ឱកាសល្អសម្រាប់យុវជន សិស្សនិស្សិតនិងអ្នកកំពុងស្វែងរកការងារធ្វើ ខណៈមានក្រុមហ៊ុនធំៗដែលកំពុងប្រតិបត្តិការអាជីវកម្មនៅកម្ពុជាចំនួន៩ប្រកាសត្រូវការជ្រើសរើសបុគ្គលិកធ្វើការសុរបដល់ទៅជិត១,០០០កន្លែង។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ការជាតិមុខរបរនិងកាងារ( NEA)។
ក្រុមហ៊ុនទាំង៩នឹងធ្វើការជ្រើសរើសបុគ្គលិកនៅក្នុងវេទិកាការងាររបស់ NEA ហើយក្រុមហ៊ុនទាំង៩នោះមានដូចជា ក្រុមហ៊ុន ផ្សារទំនើបម៉ាក្រូ, ក្រុមហ៊ុន Luxelite Group, ក្រុមហ៊ុន GOODHILL, MR Training, VE(Cambodia)Ltd., ក្រុមហ៊ុន មេហ្គ អាសិត មេនេចមេន, ម៉ាស្ទ័រ ស៊ុគីស៊ុប, ក្រុមហ៊ុន CMED Construction Co.,Ltd, និងក្រុមហ៊ុនMinebeaMitsumi ដែលជារោងចក្រដ៏ធំរបស់ជប៉ុនស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
ដើម្បីទទួលបានឱកាសការងារពីក្រុមហ៊ុនទាំង៩ដូចដែលបានរៀបរាប់ខាងលើនេះ អ្នកដែលកំពុងស្វែងរកការងារ កុំភ្លេចត្រៀម CV មកដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុនធំៗទាំង៩ នៅក្នុងវេទិកាការងាររបស់ NEA នៅថ្ងៃទី៩ ខែកុម្ភៈខាងមុខនេះ នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង ៨ ព្រឹករហូតដល់ម៉ោង ៥ ល្ងាច។
សម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចទាក់ទងតាមតេឡេក្រោមលេខ 077 232378 / 016 786655 ឬចូលគ្រុបតេឡេក្រាម https://t.me/neakhmer


