តម្លៃធូរប្រហែលឡាន១ទឹក! តស់មកដឹងតម្លៃរថយន្ត កូនកាត់អង់គ្លេស-ចិន MG ខណៈរូបរាងស្អាតខ្លាំង
THATSORNA NOVFEBRUARY 28 2024843 views

ប្រិយមិត្តដែលតែងតែគាំទ្ររថយន្ត MG និងហ្វេនៗដែលតែងតែនិយមចូលចិត្តឡានបែបស្ពរ​ ប្រហែលជាឈរជើងលែងនឹងហើយ ខណៈពេលនេះរថយន្តកូនកាត់អង់គ្លេស ចិន MG ZS  ជាមួយរូបរាងស្អាតកប់ ជាមួយតម្លៃជាង២ម៉ឺនដុល្លារនៅខ្មែរ។

1

យោងតាមការចុះផ្សាយលើផេកផ្លូវការ MG Cambodia កាលពីពេលកន្លងទៅនេះបានឱ្យដឹងថា ឱកាសល្អសម្រាប់អតិថិជនដែលកំពុងស្វែងរករថយន្តលក្ខណៈគ្រួសារដែលមានភាពទំនើបទាន់សម័យ, ធំទូលាយ, រឹងមាំធន់គុណភាពល្អ, ប្រព័ន្ធសុវត្ថិភាពខ្ពស់ និងមានតម្លៃដ៏ល្អចាប់ពី $27,xxx ប៉ុណ្ណោះ។​ ទន្ទឹមនឹងនេះដែរ បងប្អូននឹងទទួលអត្ថប្រយោជន៍ជាច្រើនដូចជា៖

4

  • ប្រព័ន្ធ keyless entry ដែលចេញចូលរថយន្តដោយមិនបាច់ប្រើសោរ
  • សោរ smart key ដែលអាចបញ្ឆេះឡានដោយមិនបាច់ប្រើសោរ
  • camera 360 ដែលបង្ហាញពីទិដ្ឋភាពជុំវិញរថយន្តពេលចតដែលជួយឱ្យកាន់តែសុវត្ថិភាព
  • ភ្លើងអូតូ និងភ្លើងកាត់អ័ព្ទរេតាមចង្កូត
  • កញ្ចក់ក្តោបអូតូដែលអមដោយចង្កៀង LED ដ៏ស្រស់ស្អាតនិងទាន់សម័យ

6

  • កុងទ័រឌីជីថលដ៏ទំនើប និងផ្តល់នូវពត៌មានរថយន្តបានច្បាស់ល្អ
  • អេក្រង់កម្សាន្តទំហំ 10.1 អ៊ីញ ភ្លីច្បាស់ត្រជាក់ភ្នែក
  • ដំបូលលើបើកបានធំល្អបែប Panoramic Sunroof
  • ប្រព័ន្ធសុខវត្ថិភាពដូចជា: ពោងសុវត្ថិភាព, ប្រព័ន្ធជំនួយពេលចុះចំណោត និងឡើងទួលខ្ពស់, ហ្វ្រាំងដៃអេឡិចត្រូនិច, ផ្សេងៗ។

3

ប្រសិនបើលោកអ្នកចង់បានរថយន្តប្រភេទ SUV ខ្នាតតូចដែលមានភាពស្រស់ស្អាត, មិនចំណាយច្រើនលើតម្លៃដើម ហើយទទួលបាននូវការធានារហូតដល់រយៈពេលយូរជាមួយ និងមុខងារប្រើប្រាស់ច្រើនជាងដៃគូរប្រជែង នោះរថយន្ត MG ZS នឹងក្លាយជាជម្រើសដ៏ល្អសម្រាប់លោកអ្នក។ ដូច្នេះ ម៉ូឌែល MG ZS គឺមានល័ក្ខខណ្ឌគ្រប់គ្រាន់ដែលបង្ហាញថាវាពិតជាជម្រើសល្អ ជាពិសេសគឺការបំពាក់ជាមួយឧបករណ៍ប្រើប្រាស់ទំនើបៗ សុវត្ថិភាពខ្ពស់ដែលធ្វើឱ្យរថយន្ត MG ZS លក់ដាច់ខ្លាំងបំផុតនៅក្នុងទីផ្សារប្រទេសអូស្ត្រាលី និងប្រទេសកម្ពុជា៕

2

5

6

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia