ភ្នំពេញ៖ នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមហ៊ុន MIXUE Cambodia បានប្រកាសរៀបចំ ពិធីអបអរសាទរខួប ១០០សាខារបស់ខ្លួនក្រោមប្រធានបទ <អរគុណ កម្ពុជា> (Thank You Cambodia) រួមជាមួយសារដ៏សំខាន់មួយដែលមានអត្ថន័យថា ចាប់តាំងពីហាងទី១ រហូតដល់ថ្ងៃទី១០០ ជាមួយនឹងការរីកចម្រើននៅប្រទេសកម្ពុជា។ ព្រឹត្តិការណ៍មួយនេះគឺបានចាត់ទុកថាជាព្រឹត្តិការណ៍ដ៏ប្រវត្តិសាស្រ្តធំមួយមិនធ្លាប់មានពីមុនមក ក្នុងការឆ្លុះបញ្ចាំងពីការរីកចម្រើនយ៉ាងឆាប់រហ័សនិងការទទួលបាននូវការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជកម្ពុជា។

នៅក្នុងកម្មវិធីមួយនេះដែរ ក៏មានសកម្មភាពសប្បាយៗជាច្រើន និងធ្វើឲ្យអ្នកចូលរួមទទួលបានពិសោធន៍ជាច្រើនដូចជា បានជួបវត្តមានតារាចម្រៀងសម្លេងផ្អែមគឺ លោក ស៊ូលី ផេង (SULY PHENG) ព្រមទាំងមានការប្រគុំតន្រ្តី, ការសម្តែងរបស់ Snow King, ការលេងហ្គេមឈ្នះរង្វាន់ផ្សេងៗ និងមានជាការផ្តល់គូប៉ុងមានតម្លៃ ២២,៥០០ រៀល ដោយឥតគិតថ្លៃពីគ្រប់សាខាបន្ទាប់ពីការចំណាយចាប់ពី ៦០០០ រៀលឡើងទៅ។ ចំណែក សាខាក្រុងតាខ្មៅវិញ រាល់ការជាវចាប់ពី ១២,០០០ រៀលឡើងទៅ នឹងទទួលបានកាបូប Snow King ដ៏ស្រស់ស្អាតមួយចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ផងដែរ ចំនួនគឺមានកំណត់។


តំណាងក្រុមហ៊ុន MIXUE Cambodia ក៏បានមានប្រសាសន៍ដោយក្តីរំភើបថា ចាប់តាំងពីបើកហាងដំបូងរហូតដល់ហាងទី១០០ នេះគឺជំហ៊ាននីមួយៗនៃការលូតលាស់របស់យើងមិនអាចបំបែកចេញពីការជឿទុកចិត្ត និងការគាំទ្ររបស់អ្នកប្រើប្រាស់ជាពិសេសដៃគូសហការនិងបុគ្គលិកបានឡើង ហើយវត្តមាននៃកម្មវិធីដ៏ធំមួយនេះគឺជាកម្មវិធីរបស់ MIXUE ដែលប្រារព្ធឡើងក្នុងការបង្ហាញការដឹងគុណចំពោះប្រទេសកម្ពុជា។

តំណាងក្រុមហ៊ុន MIXUE Cambodia បានមានប្រសាសន៍បន្ថែមថា ហាងទៅ ១០០នេះ មិនមែនជាចុងបញ្ចប់នោះទេ ប៉ុន្តែជាការចាប់ផ្តើមថ្មី។ នាអនាគតយើងនឹងបន្តប្រតិបត្តិការប្រកបដោយការទទួលខុសត្រូ ស្របច្បាប់ និងបង្កើនសមត្ថភាពប្រតិបត្តិការក្នុងតំបន់ ព្រមទាំងសមត្ថភាពផ្គត់ផ្គង់ដើម្បីនាំមកនូវគុណភាពផលិតផល ស្ថិរភាពនិងតម្លៃ ដែលងាយស្រួលចូលដល់ដៃអ្នកប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជាតែម្តង។
ក្រៅពីការអបអបសាទរនៃសមិទ្ធផល ១០០ សាខារបស់ MIXUE Cambodia ក្រុមហ៊ុនបានធ្វើការចែករំលែកអំពីព័ត៌មានសំខាន់ៗទៅដល់ដៃសហការដែលបានចូលរួមអំពីប្រតិបត្តិនិងផែនការអភិវឌ្ឍនាពេលអនាគតផងដែរ។ ក្រុមហ៊ុនក៏បានប្តេជ្ញាថានឹងនូវតែផ្តល់ទំនុកចិត្ត លើសមត្ថភាពការគ្រប់គ្រង ការផ្គត់ផ្គង់ផលិតផលឲ្យទាន់តម្រូវការនិងមានគុណភាព ប្រកបដោយការរួសរាយរាក់ទាក់ និងតម្លៃល្អជូនដល់ដៃគូសហការនិងអតិថិជនទាំងអស់ផងដែរ។ នៅក្នុងពេលដំណាលគ្នានៃកម្មវិធីនេះ គឺបានភ្ជាប់ទំនាក់ទំនងគ្នាយ៉ាងជិតស្និតរវាងសាខានានារបស់ MIXUE នៅទូទាំងប្រទេស ជាពិសេសសាខាធំនៅក្រុងតាខ្មៅ និងទីតាំងសាខានៅផ្សារទំនើបអ៊ីអនមានជ័យដែលជាទីតាំងកម្មវិធីតែម្តង។

គួរបញ្ជាក់ផងដែថា MIXUE គឺជាម៉ាកយីហោការ៉េម និងតែគុជ ដែលផលិតថ្មីៗភ្លាមៗ ដែលផ្តោតសំខាន់លើការផ្តល់ជូនអតិថិជននូវបទពិសោធន៍នៃផលិតផលដែលមានរសជាតិឆ្ងាញ់ពិសា ស្រស់ស្រាយ ប្រកបដោយភាពស្និតស្នាល និងតម្លៃសមរម្យ។ ក្រោមការគាំទ្រពីសំណាក់អតិថិជននៅកម្ពុជា ដៃគូសហការ និងបុគ្គលិកទាំងអស់ MIXUE Cambodia បានឈានដល់សមិទ្ធផលដ៏ធំមួយនេះ គឺការបើកដំណើរការសាខារហូតដល់ចំនួន ១០០ រួចរាល់ទូទាំងប្រទេសកម្ពុជា។ កម្មវិធីនេះមិនត្រឹមតែជាការប្រារព្ធខួបនៃកំណើនអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសនៃការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជឿទុកចិត្តនិងការរួមដំណើរជាមួយគ្នារវាងដៃគូសហការនិងអតិថិជននាពេលកន្លងមក។

អំពីក្រុមហ៊ុន MIXUE Cambodia
MIXUE Cambodia គឺជាម៉ាកយីហោហាងការ៉េម និងតែគុជ ដែលផលិតភ្លាមៗ ថ្មីៗ ល្បីល្បាញនៅប្រទេសចិន ដែលមានអាយុកាលយូរមកហើយ ដោយជំហរផ្តោតសំខាន់លើការផ្តល់ជូនអតិថិជននូវបទពិសោធន៍ដ៏ឆ្ងាញ់ពិសារ ស្រស់ស្រាយប្រកបដោយភាពស្និតស្នាល និងតម្លៃសមរម្យបំផុតជូនដល់ប្រជាជនក្នុងស្រុកផងដែរ។ ព័ត៌មានបន្ថែមនិងទំនាក់ទំនងការទិញហ្រ្វេនឆាយ៖ ទំព័រហ្វេសប៊ុកផ្លូវការ (Facebook Page: MIXUE Cambodia) ៕



