ប្រញាប់ដាក់ពាក្យ! ក្រសួងធំៗ២នេះ ប្រឡងជ្រើសរើសមន្រ្តីក្របខ័ណ្ឌច្រើននាក់ឲ្យចូលបម្រើការងារក្នុងក្រសួង
Toeuy HongAPRIL 9 20263.3 K views

សម្រាប់បងប្អូនដែលចង់បម្រើការងារនៅស្ថាប័នរដ្ឋ ឱកាសមកដល់ហើយខណៈក្រសួងធំៗគឺក្រសួងមុខងារសាធារណៈ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីក្របខ័ណ្ឌប្រភេទ ចំនួន រហូតដល់ទៅ៥២កន្លែង។

 

សម្រាប់មុខតំណែងគាំទ្រចំនួន ៥កន្លែង ដែលត្រូវជ្រើសរើសរួមមានដូចជា មន្រ្តីគណនេយ្យ មន្ត្រីសវនកម្ម មន្ត្រីគ្រប់គ្រងធនធានមនុស្ស និងមន្ត្រីព័ត៌មានវិទ្យា ដើម្បីចូលបម្រើការងារនៅអង្គភាពចំនួន៤។

 

ទន្ទឹមនេះ ការប្រឡងប្រជែង នឹងជ្រើសរើសបេក្ខជនដើម្បីបម្រើការងារក្នុងមុខតំណែងវិជ្ជាជីវៈក្នុងវិស័យការបរទេសនិងសហប្រតិបត្តិការអន្តរជាតិចំនួន ៤៧កន្លែង ដែលមានដូចជា មន្រ្តីការទូតជាន់ខ្ពស់ផ្នែកពិធីការ  មន្រ្តីការទូតជាន់ខ្ពស់ផ្នែកច្បាប់ មន្រ្តីការទូតជាន់ខ្ពស់ផ្នែកទំនាក់ទំនងអន្តរជាតិ មន្រ្តីការទូតជាន់ខ្ពស់ផ្នែកវិភាគ មន្រ្តីការទូតជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច មន្រ្តីការទូតជាន់ខ្ពស់ផ្នែកសារព័ត៌មាន និងមន្រ្តីការទូតជាន់ខ្ពស់ផ្នែកភាសាបរទេស ដើម្បីចូលបម្រើការងារនៅអង្គភាពចំនួន៤១ នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។

 

គួរបញ្ជាក់ផងដែរថាបេក្ខជនដែលចូលរួមក្នុងការប្រឡងប្រជែងក្លាយជាមន្ត្រីការទូតជាន់ខ្ពស់ ពោលគឺមុខតំណែងវិជ្ជាជីវៈការបរទេស នឹងត្រូវឆ្លងកាត់ការប្រឡងប្រជែងជា២ដំណាក់កាល គឺដំណាក់កាលវិញ្ញាសាសរសេរលើកទី១ និង ដំណាក់កាល វិញ្ញាសាសួរផ្ទាល់មាត់។ មានតែបេក្ខជនដែលបានប្រឡងជាប់វិញ្ញាសាសរសេរលើកទី១តែប៉ុណ្ណោះដែលនឹងត្រូវអនុញ្ញាតឱ្យចូលរួមប្រឡងវិញ្ញាសាសួរផ្ទាល់មាត់។ អ្វីដែលជាការកត់សម្គាល់បន្ថែមទៀតនោះគឺ បេក្ខជនមន្ត្រីការទូតជាន់ខ្ពស់ ត្រូវមានកម្រិតភាសាអង់គ្លេស IELTS 5.5 ឬសមមូល ឬបេក្ខជនដែលបានបំពេញការសិក្សាជាភាសាអង់គ្លេស។ ចង់ដឹងពីព័ត៌មានលម្អិតពីការប្រឡងជ្រើសរើសមន្រ្តីក្របខ័ណ្ឌសូមចុចនៅទីនេះ

 

ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមភ្ជាប់ជាមួយបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖

បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»

១.Telegram (https://mcsuat.mcs.gov.kh/)

២.Facebook (https://www.facebook.com/CivilServiceCambodia)

បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»

១.Telegram (https://t.me/CivilServiceNews31)

២.Facebook (https://www.facebook.com/Civil.Service.News)

Eoasv

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia