ក្រុមហ៊ុន Miraku Capital បើកការដ្ឋានសាងសង់អគារ G.A.T.O Tower កម្ពស់ ៦៧ជាន់ បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងយុទ្ធនាការ Pre-Launch និងការបើក Sales Gallery
Daneth MechJULY 27 2026

រាជធានីភ្នំពេញ, ប្រទេសកម្ពុជា – ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ – ក្រុមហ៊ុន Miraku Capital & Development Co., Ltd. បានរៀបចំពិធីបើកការដ្ឋានសាងសង់ជាផ្លូវការនូវអគារ G.A.T.O Tower ដែលជាអគារលំនៅដ្ឋាន និងសណ្នាគារប្រណីតកម្ពស់ ៦៧ជាន់ ស្ថិតនៅលើផ្លូវ ៣៣៤ ក្នុងតំបន់បឹងកេងកង១ (BKK1) ក្រោមវត្តមានចូលរួមពីភាគហ៊ុនិក ដៃគូវិនិយោគអន្តរជាតិ និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។ ព្រឹត្តិការណ៍បើកការដ្ឋានសាងសង់នេះ គឺជាជំហានដ៏សំខាន់ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរ​ពីដំណាក់​កាលរៀបចំ និង Pre-sales ទៅកាន់ការសាងសង់គ្រឹះយ៉ាងសកម្ម ដោយមានក្រុមហ៊ុនសំណង់អន្តរជាតិ LBL International ជាអ្នកទទួលម៉ៅការសាងសង់ផ្ទាល់។

 

Thumbnail 2

Ds C00558

 

ពិធីបើកការដ្ឋាននាថ្ងៃនេះ គឺជាផ្លែផ្កានៃការអនុវត្តយុទ្ធសាស្ត្រយ៉ាងរលូន ដែលបានចាប់ផ្តើមចេញពីការប្រកាសវិនិយោគរួមគ្នា រវាងវិនិយោគិនជប៉ុន និងកម្ពុជា ដឹកនាំដោយលោក Nagato Daiko ជាប្រធានក្រុមប្រឹក្សាភិបាល និងលោក ញឹម រាសី អគ្គនាយកក្រុមហ៊ុន Miraku Capital & Development Co., Ltd.។ អគារកម្ពស់ ៦៧ជាន់ នេះ ត្រូវបានរចនាឡើងដោយស្ថាបត្យករជប៉ុនដ៏ល្បីល្បាញលើឆាកអន្តរជាតិ គឺលោក Shin Takamatsu ដោយរួមបញ្ចូលគ្នានូវបទដ្ឋានសំណង់ជប៉ុន ជាមួយនឹងការរស់នៅបែបស៊ីវិល័យ រួមមាន៖ អាផាតមិនប្រណីត សណ្ឋាគារលំដាប់ផ្កាយ បន្ទប់ Penthouses (ជាន់ទី៦៣ ដល់ ៦៦) និង Sky Bar លើអាកាស។

បន្ទាប់ពីការប្រកាសទុនវិនិយោគ ក្រុមហ៊ុនទទួលបានទំនុកចិត្តយ៉ាងខ្លាំងតាមរយៈព្រឹត្តិការណ៍ Pre-Launch កាលពីថ្ងៃទី១៥​​​ ខែកុម្ភៈ កន្លងទៅនេះ ដោយទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ (ជាពិសេសវិនិយោគិនជប៉ុន) ដែលឆ្លុះបញ្ចាំងពីតម្រូវការទីផ្សារខ្ពស់ចំពោះអចលនទ្រព្យលំដាប់ប្រណីត និងមានគុណភាពស្តង់ដារនៅ​តំបន់​បឹង​កេងកង១ (BKK1)។ ដើម្បីធានានូវគុណភាព សវនកម្មវិស្វកម្ម និងការគ្រប់គ្រងអចលនទ្រព្យកម្រិតពិភពលោក ក្រុមហ៊ុនបានចុះ​កិច្ចសន្យាជាដៃ​គូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនសំណង់អន្តរជាតិ LBL International, ក្រុមហ៊ុនវិស្វកម្ម​និង​ប្រឹក្សា​យោបល់​លំដាប់ពិភពលោក Meinhardt, ក្រុមហ៊ុនសិក្សារគម្រោងស្ថាបត្យកម្ម COVA, ក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកបដិសណ្ឋារកិច្ចនិងចក្ខុវិស័យ (Hospitality Visionary Consultant) QCC Collection និងក្រុមហ៊ុន WH Living & Properties រួមជាមួយអ្នកជំនាញជប៉ុនសម្រាប់ការគ្រប់គ្រងអគារទាំងមូល។

 

Khmer

1

ការបង្កើតទំនុកចិត្តកាន់តែរឹងមាំថែមទៀតនោះ គឺការបើកសម្ពោធជាផ្លូវការនូវការិយាល័យលក់និងបន្ទប់គំរូដ៏ទំនើប នៅតាមបណ្តោយមហាវិថីព្រះនរោត្តម (កែងផ្លូវ ៣៨០) ដែលអនុញ្ញាតឱ្យអតិថិជន និងវិនិយោគិន អាចទស្សនា និងប៉ះផ្ទាល់នូវម៉ូដបន្ទប់គំរូ ស្ថាបត្យកម្មដែលបំផុសគំនិតដោយធម្មជាតិ និងសម្ភារៈតុបតែងលំដាប់ខ្ពស់ មុនពេលការសាងសង់ចាប់ផ្តើម។

ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Miraku Capital ដែលបង្ហាញពីការអនុវត្តតាមការសន្យាយ៉ាងខ្ជាប់ខ្ជួនចំពោះអតិថិជនបច្ចុប្បន្នរបស់ខ្លួន។ ស្របពេលដែលការសាងសង់ចាប់ ផ្តើមជាផ្លូវការ ព្រឹត្តិការណ៍នេះក៏បានបង្ហាញពីឱកាសជាយុទ្ធសាស្ត្រសម្រាប់អ្នកវិនិយោគសក្តានុពលដើម្បីទទួលបាននូវ អចលនទ្រព្យស្តង់ដារលំដាប់ខ្ពស់ក្នុងតម្លៃពិសេសមុនពេលសាងសង់ និងមុនពេលតម្លៃអចលនទ្រព្យកើនឡើង ក្នុងដំណាក់កាល​នៃ​ការអភិវឌ្ឍបន្តបន្ទាប់។

 

Nt R131

Nt R170

Nt R239

 

លោក Nagato Daiko ប្រធានក្រុមប្រឹក្សាភិបាល បានមានប្រសាសន៍ថា៖ "ការវិនិយោគរបស់យើង គឺឈរលើមូលដ្ឋានគ្រឹះ​យ៉ាងរឹងមាំនៃគន្លងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ពិធីបញ្ចុះបឋមសិលានៅថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់ពីការអនុវត្ត​ប្រកបដោយភាពច្បាស់លាស់របស់យើង ដែលជាចំណុចចាប់ផ្តើមនៃការប្រែក្លាយចក្ខុវិស័យពីគំនូសប្លង់ ទៅជាការពិតជាមួយ​នឹងសន្ទុះយ៉ាងមោះមុត។"

លោក ញឹម រាសី (Nhim Reasey) បានគូសបញ្ជាក់ថា៖ វដ្តទីផ្សារបច្ចុប្បន្ន គឺជាឱកាសដ៏ល្អប្រសើរបំផុតសម្រាប់អ្នកទិញ​ដែលមាន​ចក្ខុវិស័យវែងឆ្ងាយ។ សសរស្តម្ភសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា និងកិត្យានុភាពដ៏យូរអង្វែងរបស់តំបន់បឹងកេងកង១ (BKK1) ធានាបាននូវទស្សនវិស័យរយៈពេលវែង ដែលផ្តល់ផលចំណេញខ្ពស់។ តាមរយៈការបើកការដ្ឋានសាងសង់នាថ្ងៃនេះ យើងកំពុងផ្តល់ជូនអតិថិជនរបស់យើងនូវភាពជឿជាក់ទាំងស្រុងថា ការវិនិយោគរបស់ពួកគេមានសុវត្ថិភាព មាន​វឌ្ឍនភាពសកម្ម និងត្រៀមខ្លួនជាស្រេចក្នុងការទទួលបានតម្លៃអតិបរមា ខណៈដែលវិស័យនេះកំពុងបន្តបង្កើនល្បឿន ឆ្ពោះទៅរកគន្លងនៃកំណើនថ្មីមួយទៀត។

 

Nt R339 Copy

1

 

សម្រាប់ព័ត៌មានបន្ថែម និងការទស្សនា​បន្ទប់គំរូ សូមទំនាក់ទំនង៖

ទូរសព្ទ៖ +855 23 999 972 | អ៊ីមែល៖ gato@miraku-capital.com

ទីតាំងការិយាល័យលក់មហាវិថីព្រះនរោត្តម កែងផ្លូវ ៣៨០ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ

គេហទំព័រ៖ www.miraku-capital.com

 

Nt R364

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia