ពូកែច្នៃណាស់! បុរសជនជាតិអាមេរិក២រូប យកទឹកដូងច្នៃដាក់កញ្ចប់អាចលក់បានថ្លៃជាងតម្លៃដើម៣ដង
ធី ស្រីល័ក្ខJANUARY 23 202619 views

ផ្លែដូងជាទូទៅតម្លៃរបស់វាក្នុងមួយផ្លែខ្ពស់បំផុតត្រឹម ៣,៥០០រៀលប៉ុណ្ណោះ ប៉ុន្តែប្រសិនចេះកែច្នៃ បន្តិចតម្លៃវាអាចលើសពីនេះច្រើន ជាក់ស្តែងដូចបុរសជនជាតិអាមេរិករូបនេះ បានរកឃើញគំនិតច្នៃ ទឹកដូងដាក់កញ្ចប់អាចលក់បានតម្លៃជិត៣ដុល្លារនិងមានដល់តម្លៃ ៨ដុល្លារ បើធៀបទៅនឹង តម្លៃដូងធម្មតាគឺខ្ពស់ជាង៣ដងឯណោះ។

 

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា Michael Kirban និង Ira Liran គឺជាអ្នកផ្តួចផ្តើមគំនិតក្នុងការច្នៃប្រឌិតយកទឹកដូងច្នៃដាក់ជាកញ្ចប់នេះ ដោយដើមឡើយពួក គាត់បានជួបនឹងស្ត្រីជនជាតិប្រេស៊ីលមករស់នៅអាមេរិកម្នាក់ ពេលនោះពួកគាត់បានជជែកនិង និយាយគ្នាយ៉ាងច្រើនហើយបានសួរនាំពីអ្វីដែលស្ត្រីជនជាតិប្រេស៊ីលរូបនេះទឹកជាងគេនៅស្រុក កំណើតរបស់នាង ពេលនោះគាត់ឆ្លើយថាគាត់នឹករសជាតិទឹកដូង។ ក្រោយស្តាប់ដល់ចំណុចនេះ Michael Kirban និង Ira Liran ក៏ចាប់ផ្តើមគិតដល់ការនាំយកទឹកដូងមកលក់នៅ សហរដ្ឋអាមេរិក ទើបគាត់បានចុះទៅប្រទេសប្រេស៊ីលដើម្បីមើលពីលទ្ធភាពដែលអាចធ្វើបាន។

B9a60f68 2650 4404 B2c4 3396188c2175

លុះនៅក្នុងឆ្នាំ ២០០៤ លោក Michael Kirban និង Ira Liran ក៏បានចាប់ផ្តើមបោះទុនវិនិយោគបង្កើតអាជីវកម្មកែច្នៃទឹកដូងឈ្មោះ The Vita Coco លេចចេញជារូបរាងឡើង។ ប៉ុន្តែការចាប់ផ្តើមនេះមិនបានរលូនស្រួលភ្លាមៗនោះទេ ពោលគឺនៅពេលចាប់ផ្តើមឡើងដំបូងម្ចាស់ អាជីវកម្មពីររូបនេះជួបប្រទះបញ្ហាជាច្រើនជាពិសេសការវាយលុកទីផ្សារ ព្រោះប្រជាជនប្រេស៊ីលភាគ ច្រើនមិននិយមការបរិភោគភេសជ្ជៈដាក់កញ្ចប់បែបនេះនោះទេ ចំណែកទីផ្សារអាមេរិកវិញរឹតតែពិបាក ព្រោះប្រជាជនភាគច្រើនគេនិយមតែញ៉ាំភេសជ្ជៈ Coca Cola និង PepsiCo ប៉ុណ្ណោះ។

6cd077aa 49c4 4630 A2c6 8e38b2960855

ថ្វីបើជួបបញ្ហាទៅលើទីផ្សារប៉ុន្តែ លោក Michael Kirban និង Ira Liran មិនបានបញ្ឈប់ក្តី សង្ឃឹមសហគ្រិនរបស់ខ្លួននោះទេ ផ្ទុយទៅវិញនៅពេលបរាជ័យក្នុងទីផ្សារប្រទេសអឺរ៉ុប គាត់ បានងាកមកចាប់យកទីផ្សារប្រទេសអាស៊ីវិញដូចជា ប្រទេសស្រីលង្កា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ និង ប្រទេសហ្វីលីពីន ជាដើម។ ក្រោយឆ្លងកាត់ភាពលំបាកអស់ជាង ៥ឆ្នាំ នៅក្នុងឆ្នាំ ២០០៩ ក្រុម ហ៊ុនទឹកដូង The Vita Coco ចាប់ផ្តើមឡើងកូដពេញតំបន់អាស៊ី និងបានវិវត្តខ្លួនក្លាយទៅជាក្រុម ហ៊ុនតម្លៃ ១ពាន់លានដុល្លារក្នុងរយៈពេលដ៏ខ្លី។

 

បើគិតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន The Vita Coco អាចរកចំណូលបាន ៤២៧,៧៩ លានដុល្លារនិងកំពុងវាយលុកទីផ្សារ ៣១ប្រទេស គិតត្រឹមឆ្នាំ២០១៦ ។ គួរបញ្ជាក់ផងដែរថា គំនិត ច្នៃប្រឌិតនេះបង្ហាញឱ្យឃើញថាផលិតផលមួយចំនួនដែលយើងឃើញថាវាធម្មតាៗនេះ ប្រសិនបើ យើងចេះច្នៃអាចរកចំណូលបានច្រើនណាស់ ជាក់ស្តែងដូចផ្លែដូងនេះនៅកម្ពុជាយើងក៏មានធនធាន ស្រាប់ប្រសិនបើមានអ្នកធ្វើបាន វាអាចបង្កើតឱកាសការងារជួយដល់ប្រជាជនជាច្រើននាក់ និង បានជួយលើកតម្លៃផលិតផលខ្មែរ ក៏ដូចជារួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិថែមទៀតផង៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia