ជាទូទៅមនុស្សយើងម្នាក់ៗសុទ្ធតែមានក្ដីស្រមៃខុសៗគ្នា ប៉ុន្តែក្ដីស្រមៃមួយដែលមនុស្សភាគច្រើនសុទ្ធតែមានដូចគ្នានោះគឺ ការចង់បានផ្ទះមួយជារបស់ផ្ទាល់ខ្លួនសម្រាប់កសាងគ្រួសារ និងរស់នៅជុំគ្នារហូតដល់វ័យចំណាស់រៀងៗខ្លួន។
ប្រសិនបើឆ្នាំនេះអ្នកកំពុងតែមានបំណងចង់ទិញផ្ទះថ្មី ប៉ុន្តែមិនចង់ចំណាយលុយទិញទាំងដុលតែម្ដង Business Cambodia សូមណែនាំឱ្យស្គាល់ធនាគារធំៗទាំង៥ ដែលហ៊ានឱ្យកម្ចីទិញផ្ទះ ទំហំលើសពី៨០%នៃតម្លៃផ្ទះ ព្រមជាមួយនឹងអត្រាការប្រាក់ទាបផងដែរ។
១. ធនាគារ CIMB
-ទំហំកម្ចី៖ រហូតដល់ ១០០% នៃតម្លៃផ្ទះ
-អត្រាការប្រាក់៖ ចាប់ពី ៧.៥% ក្នុងមួយឆ្នាំ
-ពេលវេលាកំណត់៖ រហូតដល់ ២៥ឆ្នាំ
-ចំណុចពិសេស៖ រយៈពេលឥណទានវែងជួយសម្រួលឱ្យការបង់ប្រចាំខែមានចំនួនទាប។ កម្រៃជើងសារត្រឹមតែ ១%នៃទំហំឥណទានសរុប។
-លេខទំនាក់ទំនង៖ ០២៣ ៩៨៨ ៣៨៨
២. ធនាគារ អេស ប៊ី អាយ លី ហួរ
-ទំហំកម្ចី៖ រហូតដល់ ៩៥% នៃតម្លៃផ្ទះ
-អត្រាការប្រាក់៖ ត្រឹមតែ ០.៦៦% ក្នុងមួយខែ
-ពេលវេលាកំណត់៖ រហូតដល់ ២០ឆ្នាំ
-ចំណុចពិសេស៖ គ្មានការពិន័យចំពោះការបង់ផ្ដាច់មុនកំណត់ ឬរំលស់ដើម។ មិនគិតសេវារដ្ឋបាល។ ការសងប្រាក់មានលក្ខណៈបត់បែន។
-លេខទំនាក់ទំនង៖ ០២៣ ៩៨០ ៨៨៨
៣. ធនាគារ PPC
-ទំហំកម្ចី៖ រហូតដល់ ៨០% នៃតម្លៃផ្ទះ
-អត្រាការប្រាក់៖ ត្រឹមតែ ៨.៩០%ក្នុងមួយឆ្នាំ
-ពេលវេលាកំណត់៖ រហូតដល់ ២០ឆ្នាំ
-ចំណុចពិសេស៖ ចំពោះការទិញផ្ទះពីក្រុមហ៊ុនដៃគូរបស់ PPCBank អត្រាការប្រាក់អាចទាបជាងធម្មតា។
-លេខទំនាក់ទំនង៖ ០៩៦ ៣ ៩០៩ ៩០៩ ឬ ០២៣ ៩០៩ ៩០៩
៤. ធនាគារ ស៊ិនហាន
-ទំហំកម្ចី៖ រហូតដល់ ៨០% នៃតម្លៃផ្ទះ
-អត្រាការប្រាក់៖ ត្រឹមតែ ៦.៤៩% (នៅឆ្នាំដំបូង) បន្ទាប់ពីឆ្នាំទី២ទៅ មានចំនួនចាប់ពី ៧.៩០% (សម្រាប់ប្រាក់រៀល) និងចាប់ពី ៧.៩៥% (សម្រាប់ប្រាក់ដុល្លារ)
-ពេលវេលាកំណត់៖ រហូតដល់ ២៥ឆ្នាំ
-ចំណុចពិសេស៖ ទំហំកម្ចីធំ មានដំណើរការសាមញ្ញនិងរហ័ស អត្រាការប្រាក់ទាបខ្លាំង វិធីសាស្រ្តទូទាត់សងវិញមានច្រើនទម្រង់ដែលអាចជួយសម្រួលដល់អ្នកខ្ចី។
-លេខទំនាក់ទំនង៖ ០២៣ ៩៥៥ ០០១
៥. ធនាគារ ស្ថាបនា
-ទំហំកម្ចី៖ រហូតដល់ ៨០% នៃតម្លៃផ្ទះ
-អត្រាការប្រាក់៖ ចាប់ពី ៨.៥០% ក្នុងមួយឆ្នាំ
-ពេលវេលាកំណត់៖ រហូតដល់ ២៥ឆ្នាំ
-ចំណុចពិសេស៖ វិធីសាស្រ្តទូទាត់សងវិញមានច្រើនទម្រង់ដែលអាចជួយសម្រួលដល់អតិថិជនគ្រប់រូប។
-លេខទំនាក់ទំនង៖ ០២៣/ ០៨១ ៩៩៩ ០១០
សូមជម្រាបផងដែរថា នៅពេលខ្ចីលុយធនាគារ បានលឿនឬមិនបានលឿន វាអាស្រ័យលើប្រវត្តិឥណទានរបស់អ្នក បើអ្នកមានប្រវត្តិឥណទានល្អ អ្នកនឹងឆាប់ទទួលបានការអនុម័ត។ ដូច្នេះហើយសូមថែរក្សាប្រវត្តិឥណទានឱ្យបានល្អ សងឱ្យបានទៀងទាត់ ទើបថ្ងៃក្រោយងាយស្រួលស្នើកម្ចីថ្មីៗយកមកប្រើប្រាស់៕
ចង់បានគំនិតល្អៗ សម្រាប់ដោះស្រាយបញ្ហាបំណុល សូមចុចចូលគ្រុប Telegram មួយនេះ ( https://t.me/so_soklyofficial )
អត្ថបទដោយ៖ សូ សុខលី


