ការទិញផ្ទះលើកដំបូង មិនមែនជារឿងងាយស្រួលសម្រាប់អ្នកដែលមិនធ្លាប់មានបទពិសោធន៍នោះទេ ពិសេសគឺការទិញដោយបង់រំលស់តែម្ដង។ ការទិញផ្ទះប្រសិនបើទិញត្រូវយើងនឹងរស់នៅមានក្ដីសុខ មិនមានសម្ពាធហិរញ្ញវត្ថុ និងឱ្យជីវិតរីកចម្រើន ប៉ុន្ដែបើទិញខុស គឺអាចនឹងធ្វើឲ្យយើងមានសម្ពាធហិរញវត្ថុ ឬអាចផុងខ្លួនធ្លាក់ចូលក្នុងបំណុលក៏ថាបាន។

យ៉ាងដើម្បីកុំឲ្យការទិញផ្ទះទៅខុស ឬជួបបញ្ហាហិរញ្ញវត្ថុ លោក ហៀង ម៉េងគួង អគ្គនាយកក្រុមហ៊ុន បុរី រ៉ូស បានចែករំលែកនូវគន្លឹះសំខាន់ៗមួយចំនួនសម្រាប់ជាមូលដ្ឋានគ្រឹះដល់អតិថិជនក្នុងការរៀបចំផែនការទិញផ្ទះប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល៖
១. តើការទិញផ្ទះនេះអាចដោះស្រាយជីវភាពប្រចាំថ្ងៃបានឬអត់?
ត្រង់ចំណុចនេះម្ចាស់បុរី រ៉ូស ដែលមានបទពិសោធន៍ជាង ១០ លើវិស័យអចលនទ្រព្យ បានណែនាំឱ្យអ្នកទិញត្រូវសួរខ្លួនថា តើការទិញផ្ទះនោះអាចដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃបានអត់? កាត់បន្ថយចំណាយយើងបានអត់? ផ្ដល់ភាពកក់ក្តៅដល់យើងដែរឬអត់? ឧទារណ៍៖ យើងទិញផ្ទះមួយដែលនៅជិតកន្លែងកន្លែងធ្វើការ ជិតសាលាកូនរៀន ជិតកន្លែងរកស៊ី ឬផ្ទះនោះអាចបើករបរអាជីវកម្មបាន នោះវានឹងជួយដោះស្រាយបញ្ហាជីវភាពរបស់យើង ដោយកាត់បន្ថយការចំណាយថ្លៃធ្វើដំណើរ ពេលវេលា និងអាចបង្កើតនូវចំណូលបានថែមទៀតផង។
លោកបានសង្កត់ធ្ងន់ថា ប្រសិនបើកការទិញផ្ទះនោះ មិនផ្ដល់នូវការដោះស្រាយបញ្ហាជីវភាពបានល្អ ឬផ្ដល់ភាពកក់ក្ដៅដល់ខ្លួនឯងបានទេ យើងគួរតែពិចារណាស្នាក់នៅផ្ទះជួលសិនក៏បាន ចាំមានលទ្ធភាពគ្រប់គ្រាន់ចាំទិញក៏មិនទាន់ហួសពេលនោះដែរ។

២. ការរៀបចំដើមទុន និងការគ្រប់គ្រងចំណូលប្រចាំខែ
នៅក្នុងចំណុចនេះ លោក ហៀង ម៉េងគួង បានលើកឡើងថា អ្នកទិញគួរតែរៀបចំសាច់ប្រាក់បង់មុនយ៉ាងហោចណាស់ ៣០% នៃតម្លៃផ្ទះទាំងមូល។ ការបង់ថ្លៃដើមមុនបែបនេះ នឹងជួយកាត់បន្ថយការចំណាយលើអត្រាការប្រាក់ក្នុងការបង់រំលស់ប្រចាំខែ។ ក្រៅពីមានដើមទុន ៣០% នៃតម្លៃផ្ទះហើយ អ្នកទិញត្រូវសិក្សាយ៉ាងណា កុំឲ្យការបង់រំលស់ប្រចាំខែលើសពី ៣០% នៃចំណូលរបស់ខ្លួនឲ្យសោះ។
លោកបានលើកជាឧទាហរណ៍ថា៖ នៅកម្ពុជាយើងក្នុង១គ្រួសារអាចនិយាយថាពីរនាក់ប្តីប្រពន្ធមានចំណូល១,០០០ដុល្លារ អ៊ីចឹងយើងធ្វើម៉េចបង់មិនឱ្យលើសពី ៣០ភាគរយ ឬស្មើនឹងប្រមាណ ៣០០ដុល្លារនោះឡើយ។ ការគណនាធ្វើបែបនេះគឺដើម្បីធានាថាទឹកប្រាក់ប្រមាណ ៧០% ឬស្មើនឹងប្រមាណ ៧០០ ដុល្លារទៀតនៅសល់សម្រាប់ចំណាយលើជីវភាពប្រចាំថ្ងៃ និងតម្រូវការចាំបាច់ផ្សេងទៀត។
ក្រៅពីនោះ អ្នកទិញក៏គួរមានលុយបម្រុងបង់ប្រចាំខែផងដែរ ដើម្បីការពារការធ្លាក់ចុះ ឬបាត់បង់ចំណូលជាយក្សថាហេតុណាមួយ នោះយើងអាចយកប្រាក់ទាំងនោះទៅបង់បន្ដជាម្ចាស់បុរី ឬធនាគារបាន។

៣. ឯកសារផ្លូវច្បាប់ និងប្រវត្ដិម្ចាស់គម្រោង
ចំពោះចំណុចនេះវិញ លោក លោក ហៀង ម៉េងគួង បានលើកឡើងថា មុននឹងសម្រេចទិញផ្ទះ អ្នកទិញត្រូវតែសាកសួរឯកសារផ្លូវច្បាប់ពីម្ចាស់គម្រោងឲ្យបានច្បាស់លាស់។ តើដីដែលសាងសង់ផ្ទះជារបស់ម្ចាស់គម្រោងនោះ ឬទេ? គម្រោងនោះ មានច្បាប់សាងសង់ទេ? ជាពិសេសបានបង់ពន្ធជូនរដ្ឋឬអត់? ចំណុចសំខាន់មួយទៀត អ្នកទិញគួរតែស៊ើបសួរប្រវត្ដិម្ចាស់គម្រោង ថាកន្លងមកគម្រោងដែលគាត់អភិវឌ្ឍន៍ បានសាងសង់ផ្ទះប្រគល់ជូនអតិថិជនទាន់ពេលវេលាឬអត់? លោកថា ចំណុចទាំងនេះ ប្រសិនបើម្ចាស់គម្រោងអត់មានទេ អ្នកដែលរងទុក្ខគឺអតិថិជននេះឯង។

សូមជម្រាបផងដែរថា បុរី រ៉ូស គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដ៏លេចធ្លោ និងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅកម្ពុជា បច្ចុប្បន្នបុរី បានអភិវឌ្ឍន៍គម្រោងលំនៅឋានចំនួន ៣ គម្រោងមកហើយ នៅតំបន់ពោធិ៍ចិនតុង និងតំបន់ឈូកវ៉ា២ ដែលជាតំបន់ដ៏មានសក្ដានុពលសម្រាប់ការរស់នៅ និងប្រកបអាជីវកម្ម។ ដោយក្នុងនោះគ្រប់ប្រភេទផ្ទះ បុរី រ៉ូស បានរៀបចំឡើងយ៉ាងសម្រិតសម្រាំង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរស់នៅបែបស៊ីវីល័យ ទំនើប និងមានសុវត្ថិភាពខ្ពស់ ព្រមទាំងផ្តល់នូវឱកាសវិនិយោគអចលនទ្រព្យដែលទទួលបានផលចំណេញខ្ពស់នាពេលអនាគត។
យ៉ាងណាមិញ ដើម្បីអបអរសាទរដល់ការបើកសម្ពោធគម្រោងទី ៣ ដែលរៀបចំឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ បុរី រ៉ូស ក៏មានបញ្ចុះតម្លៃ និងកាដូជាច្រើន ដល់អតិថិជនដែលទិញផ្ទះទាំង ៣ ប្រភេទនៅក្នុងគម្រោងរួមមាន៖ ហ្សបហៅស៍ A (Shop House A) ហ្សបហៅស៍ B (Shop House B) និងវីឡាកូនកាត់ (Link Villa) ផងដែរ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 070 370 002 | 095 370 002៕



