Metfone បង្ហាញប្រូម៉ូសិនអ៊ីនធឺណិត Fiber ថ្មី ជាមួយ WiFi 6 ដំឡើងឥតគិតថ្លៃ និងអត្ថប្រយោជន៍ពិសេស!

ភ្នំពេញ, Metfone បានប្រកាសដាក់ឱ្យប្រើប្រាស់ប្រូម៉ូសិនថ្មីសម្រាប់សេវាអ៊ីនធឺណិត Fiber ដែលផ្តល់ល្បឿនលឿន តម្លៃសមរម្យ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជន។

10

កញ្ចប់សេវានេះផ្តល់ល្បឿន 100Mbps ត្រឹមតែ $18 ក្នុងមួយខែ សាកសមសម្រាប់ការងារ ការសិក្សា ការមើលវីដេអូ និងលេងហ្គេមអនឡាញ។ អតិថិជនក៏នឹងទទួលបាន Router WiFi 6 (ខ្ចីប្រើ) ដែលជាបច្ចេកវិទ្យាថ្មី អាចផ្តល់ល្បឿនលឿន សញ្ញាធំទូលាយ និងមានស្ថេរភាពខ្ពស់សម្រាប់ការភ្ជាប់ឧបករណ៍ជាច្រើនក្នុងពេលតែមួយ។

ក្នុងប្រូម៉ូសិននេះ ក្រុមហ៊ុនផ្តល់ជូន ដំឡើងឥតគិតថ្លៃ និង មិនចាំបាច់ដាក់ប្រាក់កក់ ធ្វើឱ្យអតិថិជនអាចចាប់ផ្តើមប្រើប្រាស់បានយ៉ាងងាយស្រួល។

បន្ថែមពីនេះ អតិថិជនដែលជ្រើសរើសបង់ប្រាក់ជាមុន នឹងទទួលបានអត្ថប្រយោជន៍បន្ថែម៖

បង់ជាមុន 6 ខែ ទទួលបាន FREE 1 ខែ

បង់ជាមុន 12 ខែ ទទួលបាន FREE 3 ខែ និង កាមេរ៉ាសុវត្ថិភាពក្នុងផ្ទះ 1 គ្រឿង FREE

11

បទពិសោធន៍ថ្មីជាមួយ Router WiFi 6 ដែលជាបច្ចេកវិទ្យាថ្មី ផ្តល់អត្ថប្រយោជន៍ដូចជា៖

  • ល្បឿនលឿនជាងមុន សម្រាប់ឧបករណ៍ភ្ជាប់ច្រើន
  • ការគ្របដណ្តប់សញ្ញាធំទូលាយ និងមិនរអាក់រអ៊ួ
  • កាត់បន្ថយភាពយឺតពេល (Low Latency) សម្រាប់លេងហ្គេម និង Video Call
  • គាំទ្រការប្រើប្រាស់ Smart Home និងការងារអនឡាញ

12

ប្រូម៉ូសិនពិសេសនេះ មានសុពលភាពចាប់ពីថ្ងៃផ្សាយដំណឹងតនេះទៅ ។ សូមអញ្ជើញមកចុះឈ្មោះឱ្យបានឆាប់ ដើម្បីទទួលបានអត្ថប្រយោជន៍ និងការបញ្ចុះតម្លៃពិសេសនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
លេខទូរស័ព្ទ៖ 0976​097097
 Facebook Page https://www.facebook.com/share/1B2hTTjcp5/?mibextid=wwXIfr

 Telegram Channel: https://t.me/Metfone_WiFi

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia