ចង់ទិញទេ? អាវជើងឯកបាល់ទាត់ Messi ទាំង៦នេះ នឹងដាក់ដេញថ្លៃ ក្នុងតម្លៃអាចលើស ១០លា.ន$
Kan DaraNOVEMBER 22 2023159 views

អាវក្រុមជម្រើសជាតិអាហ្សង់ទីនចំនួន៦ ដែលជើងឯកបាល់ទាត់​ Lionel Messi បានពាក់អំឡុងការប្រកួត FIFA World Cup 2022 នៅប្រទេសកាតា នឹងត្រូវដាក់ឱ្យដេញថ្លៃនៅក្នុងខែធ្នូនេះ​ ខណៈតម្លៃត្រូវបានគេប៉ាន់ស្មានថាច្រើនជាង ១០លានដុល្លារឯណោះ។

 

Xx

 

យោងតាមក្រុមហ៊ុនដេញថ្លៃដ៏ធំ Sotheby បានឲ្យដឹងថា អាវរបស់កីឡាករ Messi នឹងត្រូវដាក់ដេញថ្លៃ និងបង្ហាញជាសាធារណៈពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ។ ប្រសិនបើការបានតម្លៃលើសទឹកប្រាក់ ១០លានដុល្លារ នោះវានឹងក្លាយជាវត្ថុអនុស្សាវរីយ៍កីឡាដែលមានតម្លៃថ្លៃបំផុត មិនធ្លាប់មានការដាក់លក់ដេញថ្លៃពីមុនមក។ រីឯប្រាក់ដែលបានមកពីការដេញថ្លៃនេះ នឹងត្រូវបែងចែកមួយផ្នែកបិរច្ចាគទៅគម្រោង UNICAS ដែលជាគំនិតផ្តួចផ្តើមជាមួយមន្ទីពេទ្យកុមារ Barcelona ដែលនឹងជួយដល់កុមារមានជំងឺកម្រៗ។

 

សស

 

គួរជម្រាបផងដែរថា អាវទាំង​ ៦ ជាអាវសរុបពេញមួយព្រឹត្តិការណ៍ដែល Messi បានពាក់លេងការប្រកួតតាំងពីប្រកួតទល់នឹងក្រុមអារ៉ាប៊ីសាអូឌីត, ម៉ិកស៊ិក, ប៉ូឡូញ, អូស្ត្រាលី, ហូឡង់, ក្រូអាស៊ី និងបារាំង។ ក្រុមអាហ្សង់ទីនគ្រង់ជើងឯកពានរង្វាន់ World Cup 2022 ដោយយកឈ្នះលើបារាំងលទ្ធផលបាល់កាត់សេចក្តី ១១ម៉ែត្រ ៤-២ ក្រោយការប្រកួតស្មើលទ្ធផល ៣-៣ ក្នុងកីឡដ្ឋាន Lusail ទីក្រុងដូហារ ប្រទេសកាតា៕

 

Jqhiffhjy5nodl3jef7i

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)