ក្រុមហ៊ុន Megakim World Corp បើកការដ្ឋានសាងសង់អគារខុនដូចំនួន ២ នៅទីតាំងទាំងនេះ
Bunthoeun KoemJUNE 8 2026106 views

ក្រុមហ៊ុន Megakim World Corp គឺជាអ្នកអភិវឌ្ឍន៍ខុនដូដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជា ដោយកន្លងមកក្រុមហ៊ុននេះបានធ្វើការសាងសង់គម្រោងខុនដូជាច្រើនទីតាំងនៅក្នុងប្រទេសកម្ពុជារួចមកហើយ។ យ៉ាងណា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រុមហ៊ុនមួយនេះ ក៏បានបើកការដ្ឋានសាងសង់គម្រោងខុនដូថ្មីចំនួន ២ ទៀត ដែលស្ថិតនៅភូមិសាស្ដ្ររាជធានីភ្នំពេញ។ ដោយគម្រោងទាំងនោះរួមមាន៖

 

711514156 1414026097419833 7867563527731548094 N

 

១. គម្រោងខុនដូ Time Square 11 គម្រោងនេះមានទីតាំងស្ថិតនៅលើ ផ្លូវលេខ ១១៣ សង្កាត់បឹងកេងកង ៣ ក្បែរនឹងផ្សារទួលទំពូង។ អគារខុនដូនេះមានកម្ពស់ ៣៩ ជាន់ដោយក្នុងនោះការសាងសង់មានចំនួន ២ ប្រភេទ។ ដោយប្រភេទ ១ បន្ទប់គេងមានទំហំ ៤៥ ម៉ែត្រការ៉េ និងប្រភេទ ២ បន្ទប់គេងមានទំហំ ៧៥ ម៉ែត្រការ៉េ។

 

715435401 122212312970548618 2952821488019899826 N

 

២. គម្រោងខុនដូ Time Square 9 គម្រោងនេះមានទីតាំងនៅលើផ្លូវ ២៧៨ សង្កាត់ បឹងកេងកង១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។ ខុនដូថ្មីនេះដែរគឺមានការសាងសង់កម្ពស់ ៣៩ ជាន់ និងមាន ៦០០ យូនីត ដោយបែងចែកជាប្រភេទ ១ បន្ទប់គេងរហូតដល់ប្រភេទ ៤ បន្ទប់គេង។ តាមការគ្រោងទុក គម្រោងខុនដូ Time Square 9 នេះនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ២០២៩ ខាងមុខ។

 

សូមជម្រាបថា គម្រោងខុនដូទាំងពីរនេះត្រូវបានបង្កើតឡើងដោយផ្តោតលើគុណភាពសំណង់ ការរចនាបែបទំនើប និងការរស់នៅប្រកបដោយផាសុកភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នករស់នៅជំនាន់ថ្មី និងអ្នកវិនិយោគដែលកំពុងស្វែងរកទ្រព្យសម្បត្តិមានសក្តានុពលក្នុងទីក្រុង។ ពិធីបញ្ចុះបឋមសិលានេះ មិនត្រឹមតែជាការចាប់ផ្តើមនៃការសាងសង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃការបង្កើតសហគមន៍រស់នៅថ្មីមួយ ដែលនឹងរួមចំណែកលើកកម្ពស់ទេសភាពអចលនទ្រព្យ និងការអភិវឌ្ឍទីក្រុងភ្នំពេញឱ្យកាន់តែរីកចម្រើន។

 

ដូច្នេះចំពោះលោកអ្នកដែលចង់បានខុនដូសម្រាប់រស់នៅ ឬទិញសម្រាប់វិនិយោគ នៅក្នុងគម្រោងទាំងពីរខាងលើ អាចធ្វើការសាកសួរព័ត៌មានលម្អិត តាមរយៈលេខទូរស័ព្ទ៖ 010 909 190/012 533 835/088 991 9991

 

710595581 981694457944959 4181675189781365166 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia