នៅក្នុងបរិបទដែលពិភពលោកកំពុងធ្វើដំណើរយ៉ាងលឿនទៅកាន់បដិវត្តន៍ឧស្សាហកម្មទី ៤ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI (Artificial Intelligence) បានក្លាយជាកម្លាំងចលករដ៏មានឥទ្ធិពលបំផុត។ ក្នុងនោះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានសង្កត់ធ្ងន់ថា ការចេះប្រើប្រាស់ AI លែងជា "ចំណេះដឹងបន្ថែម" ទៀតហើយ ប៉ុន្តែវាគឺជា "អាវុធដាច់ខាត" ដែលយុវជនខ្មែរត្រូវតែមាន ដើម្បីកុំឱ្យចាញ់ប្រៀបគេលើឆាកអន្តរជាតិ។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អប់រំ (Mengly J. Quach Education) បានមានប្រសាសន៍ ក្នុងវីឌីអូចែកលែកចំណេះដឹងនាពេលថ្មីៗនេះយ៉ាងដូច្នេះថា៖ «សម័យឥឡូវគេប្រើ AI ប្រសិនបើមិនចេះ AI ទេក្មួយចាញ់ប្រៀបគេហើយ។ សព្វថ្ងៃខ្មែរយើង AI លឿនណាស់ ប៉ុន្តែលឿនតែចង្កោមអ្នកមានលទ្ធភាពប៉ុន្មាននាក់នៅក្នុងក្រុងប៉ុណ្ណោះ។ […] AI កំពុងកែប្រែពិភពលោកឲ្យទៅមុខ បើយើងចាប់មិនបាន យើងចាញ់គេ។ ហើយបច្ចុប្បន្ននេះជាជំនាញដែលក្មួយគួរតែអភិវឌ្ឍន៍ បើយើងមិនអភិវឌ្ឍន៍ខ្លួនឯងទេ បច្ចេកវិទ្យានឹងជំនួសតំណែងយើង»។
យ៉ាងណាមិញ អ្នកឧកញ៉ា វេជ្ជបណ្ឌិត បានបន្ថែមទៀតថា ទោះបីជាបច្ចេកវិទ្យា AI មានសមត្ថភាពអាចមកជំនួសតួនាទីការងារស្ទើរតែគ្រប់វិស័យក៏ដោយ ប៉ុន្តែវាមិនអាចជំនួសនូវអត្តចរិត សីលធម៌ ភាពច្នៃប្រឌិត ភាពជាអ្នកដឹកនាំ និងការយល់ចិត្តដែលជាគុណតម្លៃពិតនៃមនុស្សជាតិបានឡើយ។ ហេតុនេះ យុវជនត្រូវតែសិក្សាស្វែងយល់ពីមនុស្សសាស្ត្រឱ្យបានស៊ីជម្រៅ និងមិនត្រូវពឹងផ្អែកលើ AI ទាំងស្រុងរហូតបាត់បង់អត្តសញ្ញាណខ្លួនឯងនោះទេ ពោលគឺត្រូវប្រើប្រាស់ AI ក្នុងនាមជាឧបករណ៍ជំនួយដ៏ឆ្លាតវៃ ដើម្បីពង្រឹងសមត្ថភាពខ្លួនឯងឱ្យកាន់តែប្រសើរ ព្រោះបច្ចេកវិទ្យាមិនអាចមកជំនួសវត្តមានរបស់មនុស្សបានឡើយ ប្រសិនបើយើងដឹងពីរបៀបប្រើប្រាស់វាដោយបញ្ញា។
គួរជម្រាបផងដែរថា ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) និង មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ដែលជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលសិស្សានុសិស្សឱ្យដើរទាន់យុគសម័យឌីជីថល។ តាមរយៈកម្មវិធីសិក្សាដែលរួមបញ្ចូលនូវជំនាញបច្ចេកវិទ្យា និងឌីជីថល (Tech & STEM), ជំនាញភាសាបរទេស និងទំនាក់ទំនង, ជំនាញទន់ និងភាពជាអ្នកដឹកនាំ ចាត់តាំងពីកម្រិតដំបូងរហូតដល់ថ្នាក់ទី១២។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងតាមរយៈលេខទូរសព្ទ 023 223 295 / 011 388 868 / 093 218 318 មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii Language Center), 023 223 295 / 017 989 299 / 098 218 218 សាលារៀន អន្តរទ្វីប អាមេរិកាំង (American Intercon School)៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម
https://t.me/BusinessCambodiaBook


