នៅថ្ងៃទី២២ខែកញ្ញានេះ ក្រសួងមហាផ្ទះបានចេញសេចក្ដីប្រកាសពីការប្រឡងប្រជែងជ្រើសរើសបេក្ខជនជំនាញបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យានិងឌីជីថលក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិកម្ពុជានិងមន្រ្តីពន្ធនាគារនៃក្រសួងមហាផ្ទៃ។
ក្រសួងមហាផ្ទៃជ្រើសរើសបេក្ខជនជំនាញបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យានិងឌីជីថលចំនួន១៥០នាក់សម្រាប់ការងារនៅអង្គភាពចំណុះក្រសួងមហាផ្ទៃដូចខាងក្រោមនេះ៖
១. អគ្គស្នងការនគរបាលជាតិ ចំនួន៤៨នាក់
២. អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ ចំនួន៤៥នាក់
៣. បណ្ឌិត្យសភានគបាលកម្ពុជា ចំនួន១០នាក់
៤. អគ្គនាយកដ្ឋានធនធានមនុស្ស ចំនួន៧នាក់
៥. អគ្គលេខាធិការដ្ឋាន ចំនួន៥នាក់
៦. អគ្គនាយកដ្ឋានភស្ដុភារនិងហិរញ្ញវត្ថុ ចំនួន៥នាក់
៧. អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចំនួន៥នាក់
៨. អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចំនួន៥នាក់
៩. អគ្គាធិការដ្ឋាន ចំនួន៥នាក់
១០. អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ចំនួន៥នាក់
១១. ក្រុមប្រឹក្សានីតិកម្ម ចំនួន៥នាក់
១២. អគ្គនាយកដ្ឋានពន្ធនាគារ ចំនួន៥នាក់
សូមបញ្ជាក់ផងដែរថាសសម្រាប់ការជ្រើសរើសក្របខណ្ឌមន្រ្តីនគបាលជាតិ បុរសត្រូវមានកម្ពស់១.៧០ម៉ែត្រឡើង ចំណែកស្រ្តីត្រូវមានកម្ពស់១.៦៥ម៉ែត្រឡើង។ ចំណែកលក្ខខណ្ឌជ្រើសរើសក្របខណ្ឌមន្រ្តីពន្ធនាគារ បុរសត្រូវមានសម្ពស់១.៦៧ម៉ែត្រឡើង ចំណែកស្រ្តីត្រូវមានកម្ពស់១.៥៧ម៉ែត្រឡើង។
សូមអានសេចក្ដីប្រកាសលម្អិតខាងក្រោមនេះ៖




