អគារទី ២ នៃគម្រោង Morgan Central City នឹងចាប់ផ្តើមដាក់លក់ (Pre-Sales) នៅថ្ងៃទី ៣ ខែតុលា
Bunthoeun Koem•OCTOBER 1 2026•

អគារទី ១ នៃគម្រោង Morgan Central City បានលក់ចេញប្រមាណ ៩០% ហើយ ដោយនៅសល់ត្រឹមតែ ១០% ទៀតប៉ុណ្ណោះ ខណៈគម្រោងក៏កំពុងខិតជិតដល់ដំណាក់កាលលក់បង្ហើយយូនីត។ ដោយផ្អែកលើការចាប់អារម្មណ៍ និងការគាំទ្រពីអតិថិជននេះ គម្រោង Morgan Central City នឹងបើកលក់ អគារទី ២ នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៦ ដោយផ្តល់ជូនខុនដូដែលមានផ្ទៃក្រឡាប្រមាណ ៣២.៦៩–៨០.៥ ម៉ែត្រការ៉េ និងជាជម្រើសខុនដូថ្មីមួយទៀតសម្រាប់អ្នកស្វែងរកទីលំនៅនៅកណ្តាលទីក្រុងភ្នំពេញ។

 

A

 

គុណភាពនិងដំណាក់កាលនៃការសាងសង់ បានធ្វើជម្រុញឱ្យតម្លៃខុនដូកើនឡើងប្រមាណ ១២% ចាប់តាំងពីការបើកដំណើរការលក់ដំបូង

 

ម្ចាស់គម្រោងបានបញ្ជាក់ថា អគារទី ១ បានឡើងថ្លៃចំនួន ៣លើក ចាប់តាំងពីការបើកដំណើរការលក់ដំបូង ដោយស្របតាមដំណាក់កាលនៃការសាងសង់ និងការឈានដល់ដំណាក់កាលសំខាន់ៗ រួមមាន ការងារគ្រឹះ (piling), ការសាងសង់តំបន់ពាណិជ្ជកម្ម និងចំណតរថយន្តនៅជាន់ផ្ទាល់ដី និងការសាងសង់រចនាសម្ព័ន្ធសំខាន់របស់អគារ។ ជារួមតម្លៃលក់បានកើនឡើងប្រមាណ ១២% មកទល់ឥឡូវ​។

 

គម្រោង Morgan Central City ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Morgan Group ដែលបានប្រឡូកនៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជាអស់រយៈពេលជាង 18 ឆ្នាំមកហើយ ហើយក៏បានបញ្ជប់ការសាងសង់គម្រោងចំនួនបីនៅទីក្រុងភ្នំពេញរួចមកហើយមានដូចជា៖ Morgan Tower, Morgan EnMaison និង Morgan Park Villa។ អ្នកទិញអាចវាយតម្លៃអំពីសមត្ថភាពរបស់ម្ចាស់គម្រោង តាមរយៈការពិនិត្យមើល គម្រោងទាំងបីកន្លងមកនិងវឌ្ឍនភាពនៃការសាងសង់ជាក់ស្តែងនៅទីតាំងគម្រោង។

 

B

 

ស្វែងយល់អំពីតម្លៃបច្ចុប្បន្ន និងជ្រើសរើសយូនីតដែលអ្នកពេញចិត្ត

 

តម្លៃខុនដូនៃអគារទី ២ ចាប់ផ្តើមពី $28,XXX។ តម្លៃខុនដូមិនស្ថិតស្ថេរទេ វានឹងឡើងថ្លៃក្នុងរយៈពេលមួយខែបន្ទាប់ពីការបើកលក់ជាផ្លូវការ ដោយព័ត៌មានលម្អិតនឹងត្រូវប្រកាសជាផ្លូវការដោយក្រុមហ៊ុនផ្ទាល់។

 

អតិថិជនដែលមានបំណងទិញអាចស្វែងយល់ជាមុនអំពីតម្លៃឥឡូវ លក្ខខណ្ឌនៃការបង់ប្រាក់ និងយូនីតដែលនៅទំនេរសម្រាប់លក់ ដើម្បីមានពេលវេលាគ្រប់គ្រាន់ក្នុងការប្រៀបធៀប និងជ្រើសរើសខុនដូដែលខ្លួនពេញចិត្ត មុនពេលតម្លៃខុនដូឡើងថ្លៃ។

 

ជម្រើសខុនដូទាំង ២ ប្រភេទនេះសមស្របសម្រាប់ការរស់នៅផ្សេងៗគ្នា៖

 

A1 Studio: មានផ្ទៃក្រឡាសរុបប្រមាណ 39.23 ម៉ែត្រការ៉េ និងផ្ទៃក្រឡាប្រើប្រាស់សុទ្ធប្រមាណ 30.60 ម៉ែត្រការ៉េ។ មានបន្ទប់ទទួលភ្ញៀវ និងកន្លែងគ្រែគេងផ្សារភ្ជាប់ជាមួយគ្នា ព្រមទាំងមាន វេរ៉ង់ដានិងកន្លែងផ្ទុកសម្ភារៈ។

 

B1 ខុនដូពីរបន្ទប់គេង: មានផ្ទៃក្រឡាសរុបប្រមាណ 80.50 ម៉ែត្រការ៉េ និងផ្ទៃក្រឡាប្រើប្រាស់សុទ្ធប្រមាណ 62.79 ម៉ែត្រការ៉េ។ មានបន្ទប់គេងដាច់ដោយឡែកចំនួន ២ និងកន្លែងទទួលភ្ញៀវដែលភ្ជាប់ជាមួយកន្លែងទទួលទានអាហារ ដែលសមស្របសម្រាប់រស់នៅជាគ្រួសារ ឬអ្នករស់នៅដែលត្រូវការទំហំឯកជនធំ។

 

C

Building 2 A1 and B1 Layouts and Illustrative Interior Designs

 

ទីតាំងកណ្តាលទីក្រុង តំបន់ពាណិជ្ជកម្ម និងសេវាកម្មសម្បូរបែបសម្រាប់ជីវិតប្រចាំថ្ងៃ

 

គម្រោងនេះមានទីតាំងស្ថិតនៅ កណ្តាលរាជធានីភ្នំពេញ និងនៅជិតគោលដៅសម្រាប់ការដើរទិញទំនិញ រួមមាន TK, Eden Garden និង AEON Mall Sen Sok City (AEON 2) ព្រមទាំងមានផ្សារទំនើប ធនាគារ សាលារៀន និងស្ថាប័នសុខាភិបាលនៅតំបន់ជុំវិញ។

 

គម្រោង Morgan Central City នឹងផ្តល់ជូនសេវា និងបរិក្ខារសម្រាប់អ្នករស់នៅជាច្រើន រួមមាន អាងហែលទឹកលើដំបូលអាគារ (Sky Pool), ផ្លូវដើរតភ្ជាប់លើដំបូលអាគារ (Skywalk), កន្លែងហាត់ប្រាណ, ទីលានលេងកីឡា, កន្លែងលេងសម្រាប់កុមារ, ហាងកាហ្វេ និងតំបន់កម្សាន្ត ព្រមទាំងរានហាលសម្រាប់សាច់អាំងនៅលើដំបូលអាគារផងដែរ ។ បរិក្ខារទាំងនេះត្រូវបានរៀបចំឡើង ដើម្បីផ្តល់កន្លែងសម្រាប់ ការហាត់ប្រាណ សកម្មភាពជាមួយគ្រួសារ និងការជួបជុំជាមួយមិត្តភក្តិ។

 

R

Illustrative Plan of the Project’s Sky Amenities

 

អញ្ជើញមកទស្សនានិងចូលរួមកម្មវិធីនៅថ្ងៃទី ៣ ខែតុលា ដើម្បីស្វែងយល់ពីគម្រោងនិងការផ្តល់ជូនក្នុងថ្ងៃបើកលក់

 

ចាប់ពីម៉ោង ៥:៣០ ល្ងាច ថ្ងៃទី ៣ ខែតុលា មជ្ឈមណ្ឌលលក់របស់ Morgan Central City នឹងរៀបចំកម្មវិធីពិសេសមួយ ដែលរួមមាន ការបង្ហាញអំពីគម្រោង អាហារប៊ូហ្វេ ភេសជ្ជៈហូបដោយសេរី ការប្រគុំតន្ត្រីបែបក្លាសិក និងការលេងហ្គេមយករង្វាន់ “Roll-and-Win” សម្រាប់រង្វាន់ពិសេស សម្រាប់អតិថិជនដែលធ្វើការកក់ខុនដូនៅថ្ងៃនោះ ។

 

H

October 3 Pre-Sales Event and Prizes

 

ដោយសារអគារទី ១ នៅសល់ត្រឹមតែ ១០% និងអគារទី ២ កំពុងបើកដំណើរការលក់ សូមទំនាក់ទំនងជាមួយផ្នែកលក់ផ្ទាល់របស់ក្រុមហ៊ុន ដើម្បីកក់កន្លែងចូលរួមជាមុនស្វែងយល់ពីតម្លៃដំបូងក្នុងដំណាក់កាលបើកលក់ និងជ្រើសរើសខុនដូដែលអ្នកពេញចិត្ត។

 

កាលបរិច្ឆេទ និងម៉ោង: ថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៥:៣០ ល្ងាច ទីតាំងកម្មវិធី: Morgan Central City ជាប់ផ្សារសាមហាន់ ទួលសង្កែ។

 

អាសយដ្ឋានគម្រោង: លេខ ៦៣៨ ផ្លូវ ១០៥ ជាប់ផ្សារសាមហាន់ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទូរស័ព្ទក្រុមហ៊ុនផ្ទាល់: 087 69 11 55 ឬផេក Morgan Central City ដែលមានសញ្ញាគ្រីសខៀវ។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia