នាព្រឹកថ្ងៃទី 28 ខែមីនា ឆ្នាំ 2026 ទីតាំងផ្ទះវីឡាព្រីនស៍ ម៉ូតថ្មី ក្នុងគម្រោង ដឹស្ដា ដាយមិន នៃបុរី ប៉េង ហួត បានធ្វើកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រុមហ៊ុនបុរី ប៉េង ហួត និង ធនាគារចិន ដើម្បីផ្ដល់ឥណទានទិញផ្ទះដ៏ពិសេសមិនធ្លាប់មានជូនដល់អតិថិជនរបស់បុរី ប៉េង ហួត។

បន្ទាប់ពីកម្មវិធីនេះធនាគារចិននឹងផ្ដល់ឥណទានទិញផ្ទះដល់អតិថិជនរបស់បុរី ប៉េង ហួត ជាមួយអត្រាការប្រាក់ថេរ 5.8% ក្នុងមួយឆ្នាំ រយៈពេលរហូតដល់ 20 ឆ្នាំ។ អត្រាការប្រាក់ដ៏ពិសេសបែបនេះគឺ មិនដែលធ្លាប់មានពីមុនមកទេ ហើយក៏ជាការផ្ដល់ជូនយ៉ាងពិសេសសម្រាប់តែអតិថិជនរបស់បុរី ប៉េង ហួត តែប៉ុណ្ណោះ។
ជាមួយអត្រាការប្រាក់ដ៏ល្អ និងរយៈពេលវែងបែបនេះ អាចធ្វើឱ្យអតិថិជនរបស់បុរី ប៉េង ហួត អាចទិញផ្ទះក្នុងក្ដីស្រមៃបានកាន់តែឆាប់រហ័ស និងងាយស្រួល។ បន្ថែមពីនោះបុរី ប៉េង ហួត ក៏មានប្រភេទផ្ទះ ទិញភ្លាម ចូលរស់នៅភ្លាមៗ ត្រឹមតែមួយសប្តាហ៍តែប៉ុណ្ណោះ ដែលបន្ថែមភាពងាយស្រួលដល់អតិថិជនកាន់តែខ្លាំង ដោយមិនចាំបាច់រង់ចាំផ្ទះយូរ។

បន្ទាប់ពីការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នេះរួច បុរី ប៉េង ហួត និងធនាគារចិន បានរំពឹងទុកថាអតិថិជននឹងសប្បាយចិត្ត អាចទិញផ្ទះក្នុងក្តីស្រមៃបានលឿន ថែមទាំងចំណេញអត្រាការប្រាក់ច្រើន រហូតដល់20ឆ្នាំ ហើយនៅពេលអតិថិជនយកឥណទានពីធនគារ គាត់ក៏អាចទទួលបានការបញ្ចុះតម្លៃ និង ប្រូម៉ូសិនបង់ផ្តាច់ពី បុរី ប៉េងហួតយ៉ាងច្រើនទៀតផង។
ដើម្បីទទួលបានព័ត៌មាន សូមទំនាក់ទំនងទៅកាន់ បុរី ប៉េង ហួត តាមរយៈលេខ 016/017 59 6789 ឬធនាគារចិន តាមរយៈលេខទូរសព្ទ 095 995 566/ 069 888 722 ។









