហិរញ្ញវត្ថុhttps://sdfcambodia.org/ និងបច្ចេកទេសពី SDF។ ស្វែងយល់ពី SDF បន្ថែមចូលទៅកាន់ https://sdfcambodia.org

2026 08 01 12.57.06

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia