សមាជិក ប.ស.ស ដែលជាស្រ្តីមានផ្ទៃពោះនឹងទទួលបានអត្ថប្រយោជនយ៉ាងច្រើនពី ប.ស.ស ជាពិសេសស្រ្តីមានផ្ទៃពោះ ដោយពួកគាត់នឹងទទួលបាននូវអត្ថប្រយោជន៍ដូចជា ៖
ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលសមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះត្រូវអញ្ជើញមកកាន់ស្នាក់ការ/សាខា ប.ស.ស. ខេត្ត/ខណ្ឌដែលនៅជិតបំផុតដើម្បីចុះឈ្មោះ ដោយត្រូវភ្ជាប់ឯកសារ ដូចខាងក្រោម៖
១.សៀវភៅសុខភាពមាតា ដែលបញ្ជាក់ពីអាយុគភ៌ដំបូងចេញដោយមន្ទីរពេទ្យរដ្ឋ
២. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានសុពលភាព
៣.ប័ណ្ណសមាជិក ប.ស.ស.
៤.លេខគណនីធនាគារអេស៊ីលីដា ឬធនាគារកាណាឌីយ៉ាជាប្រាក់រៀលនិងលេខទូរសព្ទ
គួរបញ្ជាក់ថា សម្រាប់សមាជិក ប.ស.ស ដែលជាបុគ្គលស្វ័យនិយោជន៍ពុំទទួលបានប្រាក់ឧបត្ថម្ភនេះទេ។ សម្រាប់បុគ្គលស្វ័យនិយោជន៍គឺសំដៅទៅដល់បុគ្គលដែលមានប្រកបមុខរបរ រកចំណូលផ្ទាល់ខ្លួនដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់បៀវត្ស និងមិនមានប្រើប្រាស់បុគ្គលិក នៅក្នុងសកម្មភាពមុខរបររបស់ខ្លួន និងមានអាយុមិនលើសពី ៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទចុះបញ្ជី៕



