ត្រឡប់មកជាថ្មីកាន់តែអស្ចារ្យ! MHERO និង VOYAH រៀបចំព្រឹត្តិការណ៍ Roadshow លើកទី២ នៅ AEON Sen Sok ជាមួយការផ្ដល់ជូនត្រឡប់វិញរហូតដល់ $5,000
Sakada KhonSEPTEMBER 12 2026

បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់អតិថិជន និងអ្នកនិយមវិស័យយានយន្តក្នុងព្រឹត្តិការណ៍កន្លងទៅ MHERO Cambodia និង VOYAH Cambodia បានវិលត្រឡប់មកជួបអ្នកទាំងអស់គ្នាជាថ្មីម្តងទៀត ជាមួយនឹងព្រឹត្តិការណ៍ Roadshow លើកទី២ ដែលប្រព្រឹត្តទៅនៅផ្សារទំនើប AEON Mall Sen Sok រយៈពេល ២ ថ្ងៃពេញ ចាប់ពីថ្ងៃទី១២ ដល់ ១៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ។

ការត្រឡប់មកវិញលើកនេះ មិនត្រឹមតែនាំមកនូវវត្តមានរថយន្តទំនើបៗនោះទេ ប៉ុន្តែថែមទាំងផ្តល់នូវបទពិសោធន៍ថ្មីប្លែក និងការផ្តល់ជូនពិសេសដែលមិនធ្លាប់មានពីមុនមក។

Photo 2026 09 12 14.15.59

អ្វីខ្លះដែលពិសេសក្នុងព្រឹត្តិការណ៍ Roadshow លើកទី២ នេះ?

  • ការផ្តល់ជូន Cashback ធំមិនធ្លាប់មាន៖ សម្រាប់អតិថិជនដែលមានបំណងចង់ក្លាយជាម្ចាស់រថយន្តកំពូលបច្ចេកវិទ្យា MHERO ឬ VOYAH គ្រាន់តែធ្វើការកក់រថយន្តក្នុងអំឡុងពេល Event ទាំងពីរថ្ងៃនេះ នឹងទទួលបានប្រាក់ត្រឡប់មកវិញ (Cashback) ភ្លាមៗរហូតដល់ $5,000

  • បើកបរសាកល្បងដោយផ្ទាល់ (Test Drive)៖ ឱកាសល្អសម្រាប់អ្នកចង់ដឹងច្បាស់ពីសមត្ថភាពពិត! លោកអ្នកអាចចុះឈ្មោះបើកបរសាកល្បងផ្ទាល់ ដើម្បីស្វែងយល់ពីកម្លាំងម៉ាស៊ីន ប្រព័ន្ធសុវត្ថិភាព មុខងារបច្ចេកវិទ្យាឆ្លាតវៃ និងភាពប្រណីតនៃរថយន្តនីមួយៗ។

  • ការដាក់បង្ហាញ MHERO 817 Accessories ជាលើកដំបូង៖ សម្រាប់អ្នកដែលស្រឡាញ់ការតុបតែងបន្ថែម កម្មវិធីលើកនេះមានការតាំងបង្ហាញគ្រឿងបន្លាស់សុទ្ធ (Genuine Accessories) នៃម៉ូឌែល MHERO 817 ដែលនាំចូលផ្ទាល់ពីរោងចក្រ ដើម្បីឱ្យអតិថិជនបានទស្សនា និងស្វែងយល់កាន់តែលម្អិតពីភាពរឹងមាំ និងភាពទាក់ទាញ។

  • រង្វាន់ និងវត្ថុអនុស្សាវរីយ៍ជាច្រើន៖ មិនថាអញ្ជើញមកទស្សនា ឬសាកល្បងបើកបរនោះទេ អ្នកចូលរួមទាំងអស់សុទ្ធតែមានឱកាសឈ្នះរង្វាន់ និងទទួលបានកាដូអនុស្សាវរីយ៍ពិសេសៗពីកម្មវិធីត្រឡប់ទៅផ្ទះវិញផងដែរ។

  • ប្រសិនបើលោកអ្នកកំពុងស្វែងរករថយន្តទំនើបដែលរួមបញ្ចូលទាំងបច្ចេកវិទ្យា កម្លាំង និងផាសុកភាព កុំភ្លេចឆ្លៀតឱកាសចុងសប្តាហ៍នេះទៅចូលរួមទស្សនាដោយផ្ទាល់នៅ AEON Mall Sen Sok

    Photo 2026 09 12 14.16.53

    Photo 2026 09 12 14.17.30

    Photo 2026 09 12 14.18.01

    Photo 2026 09 12 14.18.22

    Photo 2026 09 12 14.18.47

    Photo 2026 09 12 14.19.03

    Photo 2026 09 12 17.37.26

    Photo 2026 09 12 17.37.51

    Photo 2026 09 12 17.38.33

    Photo 2026 09 12 17.38.54

    សម្រាប់ព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចទាក់ទងបានតាមរយៈលេខទូរស័ព្ទ៖ 014 898 899014 989 888

    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2026 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia