ខេត្ដសំណាង! ក្រុមហ៊ុនជប៉ុន ត្រៀមបោះទុនវិនិយោគប្រមាណ ៧០០ លានដុល្លារនៅខេត្ដ ១ នេះ
Bunthoeun KoemJULY 30 20265.6 K views

ក្រុមហ៊ុន MinebeaMitsumi Inc. ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសជប៉ុន មានផែនការវិនិយោគ ៦០០-៧០០ លានដុល្លារបន្ថែមទៀតសម្រាប់រយៈពេល១០ឆ្នាំជាបន្តនៃគម្រោងជំហានទី២របស់ខ្លួននៅខេត្តពោធិ៍សាត់។ បន្ទាប់ពីក្រុមហ៊ុននេះបានវិនិយោគសរុប ១៩០០លានដុល្លាររយៈពេល១៥ឆ្នាំនៅកម្ពុជា។

 

ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរវាងឯកឧត្ដម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល ជាមួយនឹងលោក យ៉ុស្ស៊ីហ៊ីសា កៃនឹម៉ា (Yoshihisa Kainuma) ប្រធាន និងនាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន MinebeaMitsumi Inc. កាលពីពេលថ្មីៗកន្លងទៅនេះ។

 

625126434 1310439647783505 8448513770832160012 N

 

នៅក្នុងសន្និសីទសារព័ត៌មានខាងលើឯកឧត្ដម កែ រតនៈ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានជឿជាក់និងបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាចំនួន ២ គឺនៅរាជធានីភ្នំពេញ និងខេត្ដពោធិ៍សាត់។ គម្រោងថ្មីនៅខេត្ដពោធិ៍សាត់បាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស បន្ទាប់ពីបានចាប់ផ្ដើមរយៈពេល ១ ឆ្នាំកន្លង ឥឡូវនេះមានបុគ្គលិកចំនួន ៤០០ នាក់កំពុងបម្រើការនៅក្នុងក្រុមហ៊ុន។

 

ដោយឡែកលោក យ៉ុស្ស៊ីហ៊ីសា កៃនឹម៉ា បានសម្ដែងនូវក្ដីរំភើបដែលបានបើកប្រតិបត្ដិការរោងចក្រនៅក្នុងខេត្ដពោធិ៍សាត់ដោយជោគជ័យ។ យើងសូមស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះយុវជន យុវនារី ដែលមានទេពកោសល្យ មានភ័ព្វសំណាង និងមានមហិច្ឆតា ដើម្បីចូលរួមជាមួយក្រុមហ៊ុនយើង ដើម្បីពង្រីករោងចក្រ និងចូលរួមអភិវឌ្ឍកម្ពុជាផងដែរ។ ក្រៅពីនោះលោកក៏បានថ្លែអំណរគុណដល់ឯកឧត្ដម កែវ រតនៈ និងរាជរដ្ឋាភិបាលកម្ពុជា​ដែលតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន MinebeaMitsumi Inc. នៅកម្ពុជា។

 

460535257 1041209841337941 7563616726167155265 N

 

សូមជម្រាបថា ក្រុមហ៊ុន MinebeaMitsumi, Inc. គឺជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់មេកានិច និងឧបករណ៍អេឡិចត្រូនិចចម្រុះជាតិសាសន៍របស់ប្រទេសជប៉ុន។ ក្រុមហ៊ុននេះមានទីតាំងរោងចក្រចំនួន ២ កន្លែងរួមមាន៖ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលបានចាប់ផ្ដើមតាំងពីឆ្នាំ២០១១ និងនៅក្នុងខេត្ដពោធិ៍សាត់បានដំណើរការកាលពីពេលកន្លងទៅនេះ៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia