ខ្ចីលុ.យមើលផង! នាយកដ្ឋានប្រឆាំងបទល្មើស ប្រកាសឱ្យប្រយ័ត្នពីការឆបោកក្រោមរូបភាពផ្តល់ប្រាក់កម្ចីអនឡាញ
ធី ស្រីល័ក្ខFEBRUARY 13 2026400 views

មុននេះបន្តិច យោងតាមការផុសលើផេកផ្លូវការរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រកាសថា កន្លងមកនាយកដ្ឋានបានធ្វើការផ្សព្វផ្សាយនូវការឆបោបោកក្រោមរូមភាពផ្តល់ប្រាក់កម្ចីអនឡាញ ប៉ុន្តែនាយកដ្ឋានសង្កេតឃើញថា នៅតែមានប្រជាពលរដ្ឋមួយចំនួនបានចាញ់បោកជនអនាមិកក្រោមរូបភាពការផ្តល់កច្ចីអនឡាញ។

 

ជាថ្មីម្តងទៀត នាយកដ្ឋានសូមក្រើនរំលឹកដល់សារធារណជន ជាពិសេស អ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម សូមមានការប្រុងប្រយ័ត្នចំពោះការបង្ហោះផ្សព្វផ្សាយពាក់ព័ន្ធ និងការផ្តល់ប្រាក់កម្ចីអនទ្បាញ តាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមនានា ជាពិសេសតាមទំព័រហ្វេសប៊ុក និងតេលេក្រាម ដែលបានបង្ហោះផ្សព្វផ្សាយផ្តល់ប្រាក់កម្ចីអនឡាញ ក្រោមល័ក្ខខ័ណ្ឌដាក់ស្នើកម្ចីងាយស្រួលក្នុងគោលបំណងទាក់ទាញអោយប្រជាពលរដ្ឋមានចំណាប់អារម្មណ៍ និងដាក់ស្នើកម្ចីអនឡាញ។ នៅពេលដែលអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមចាប់អារម្មណ៍ និងទាក់ទងទៅ តាមរយៈគណនីហ្វេសប៊ុក (Messenger) ជនអនាមិកនឹងតម្រូវឱ្យពួកគាត់ទាក់ទងទៅគណនីតេឡេក្រាមវិញ។

១២

ក្រោយពួកគាត់ជជែកព្រមព្រៀង តាមតំលៃស្នើប្រាក់កម្ចីរួច ជនអនាមិកតម្រូវអោយថតផ្ញើឯកសារមួយចំនួនមានដូចជា៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ថតរូបកាន់អត្តសញ្ញាណប័ណ្ណ និងថតរូបកន្លែងធ្វើការ ជាដើម បន្ទាប់មកជនអនាមិកបានផ្ញើ QR Code មកឱ្យពួកគាត់ ដើម្បីវេរលុយ ជាថ្លៃរត់ឯកសារ ឬថ្លៃរដ្ឋបាល ជាដើម និងបន្តឱ្យវេរលុយជាបន្តបន្ទាប់ក្រោមមូលហេតុផ្សេងៗ រហូតផ្តាច់ទំនាក់ទំនងជាមួយជនរងគ្រោះ និងបានលុបសារទាំងអស់ចោល ដោយជនអនាមិកមិនបានផ្តល់ប្រាក់កម្ចីដល់ជនរងគ្រោះឡើយ ថែមទាំងអាចយកឯកសារដែលជនរងគ្រោះផ្ញើឱ្យ ធ្វើការគំរាម និងយករូបថតមិត្តភក្កិ បងប្អូន របស់ជនរងគ្រោះនៅក្នុងប្រព័ន្ធសង្គមហ្វេសប៊ុកយកទៅបង្ហោះ បរិហារកេរ្តិ៍ ពាក់ព័ន្ធនឹងការធានាកម្ចីនេះថែមទៀតផង៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia