«ចូលឆ្នាំចិន ឬហៅម្យ៉ាងទៀតថា ពិធីបុណ្យនាទិឃរដូវ» គឺជាពិធីបុណ្យប្រពៃណីជាតិរបស់ប្រទេសចិនប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ខណៈក្នុងឆ្នាំនេះនឹងត្រូវប្រារព្ធនាថ្ងៃទី៩-១០-១១ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងនោះការជូនអាំងប៉ាវ ក៏ជាទំនៀមទម្លាប់មួយនៃពិធីបុណ្យចូលឆ្នាំចិន ដើម្បីនាំលាភសំណាងដល់មនុស្សជាទីស្រលាញ់របស់ពួកគេផងដែរ។
ខាងក្រោមនេះ គឺជាក្បួនដាក់លុយក្នុងអាំងប៉ាវឲ្យត្រូវតាមឋានៈ ដើម្បីនាំលាភសំណាងចូលច្រើនៗ ដែលប្រជាជនចិន ឬខ្សែស្រឡាយកាត់ចិន តែងប្រារព្ធក្នុងថ្ងៃពិសេសនេះ៖
១/. អាំងប៉ាវសម្រាប់មនុស្សចាស់ (ជាពិសេសឪពុកម្ដាយ និងជីដូនជីតារបស់អ្នក)៖ ត្រូវដាក់លុយចន្លោះពី ៨០$ ទៅ ១៨៨$ ជានិច្ច
២/. អាំងប៉ាវសម្រាប់ក្មេងជំនាន់ក្រោយ ដែលមិនមានប្រាក់ចំណូល (ជាពិសេសអ្នកដែលកំពុងនៅរៀន) ដូចជា កូនរបស់មិត្តភ័ក្ដិជិតស្និទ្ធ , កូនរបស់សាច់ញាតិ និង កូនរបស់មិត្តរួមការងារ៖ ត្រូវដាក់លុយចន្លោះពី ២០$ ទៅ ៨០$ ជានិច្ច
៣/. អាំងប៉ាវសម្រាប់កូនខ្លួនឯង៖ ត្រូវដាក់លុយចាប់ពី ២០$ ទៅ ៨០$ ឡើងទៅរហូតដល់ចំនួនណាមួយ ដែលអ្នកសប្បាយចិត្តក្នុងការផ្ដល់ឲ្យ
៤/. អាំងប៉ាវសម្រាប់បុគ្គលិក៖ ត្រូវដាក់លុយចន្លោះពី ២០ដុល្លារ ទៅ ២០០ដុល្លារ ជានិច្ច (ត្រូវឲ្យនៅថ្ងៃធ្វើការចុងក្រោយ មុនថ្ងៃឈប់សម្រាកចូលឆ្នាំចិន)
៥/. អាំងប៉ាវសម្រាប់ក្មេងៗដទៃទៀត៖ ត្រូវរៀបចំអាំងប៉ាវតូចៗមួយចំនួន ដែលមានលុយ ៦ដុល្លារ ឬ ៨ដុល្លារ សម្រាប់កូនៗរបស់អ្នកស្គាល់គ្នាធម្មតា ក្នុងករណីអ្នកជួបពួកគេក្នុងអំឡុងពេលចូលឆ្នាំចិន។
ជាមួយគ្នានេះដែរ ចូរជៀសវាងការដាក់ចំនួនលុយ ដែលមានលេខ៤ ដូចជា ៤០០៛, ៤០០០៛, ៤០០០០៛... ជាដើម។ នៅក្នុងភាសាចិន ពាក្យ «លេខ៤» មានសូរសំឡេងដូច ពាក្យ «ស្លាប់» ដូច្នេះវាត្រូវបានគេចាត់ទុកថាជា សំណាងអាក្រក់។ ចំនួនលេខគូ (លើកលែងតែ លេខ៤) សុទ្ធតែល្អប្រសើរ ជាងចំនួនលេខសេស។ វាកាន់តែប្រសើរ បើចំនួនលុយចាប់ផ្ដើម ឬបញ្ចប់ដោយ លេខ៨ ដូចជា ៨០០៛, ៨០០០៛, ៨០០០០៛ ជាដើម ព្រោះវាត្រូវបានគេចាត់ទុកថា ជួយបង្កើនសំណាងល្អ។
ក្នុងនោះអ្វីដែលអ្នកត្រូវនិយាយនៅពេលដែលអ្នកឱ្យ/ទទួល អាំងប៉ាវគឺ៖
១-Gong Xi Fa Cai! សូមជូនពរលោកអ្នកជួបតែសេចក្តីសុខ សេចក្តីចម្រើន រកស៊ីមានបាន (ប្រើពេលទទួលអំណោយ)
២-Xin Nian Kuai Le! សួស្តីឆ្នាំថ្មី (ប្រើជាការស្វាគមន៍ឆ្នាំថ្មីប្រពៃណីចិន)
៣-ហួត អា! ជូនពរខ្លួនឯងឱ្យរុងរឿង (ជាទូទៅស្រែកនៅពេលបោះ yu sheng / lo hei)៕
ប្រភព៖ chinahighlights
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
កក់តាម
https://t.me/hangchhengH24


