អគារពាណិជ្ជកម្ម ទំនើប បើកលក់ដំណាក់កាលទី ២ លើមហាវិថី សម្តេចតេជោ ហ៊ុន សែន
Sreymom ChaJULY 30 2026

បន្ទាប់ពីការបើកលក់ដំណាក់កាលទី១ ដែលទទួលបានការចាប់អារម្មណ៍ពីវិនិយោគិន និងម្ចាស់អាជីវកម្មជាច្រើន គម្រោង ធី អាយ អេ ស៊ីធី (TIA CITY) បានប្រកាសបើកលក់ជាផ្លូវការនូវ អគារពាណិជ្ជកម្ម (Commercial Building) ដំណាក់កាលទី២ របស់ខ្លួន។

Photo 2026 07 30 09 14 06
 
អគារពាណិជ្ជកម្ម មានកម្ពស់ ៥ ជាន់ ទំហំ ៦ ម៉ែត្រ x ២០ ម៉ែត្រ ស្ថិតនៅលើមហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) ដែលជាទីតាំងលេចធ្លោនៅខាងមុខគម្រោងអភិវឌ្ឍន៍ថ្មីទំហំ ១០០ ហិកតា ក្បែរអាកាសយានដ្ឋានអន្តរជាតិតេជោ។ គម្រោងនេះស្ថិតនៅក្នុងតំបន់ដែលកំពុងអភិវឌ្ឍជាមជ្ឈមណ្ឌលសេដ្ឋកិច្ចថ្មី ហ៊ុំព័ទ្ធដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍចម្រុះ ដែលរំពឹងថានឹងមានចរាចរណ៍មនុស្ស និងសកម្មភាពពាណិជ្ជកម្មកាន់តែច្រើននាពេលខាងមុខ។ ជាមួយនឹងទីតាំងជាច្រកចូលសំខាន់មួយរបស់គម្រោង ទីតាំងនេះផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងឱកាសក្នុងការទាក់ទាញអតិថិជនសម្រាប់ការធ្វើអាជីវកម្ម។

Photo 2026 07 30 09 14 21
 
បន្ទាប់ពីអគារពាណិជ្ជកម្ម ដំណាក់កាលទី១ ដែលមានចំនួនត្រឹមតែ ១២ អគារ ទទួលបានការគាំទ្រពីវិនិយោគិន និងម្ចាស់អាជីវកម្មដែលបានវិនិយោគលើអគារពាណិជ្ជកម្មនេះ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន គម្រោងនឹងត្រៀមប្រគល់ជូនម្ចាស់អគារចុងឆ្នាំ2026 នេះផងដែរ។ ទន្ទឹមនឹងនេះ អគារពាណិជ្ជកម្ម ដំណាក់កាលទី២ ក៏កំពុងបន្តសាងសង់យ៉ាងមមាញឹក ដើម្បីត្រៀមបំពេញតម្រូវការសម្រាប់ការបើកអាជីវកម្មនាពេលខាងមុខ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ គ្លីនិក និងសេវាថែទាំសុខភាព ការិយាល័យ អាផាតមិន សណ្ឋាគារ និងអាជីវកម្មពាណិជ្ជកម្មផ្សេងៗ។


ធី អាយ អេ ស៊ីធី (TIA CITY) ស្ថិតនៅក្នុងតំបន់ដែលកំពុងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចថ្មីភាគខាងត្បូងនៃរាជធានីភ្នំពេញ ដោយហ៊ុំព័ទ្ធដោយគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន រួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ គម្រោងអភិវឌ្ឍន៍ចម្រុះ បណ្តាញផ្លូវសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដែលត្រូវបានរំពឹងថានឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនសកម្មភាពពាណិជ្ជកម្មក្នុងតំបន់។


ការបើកលក់នេះ ផ្តល់ជាជម្រើសសម្រាប់អ្នកវិនិយោគ និងម្ចាស់អាជីវកម្មដែលមានបំណងស្វែងរកទីតាំងអាជីវកម្មក្នុងតំបន់ដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សមួយ និងត្រូវបានរំពឹងថានឹងក្លាយជាតំបន់សំខាន់មួយសម្រាប់សកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មនាពេលអនាគត។


 
សូមទាក់ទងទៅកាន់សហការីផ្នែកលក់ឥឡូវនេះ ដើម្បីណាត់ជួបទស្សនាមើលគម្រោងផ្ទាល់
👉សូមទាក់ទងមកកាន់សហការីផ្នែកលក់ សម្រាប់ព័ត៌មានលម្អិត៖
☎️011 888 501– https://t.me/Kim_Piseth_TIA_CITY
☎️011 888 502– https://t.me/Chichhorn_TIACITY
☎️087 888 512– https://t.me/Suma_sales_TIACITY
☎️087 888 501– https://t.me/Buta_TIA_CITY


👉សូមអញ្ជើញមកកាន់ការិយាល័យផ្នែកលក់ដែលមាន 2 ទីតាំង៖
1-ការិយាល័យផ្នែកលក់ TIA CITY នៅលើផ្លូវ ៦០ ម៉ែត្រ កែងផ្លូវក្រវ៉ាត់ក្រុងទី៣ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

Google Maps៖ https://maps.app.goo.gl/LJcL94d48zjgEwNH6
2-ការិយាល័យផ្តល់ព័ត៌មាន នៅក្នុងធនាគារកាណាឌីយ៉ា សាខាពោធិ៍សែនជ័យ (ទល់មុខព្រលានពោធិ៍ចិនតុង)។

Google Maps៖ https://maps.app.goo.gl/iWhBttfGmvR22Ma4A

 👉សូមចូលទៅកាន់ដំណរភ្ជាប់ខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ៖
🌐Facebook: https://www.facebook.com/profile.php?id=61555283248818
🌐Telegram: https://t.me/tiacity
🌐TikTok: https://www.tiktok.com/@tia.city?lang

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia