សម្លេងបេះដូងសប្បុរសធម៌របស់ក្រុមហ៊ុន មីដាស ហ្វូដ ខេមបូឌា តែងបន្លឺឡើងជាប្រចាំ ដោយអង្រួនចិត្តថ្នាក់ដឹកនាំ បុគ្គលិក តំណាងចែកចាយ និងអតិថិជនមីដាសទាំងអស់ ឲ្យបន្តបេសកកម្មមនុស្សធម៌ប្រចាំខែជាមួយស្ថាប័ននានា ជាពិសេសគឺ សកម្មភាពផ្តល់ជំនួយឥតឈប់ឈរដល់កុមារទាំង ១៦៨ នាក់នៅ មណ្ឌលមែកឈើ។ នេះជាសកម្មភាពចែករំលែកក្ដីស្រលាញ់ Midass លើកទី៤០ ជាមួយមណ្ឌលមែកឈើ។ សប្បុរសធម៌ Midass នៅតែបន្តជានិច្ច!!
កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅនេះ ក្រុមហ៊ុនមីដាស បានរៀបចំកម្មវិធីសប្បុរសធម៌លើកទី៤០ របស់ខ្លួន ដោយរួមដំណើរជាមួយថ្នាក់ដឹកនាំ និងបុគ្គលិក នាំយកជំនួយទៅចែកជូនកុមារ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកនៅមណ្ឌលមែក ឈើដោយផ្ទាល់។ លោក សៀង វិរៈ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន មីដាស ហ្វូដ ខេមបូឌា បានបញ្ជាក់យ៉ាងច្បាស់ថា៖ «នេះជាកម្មវិធីសប្បុរសធម៌ដែលត្រូវបានធ្វើឡើងជាប្រចាំជាមួយស្ថាប័ននានានៅកម្ពុជា ក្រោមប្រធានបទ សកម្មភាពចែករំលែក ក្ដីស្រលាញ់Midass លើកទី ៤០ សប្បុរសធម៌ Midass នៅតែបន្តជានិច្ច!! ហើយពីពេលថ្មីៗនេះ ក្រុមហ៊ុនក៏ទើបតែ បានចែករំលែកក្តីស្រលាញ់នេះនៅស្ថានីយដឹកអ្នកដំណើរ វិរៈប៊ុនថាំ ដល់អ្នកដំណើរជាង ២០០០ នាក់ និងប្រជាពលរដ្ឋជាង ៥០០ នាក់នៅវត្តភូមិថ្មី ស្រុកអង្គស្នួលអំឡុង ពេលបុណ្យភ្ជុំបិណ្ឌថ្មីៗនេះផងដែរ។ យើងពិតជាមាន ក្ដីរីករាយ យ៉ាងខ្លាំងក្នុងការចូលរួមចំណែកធ្វើកិច្ចការងារសង្គម។ កម្មវិធីនេះត្រូវបានធ្វើឡើង ជាប្រចាំខែ ដើម្បីឆ្លើយតបទៅនឹងទស្សនៈ វិស័យវែងឆ្ងាយរបស់ក្រុមហ៊ុន ក្នុងការបន្តកិច្ចការមនុស្សធម៌ ជួយដល់ជនដែលត្រូវការជំនួយ»។
សូមបញ្ជាក់ថា ក្រុមហ៊ុន មីដាស ហ្វូដ ខេមបូឌា ត្រូវបានមហាជនលើកសរសើរមិនដាច់ពីមាត់ថាជា ក្រុមហ៊ុនគំរូ ឈានមុខគេ មួយទាំងបច្ចេកវិទ្យាផលិតនំ និងការផ្តល់ជំនួយសប្បុរសធម៌ដ៏សកម្មនៅកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុន ក្នុងស្រុកដែលឈានមុខគេ គ្រប់ផលិតផល មីដាសទាំងអស់ គឺផលិតក្នុងប្រទេសកម្ពុជា និងផ្តោតចម្បងសំខាន់ភាគ ច្រើនក្នុងការប្រើប្រាស់ វត្ថុធាតុដើមក្នុងស្រុក ដើម្បីចូលរួមលើកស្ទួយកសិផល និងសេដ្ឋកិច្ចជាតិកម្ពុជា។ ការផ្តល់ ជំនួយប្រចាំខែដល់មណ្ឌលមែកឈើ គឺជាភស្តុតាងដ៏រស់រវើក ដែលឆ្លុះបញ្ចាំងពី ការចែករំលែកក្តីស្រឡាញ់ និង លើកទឹកចិត្តដល់កុមារកម្ពុជាលើការអប់រំ ដែលស្របនឹងពាក្យស្លោករបស់ក្រុមហ៊ុនថា មីដាស ចែករំលែក ភាពរីករាយជាមួយនឹងអ្នក!
លោក ផន ផល្លា ដែលជាប៉ាប៉ារបស់កូនៗនៅមណ្ឌលមែកឈើ បានលើកឡើងថា៖ សូមអរគុណដល់ក្រុមហ៊ុនមីដាសសម្រាប់ កម្មវិធីនាថ្ងៃនេះ។ ក្រុមហ៊ុនមីដាស ជាក្រុមហ៊ុនដែលគិតគូរលើ សុវត្ថិភាព និងសុខភាពជូនអតិថិជនតាមរយៈការផ្គត់ផ្គង់ នំជាង២០ប្រភេទនៅទូទាំងប្រទេស ជាពិសេសក្រុមហ៊ុនបានយកចិត្តទុកដាក់ជាសំខាន់លើកុមារ រាល់ការទទួលទាននំរបស់ ក្រុមហ៊ុន។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនមានចង្វាក់ផលិតកម្មឈានមុខ និងទំនើបមួយប្រកបដោយស្ដង់ដាអន្តរជាតិដើម្បីផលិត និងផ្គត់ផ្គង់នំទូទាំងប្រទេសកម្ពុជាប្រកបដោយការគិតគូរជាទីបំផុត។
នៅក្នុងកម្មវិធីផ្តល់ជំនួយលើកទី៤០នេះ ក្រុមហ៊ុនបានឧបត្ថម្ភ នំ ៣០ កេស រួមមាន៖ នំម្នាស់ដុតឈីស, នំប៉័ងសាំងវិចគៀបប៊័រក្រែមទឹកដោះគោ, នំដំបងឥន្ទធនូ និងនំដំឡូងបង្គាស្រស់។ លើសពីនេះ ក្រុមហ៊ុន ក៏បានផ្តល់ ប៊ិក និងសៀវភៅ ដល់កុមារទាំង ១៦៨ នាក់ ព្រមទាំងមានកម្មវិធីចែករង្វាន់លើកទឹកចិត្តដល់ សិស្សពូកែប្រចាំមណ្ឌល ចំនួន ៣ នាក់ថែមទៀតផង។
ក្រុមហ៊ុនមីដាសដែលបង្កើតឡើងតាំងពីឆ្នាំ ២០១៨ មក តែងយកចិត្តទុកដាក់ខ្ពស់ក្នុងការផលិតនំដ៏មានឱជារសឈ្ងុយឆ្ងាញ់ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបជាមួយម៉ាស៊ីនវេចខ្ចប់ស្វ័យប្រវត្តិ ២៨ គ្រឿង និងដំណើរការក្នុងបរិវេណរោងចក្រដែល គ្មានធូលីកម្រិត ១០០,០០០។ ក្រុមហ៊ុនមានទិន្នផលប្រចាំឆ្នាំសរុបលើសពី ១៥,០០០ តោន និងផ្តល់ការងារសរុប ជូនដល់កម្មករ និងបុគ្គលិកជាង ៦០០នាក់។ នំមីដាស មិនត្រឹមតែជាអាហារសម្រន់ ដែលមានរសជាតិឆ្ងាញ់ និងលក់ដាច់ លេខ១ទូទាំងប្រទេសប៉ុណ្ណោះនោះទេ តែជារសជាតិ នៃមោទនភាពជាតិ។ រោងចក្រទី៣ និងអគារការិយាល័យដ៏ទំនើប របស់យើងនឹងត្រូវបានបញ្ចប់ការដ្ឋាននាសាងសង់ពេលដ៏ខ្លីខាងមុខ ដោយនឹងបង្កើនសក្តានុពលនៃការផលិត និងបន្តផលិត នំរសជាតិថ្មីៗដ៏ច្រើនសម្បូរបែបបន្ថែមទៀតដើម្បីបំពេញតម្រូវការទីផ្សារទូទាំងប្រទេសកម្ពុជា ហើយអគារការិយាល័យ និងរោងចក្រថ្មីនេះ នឹងផ្តល់ការងាររាប់រយកន្លែងបន្ថែមទៀតជូនដល់ប្រជាជនកម្ពុជា។
បន្ថែមពីនេះ លោក សៀង វិរៈ បានលើកបន្ថែមថា៖ «ក្រុមហ៊ុន មីដាស ជាក្រុមហ៊ុន ល្បីល្បាញលើការផលិតនំដ៏មាន ឱជារសឈ្ងុយឆ្ងាញ់បម្រើដល់សេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ហើយក្រុមហ៊ុន តែងលើកទឹកចិត្ត បុគ្គលិកគ្រប់ជាន់ថ្នាក់ តំណាងចែកចាយ និងអតិថិជនទាំងអស់ ឲ្យចូលរួមធ្វើសកម្មភាពជួយដល់សង្គមជាមួយគ្នា។ ហើយការចូលរួមផ្តល់ជំនួយសប្បុរសធម៌ដល់មណ្ឌលមែកឈើនេះ គឺជាកាយវិការនៃការយកចិត្តទុកដាក់ដ៏ប្រពៃ ចំពោះកុមារដែលជាទំពាំងស្នងឫស្សីរបស់កម្ពុជា ព្រោះកុមារទាំងអស់នឹង ដើរតួនាទីដ៏សំខាន់ក្នុងការជួយដល់ ការអភិវឌ្ឍប្រទេសជាតិកម្ពុជានាពេលអនាគត»។ ហើយលោកក៏បានផ្តាំផ្ញើដល់កុមារក្នុងមណ្ឌលទាំងអស់ឲ្យខិតខំរៀនសូត្រ ប្រកាន់ខ្ជាប់អនាម័យខ្ពស់ក្នុងការរស់នៅ និងជ្រើសរើសបរិភោគនំចំណីណាដែលផ្តល់អាហារូបត្ថម្ភ និងមានស្ដង់ដារផលិត ខ្ពស់លំដាប់អន្តរជាតិ ដូចជានំមីដាសជាដើម។សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងផ្នែកផ្សព្វផ្សាយនៃក្រុមហ៊ុន មីដាស៖ 061 288 666, លោក សៀង វិរៈ (តេលេក្រាម) ដើម្បីភ្ជាប់ទំនាក់ទំនង និងគាំទ្រសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុនមីដាស សូមចូលទៅកាន់ហ្វេសប៊ុក Midass Cambodia និង TikTok៖ Midass Cambodia