ឃើញតែគេរកលុ.យពីហ្វេសប៊ុក ដឹងអត់ថានេះគឺជាគោលការណ៍ថ្មីនិងចំនួនលុ.យដែល Facebook បើកឱ្យក្នុងឆ្នាំ២០២៦ នេះ
ធី ស្រីល័ក្ខAPRIL 3 2026805 views

ក្នុងយុគសម័យបច្ចេកវិទ្យាដ៏ជឿនលឿននេះ ការផលិតវីដេអូរកលុយនៅលើ Facebook គឺជាវិធីសាស្រ្ដរកចំណូលដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសកម្ពុជានិងក្រៅប្រទេសផងដែរ​ ខណៈក្នុងនោះក៏មានអ្នកខ្លះអាចរកចំណូលបានដល់ខ្ទង់ពាន់ ខ្ទង់ម៉ឺនដុល្លារក្នុងមួយខែក៏មានដែរ។ ឃើញតែគេរកលុយពីហ្វេសប៊ុក ប្រិយមិត្តអ្នកអានមានដឹងអត់ថាក្នុងឆ្នាំ២០២៦ នេះតើ Facebook មានគោលការណ៍ថ្មីអាប់ដេតអ្វីខ្លះហើយចំនួនលុយដែលផ្តល់ឱ្យចំនួនប៉ុន្មានដែរ?

 

ជាក់ស្តែង កាលពីថ្មីៗនេះ Facebook ទើបតែបង្ហាញពីកម្មវិធីថ្មីគឺ Creator Fast Track ដែលជាគំនិតផ្ដួចផ្ដើមថ្មីរបស់ Meta (Facebook) ក្នុងឆ្នាំ ២០២៦ ក្នុងគោលបំណងទាក់ទាញអ្នកដែលមានអ្នកតាមដាន (Followers) ច្រើនស្រាប់ពី Platform ផ្សេងៗដូចជា TikTok, YouTube Instagram ឱ្យមកពង្រីកខ្លួននៅលើ Facebook វិញ។

១១

ជាមួយគ្នានោះដែរ សម្រាប់ប្រាក់ចំណូលដែលផលិតមាតិកាអាចទទួលបានពី Facebook ផ្ដល់ឱ្យគឺអាស្រ័យលើចំនួន Follower ដែលអ្នកមានលើ Instagram, TikTok YouTube ចាប់ពី ១០០០០០ នាក់ឡើងទៅនឹងទទួលបាន ១ពាន់ដុល្លារក្នុងមួយខែនិងចាប់ពី ១០០០០០០ នាក់ឡើងទៅនិងទទួលបាន ៣ពាន់ដុល្លារក្នុងមួយខែ។

 

យ៉ាងណាមិញ ដើម្បីទទួលបានការទូទាត់ប្រាក់ប្រចាំខែ អ្នកត្រូវអនុវត្តតាមលក្ខខណ្ឌងាយៗដូចជាត្រូវបង្ហោះវីដេអូ Reels យ៉ាងតិច ១៥ វីដេអូ ក្នុងរយៈពេល ៣០ ថ្ងៃហើយវីដេអូទាំងនោះត្រូវបង្ហោះចែកដាច់ពីគ្នា រយៈពេលយ៉ាងតិច ១០ ថ្ងៃខុសៗគ្នា ក្នុងមួយខែ មាតិកាត្រូវតែជាស្នាដៃដើមរបស់អ្នកមិនថាមាតិកានោះធ្លាប់បង្ហោះនៅ TikTok YouTube ក៏ដោយ។

 

ដើម្បីបានចូលទៅកាន់កម្មវិធីមួយនេះយើងអាចឆែកមើល និងដាក់ពាក្យដោយដំបូងចូលទៅកាន់ Professional Dashboard នៅលើ App Facebook របស់អ្នកហើយស្វែងរកពាក្យ Tab Monetization បន្ទាប់មកជ្រើសរើសយក Content Monetization រួចស្វែងរក Interest Form ដើម្បីបំពេញព័ត៌មានបង្ហាញពីការចាប់អារម្មណ៍របស់អ្នក។

១២

គួរបញ្ជាក់ថា ទោះបីជាការធានាប្រាក់ចំណូលមានរយៈពេលតែ ៣ខែពិតមែន ប៉ុន្តែបន្ទាប់ពីនោះ អ្នកនៅតែអាចបន្តរកលុយបានតាមរយៈ Ads on Reels, In-stream Ads និង Performance Bonus ជាធម្មតា។ បើអ្នកមាន Fan ច្រើនលើ TikTok YouTube ហើយ គ្រាន់តែយកវីដេអូដដែលមកផុសលើ Facebook Reels (បែប Clean) ក៏អាចស៊ីប្រាក់ខែរាប់ពាន់ពី Facebook បានដែរ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia