ថ្វីត្បិតតែមាសគឺជាទ្រព្យដែលងាយស្រួលទិញលក់ពិតមែនប៉ុន្ដែក៏មានបងប្អូនមួយចំនួនធំតែងតែគិតខុសធ្វើខុសពេលទិញមាស។ ខាងក្រោមនេះគឺជាកំហុសធំៗដែលពលរដ្ឋខ្មែរតែងតែធ្វើពេលទិញមាស។
១. ទិញតែមាសព្រោះគិតថាមាសឡើងថ្លៃ
មនុស្សភាគច្រើនគិតថាមាសឡើងថ្លៃហើយត្រូវទិញឲ្យហើយព្រោះទិញឥឡូវ ទិញបានតម្លៃធូរថ្លៃ។ ប៉ុន្ដែបញ្ហាត្រង់ថាពេលមនុស្សគ្រប់គ្នាទិញមាស តម្លៃមាសវាខ្ពស់ទៅហើយ ដូច្នេះហើយមាសតែងតែធ្លាក់វិញសិន។ យុទ្ធសាស្រ្តល្អគឺទិញមុនគេផ្អើលទិញ ហើយទិញម្ដងបន្តិចៗ។
២. ប្រើលុយសន្សំទាំងអស់ទៅទិញមាស
មនុស្សមួយចំនួនលក់ដី ប្រើប្រាស់លុយសន្សំនិងខ្ចីលុយគេទិញមាស។ ប៉ុន្ដែទិញមាសពេលតម្លៃខ្ពស់ហើយអ្នកនឹងជួយហានិភ័យពេលមាសធ្លាក់ចុះ។ ជាពិសេសបើអ្នកយកលុយសន្សំទាំងអស់ទៅទិញមាស អ្នកនឹងមិនមានលុយសន្សំបម្រុងទុកការពារពេលមានអាសន្នឡើយ។ ហើយបើមាសធ្លាក់អ្នកនឹងកាន់តែខាតលុយ អ្នកនឹងជួបបញ្ហាលុយកាក់។
៣. ទិញគ្រឿងអលង្ការជាជាងវិនិយោគមាស
ការយកលុយទៅទិញមាសជាប្រភេទមាសគ្រឿងគឺអ្នកមិនចំណេញឡើយព្រោះប្រភេទមានគ្រឿងដូចជា ខ្សែក ខ្សែដៃ ចិញ្ចៀន គឺត្រូវគិតថ្លៃឈ្នួលច្រើនដូច្នេះអ្នកមិនងាយចំណេញឡើយ។ ចង់ចំណេញពីមាសអ្នកត្រូវវិនិយោគមាសដោយទិញជាប្រភេទមាសគីឡូឬមាសដុំ។
៤. ទិញមាសដោយមិនដឹងពីស្ថានភាពពិភពលោក
តម្លៃមាសប្រែប្រួលដោយពឹងលើកត្តាផ្សេងៗដូចជា អតិផរណា ប្រាក់ដុល្លារឡើងចុះ និងបញ្ហាសង្រ្គាមឬវិបត្តិសេដ្ឋកិច្ចជាដើម។ ការទិញដោយមិនបានមើលពីស្ថានភាពសេដ្ឋកិច្ចគឺប្រៀបដូចជាទិញបិទភ្នែក។ អ្នកវិនិយោគឆ្លាតវៃគេទិញដោយមើលព័ត៌មានពីស្ថានភាពសេដ្ឋកិច្ចពិភពលោក។
៥. ទិញព្រោះរំពឹងថានឹងចំណេញលឿន
មាសមិនមែនសម្រាប់ចំណេញលឿនឡើយ មាសគឺសម្រាប់ការពារទ្រព្យរបស់អ្នកកុំឲ្យបង់បង់ឬខាតទ្រព្យ មាសគឺសម្រាប់ប្រឆាំងនឹងអតិផរណា មាសគឺជាទ្រព្យសុវត្ថិភាពរយៈពេលវែង។
រឿងដែលអ្នកត្រូវដឹងគឺ មាសសម្រាប់ការពារទ្រព្យ សាច់លុយសម្រាប់សុវត្ថិភាព អាជីវកម្មសម្រាប់កសាងទ្រព្យ ចំណែកភាគហ៊ុនគឺសម្រាប់បង្កើទ្រព្យរបស់អ្នក។ សម្រាប់បងប្អូនដែលចង់ចេះវិនិយោគភាគហ៊ុនដើម្បីបង្កើនទ្រព្យអាចតាមដានផេក Toeuy Hong-ទឿយ ហុងឬចូលគ្រុបតេឡេក្រាម៖ https://t.me/toeuy_hong


